សូមជួយ Share ផងដើម្បីឲ្យសាច់ញាតិគាត់ដឹងផង! នារី២នាក់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍

ព្រះសីហនុៈ ប្រធានមន្ទីរពេទ្យខេត្តព្រះសីហនុ បានធ្វើការប្រកាសរកសាច់ញាតិ សពនារី២នាក់ ដែលបានស្លាប់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានដឹកយកមកទុក នៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក)។ ប្រសិនបើមានបងប្អូនណា បានបាត់សាច់ញាតិដូចភិនភាគក្នុងរូប ឬមានអ្នកស្គាល់ មេត្តាជួយផ្ដល់ដំណឹងផង ដើម្បីឲ្យសាច់ញាតិបានឃើញ មកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី៕

រថយន្តក្រុមហ៊ុនស៊ីម៉ង់ត៍ CAMEl (សញ្ញារូបអូដ្ឋ) បុករថយន្តមួយគ្រឿង ស្លាប់ម្នាក់ និងរបួសជាច្រើននាក់

កំពង់ធំៈ នៅវេលាម៉ោង ៥និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្ត បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស៥នាក់ តាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១២៨-១២៩ ភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពងធំ ។ រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ…

របួស៤នាក់បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍នៅក្រុងខេមរភូមិន្ទ

កោះកុងៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយម៉ូតូនិងម៉ូតូ នៅផ្លូវព្រែកស្វាយបណ្តាលឲ្យមនុស្សរងរបួស ៤ នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីយប់ នាថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចផ្លូវព្រែកស្វាយ ស្ថិនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បណ្តាលអោយរងរបួសចំនួន ៤នាក់ ស្រី ២…

ជនបរទេសឥណ្តូនេស៊ីម្នាក់ដោយសាររអិលម៉ាស៊ីនគៀបជាប់និងជញ្ជាំងឡានស្លាប់មួយរំពេចនៅចំណុចក្រុមហ៊ុនកិនថ្មHTTK

កំពង់ស្ពឺៈ ជនជាតិឥណ្តូនេស៊ីម្នាក់ស្លាប់ដោយសារតែការឆ្វេសប្រហែសស្ទួចម៉ាស៊ីនខូចយកទៅជួសជុលដាក់លើឡានរអិលម៉ាស៊ីនថយក្រោយគៀបជាប់និងជញ្ជាំងឡានស្លាប់ភ្លាមៗមួយរំពេចកាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង២និង៣០នាទីនៅចំណុចក្រុមហ៊ុនកិនថ្មHTTKស្ថិតនៅភូមិព្រៃវាវ ឃុំធម្មតាអ រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ តាមការបញ្ជាក់អោយដឹងពីជំនាញនគរបាលខេត្ដនិងនគរបាលស្រុកសំរោងទងជនរងគ្រោះមានឈ្មោះ SAHID ភេទប្រុសអាយុ៤៣ឆ្នាំមុខរបរជាងម៉ាស៊ីនជនជាតិឥណ្ឌូនេស៊ីមុនកើតហេតុជនរងគ្រោះបានប្រើឲ្យឈ្មោះផនផល្លាភេទប្រុស​អាយុ២២ ឆ្នាំបើកឡានចាំដឹកម៉ាស៊ីនឡានខូចយកទៅដាក់ក្នុងរោងជាងដើម្បីជួសជុលដោយមានឈ្មោះឃឹមសៀហៅយុង ភេទប្រុស អាយុ៤២ឆ្នាំ អ្នកបើកគ្រឿងចក្រ(អាអិច)ស្ទូចម៉ាស៊ីនដាក់លើឡានហើយជនរងគ្រោះនិងឈ្មោះសូថាភេទប្រុសអាយុ៥៣ឆ្នាំមុខរបរកម្មករអ្នករៀបចំស៊ីញ៉ូស្ទួចម៉ាស៊ីនដាក់លើឡានត្រឹមត្រូវ។ក្រោយមកជនរងគ្រោះប្រើឲ្យឈ្មោះសូថាចុះពីលើឡានវិញដោយជនរងគ្រោះជាអ្នកឈរទប់ម៉ាស៊ីនម្នាក់ឯងពេលដល់ក្នុងរោងជាងឈ្មោះសូថាបានឡើងលើឡានយកខ្សែកាបកៅឡាក់បំរុងស្ទួចម៉ាស៊ីនចុះស្រាប់តែឃើញជនរងគ្រោះគៀបម៉ាស៊ីនជាប់ខ្ទប់និងជញ្ជាំងឡានបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។ ក្រោយពីការពិនិត្យនិងស្រាវជ្រាវស៊ើបអង្កេតករណីគ្រោះថ្នាក់ខាងលើនេះបណ្ដាលមកពីកត្ដាឆ្វេសប្រហែសពីជនរងគ្រោះ”ម៉ាស៊ីនឡានរអិលមកគៀបជាប់និងជញ្ជាំងឡាន”បច្ចុប្បន្នសាកសពបានប្រគល់ជូនជំនាញដើម្បីចាត់ចែងតាមនីតិវិធីជូនក្រុមគ្រួសារនិងសាច់ញាតិ៕  

គោយន្តកែច្នៃ បើកថយក្រោយប៉ះម៉ូតូ ស្លាប់ និងរបួសក្មេង ៣នាក់ នៅខេត្តសៀមរាប

សៀមរាបៈ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងរវាងគោយន្តកែច្នៃ និងម៉ូតូ នៅចំណុចលើផ្លូវក្រាលគ្រួសភូមិស្នួល ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប។ គោយន្តកែច្នៃ ពណ៌ខៀវ គ្មានស្លាកលេខ បើកបរដោយឈ្មោះ លន់ លីន ភេទប្រុស អាយុ…

រថយន្តដឹកទឹកកក សិប្បកម្មដេប៉ូទឹកកកខ្លាឃ្មុំអូរចំណារ បើកធ្លាក់ផ្លូវ ប​ណ្ដាលឲ្យក្រទ្បាប់ផ្ងារ

ព្រះសីហនុៈ វេលាម៉ោង ១២ និង៤០នាទីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្ក ឡើងដោយខ្លួនឯង លើដងផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអណ្តូងថ្ម ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រថយន្ត០១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2F-4538 ដឹកទឹកកក…

រថយន្តដឹកទឹកក ប៉ះគ្នាជាមួយម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួសមនុស្ស ២នាក់

បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅប៉ះរថយន្តដឹកទឹកកក បណ្ដាលឲ្យស្លាប់មនុស្សម្នាក់់ និងម្នាក់ទៀតរបួសធ្ងន់ នៅវេលាម៉ោង០៨និង២៩នាទីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងកើតវិហារឥស្លាម ស្ថិតក្នុងភូមិនិមិត្ត៣ សង្កាត់និមិត្តក្រុងប៉ោយបែត ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ច បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្ត០១ គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ បីតោនកន្លះ…

គួរឲ្យអាសូរណាស់ ទុក្ខផ្ទួនៗ!! ប្ដីស្លាប់ចោល ឯប្រពន្ធ និងកូន រងរបួសធ្ងន់…

កំពង់ស្ពឺៈ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ០៦និង១៥នាទីព្រឹក គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងរវាងម៉ូតូនិងរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣៥-៣៦ ស្ថិតក្នុងភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់ ជិះម៉ូតូម៉ាក…

ប្រយ័ត្ន គ្រោះថ្នាក់ណាស់បងប្អូន!​ ចង្រិត កន្តេះឡង់ ឌុកឌឿ នាំចូលខូចគុណភាព ត្រូវអាជ្ញាធររកឃើញ ដុតកម្ទេចចោល

ភ្នំពេញៈ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានបង្ក្រាបករណីនាំចូលចង្រិត កន្តេះឡង់ ឌុកឌឿ ខុសច្បាប់ និងខូចគុណភាព៕

លុចស៊ីស Rx300 ប៉ះគ្នាជាមួយម៉ូតូ របួសមនុស្ស ២នាក់

តាកែវៈ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្ត និងម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅត្រង់ចំណុចផ្លូវលេខ២០១ ផ្លូវវាងក្រុងក្នុងភូមិព្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។ រថយន្តម៉ាក Lexus Rx300 ពណ៌ខ្មៅ ពាក់ស្លាកលេខ…