រថយន្តតូចធំច្រើនគ្រឿងបុកគ្នារួចប៉ះទៅដល់ម៉ូតូមនុស្ស២នាក់រងរបួសធ្ងន់

ព្រះសីហនុៈ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តតូចធំច្រើនគ្រឿងបុកប៉ះគ្នារួចប៉ះទៅដល់ម៉ូតូមួយចំនួនទៀតនៅជិតសាលាក្រុងព្រះសីហនុ កាលពីវេលាម៉ោងជាង៧ព្រឹកថ្ងៃ២៨មេសា២០១៩នេះតាមពលរដ្ឋនៅកន្លែងកើតហេតុឲ្យដឹងជាបឋមថា មានមនុស្ស២នាក់រងរបួសធ្ងន់ករណីនេះដើមហេតុបណ្តាលមកពីរថយន្តដឹកទំនិញធុនធំ បើកចុះចំណោតតាមផ្លូវបេតុងពីសង្កាត់លេខ១មកសង្កាត់លេខ៤មិនទាន់ដឹងថាមានបញ្ហាបច្ចេកទេសអ្វីបានជ្រុលទៅបុកជាមួយរថយន្តស្ទូចរួចក៏ប៉ះបន្តមកដល់រថយន្តតូចៗនិងម៉ូតូជាបន្តបន្ទាប់។ សមត្ថកិច្ចកំពុងចុះទៅពិនិត្យអន្តរាគមន៍៕

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តបណ្តាលឲ្យមនុស្សរបួសធ្ងន់ម្នាក់នៅដង្កោ

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថានៅវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី២៨ ខែមេសា​ ឆ្នាំ២០១៩នេះនៅភូមិបាគូសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្តបណ្តាលឲ្យមនុស្សរបួសធ្ងន់ម្នាក់ត្រូវបានដឹកទៅមន្ទីពេទ្យ។ ព័ត៌មានលំអិតPost Newsនិងផ្សាយជូននៅពេលក្រោយ។

រថយន្តស៊េរីទំនេីបម៉ាកHUMMERបុកគ្នាជាមួយម៉ូតូគុបស្លាប់បុរសម្នាក់

តាកែវៈ រថយន្តស៊េរីទំនេីបម៉ាកHUMMERពណ៌សពាក់ស្លាកលេខភ្នំពេញ2AH 8134បានបុកគ្នាជាមួយម៉ូតូម៉ាកគុបបណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុអ្នកបេីករថយន្តគេចខ្លួនបាត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីម៉ោង២១និង២០នាទីយប់ថ្ងៃទី២៧ខែមេសា ឆ្នាំ២០១៩តាមបណ្តោយផ្លូវខេត្តលេខ១២២A ចន្លោះបង្គោលគីឡូម៉ែត្រលេខ១១និង១២ចំណុចភូមិសំរោង ឃុំសូភី ស្រុកបាទីខេត្តតាកែវ។ រថយន្តស៊េរីទំនេីបម៉ាក HUMMERពណ៌សពាក់ស្លាកលេខភ្នំពេញ 2AH 8134បេីកដោយឈ្មោះពូន ជាភេទប្រុសអាយុ២៣ឆ្នាំមានទីនៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ ម៉ូតូម៉ាកគុបពណ៌ទឹក ប៊ិច ពាក់ស្លាកលេខភ្នំពេញ1AK 2059បេីកដោយឈ្មោះខឹម…

ដាច់ចរន្តអគ្គិសនីពីAuto F3Aអនុស្ថានីយដោយសាររថយន្តបុកបង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម(MV)

ព្រះសីហនុៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៨និង០១នាទីយប់ មានករណីដាច់ចរន្តអគ្គិសនីពីAuto F3Aអនុស្ថានីយក្រុងព្រះសីហនុដោយសារមានរថយន្តកុងទ័រន័របុកបង្គោលភ្លើងខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅភូមិ០១ ភូមិ០២ ភូមិ០៣ សង្កាត់លេខ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ ដើម្បីធ្វើការជួសជុល និងតភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមពីការដាច់ចរន្តអគ្គិសនីនេះ ក្រុមការងារនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត។ អគ្គិសនីខេត្តព្រះសីហនុសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្តាញអគ្គិសនី ពីព្រោះអាចបណ្តាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕…

ធន់ធំដាច់ហ្វ្រាំងជ្រុលទៅបុកជាមួយរថយន្ត៣គ្រឿងនិងម៉ូតូ២គ្រឿងនៅ…

ព្រះសីហនុៈ ប្រភពពីសមត្ថកិច្ចប្រាប់ថា មានគ្រោះថ្នាក់ចរាចរណ៏ រថយន្តកុងតឺនរ័មួយគ្រឿងបើកចុះចំណោទតាមផ្លូវ(ចំការអុំហ៊ល) ម្តុំអូរ២ក្រុងព្រះសីហនុ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត៨យប់ ថ្ងៃ២៧ ខែមេសា ឆ្នាំ២០១៩នេះ ដែលតាមការសន្និដ្ឋានជំហានដំបូងពីសមត្ថកិច្ចថាទំនងជាដាច់ហ្វ្រាំងក៏ជ្រុលទៅបុកលើរថយន្តតូចៗចំនួន៣គ្រឿងនិងម៉ូតូ២គ្រឿងទៀតម្តុំអូរ២ ក្រុងព្រះសីហនុ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ ក្រោយកើតហេតុចរាចរណ៏តាមផ្លូវអូរ២បានកកស្ទះខ្លាំង សមត្ថកិច្ចកំពុងអន្តរាគមន៍ និងវាស់វែងយកសម្ភាររក្សាទុកអែបខាងដើម្បីរងចាំការដោះស្រាយ៕  

ជនជាតិចិនបើករថយន្តបុកជាមួយម៉ូតូជនជាតិខ្មែរ រងរបួសនៅ…

ព្រះសីហនុៈ នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៏បុកគ្នារវាងរថយន្តបើកបរដោយបុរសជនជាតិចិន និងម៉ូតូបើកបរដោយបុរសជនជាតិខ្មែរ បណ្តាលអោយភាគីខាងម៉ូតូរងរបួស។ ហេតុការណ៏នេះកើតឡើងនៅតាមផ្លូវបំបែកចូលទៅសុខា(ជាប់របងមន្ទីរគមនាគមន៌ចាស់)ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ។ ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនៅនិងកន្លែងកើតហេតុដើម្បីឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា៕  

រថយន្តពីរគ្រឿងបុកគ្នា នៅផ្លូវជាតិលេខ៥ ស្លាប់ម្នាក់ និងរបួស ៣នាក់

បាត់ដំបងៈ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៣និង៤០នាទីរសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្ត បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ស្រាល ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៥១-២៥២ ត្រង់ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ រថយន្តបង្កម៉ាក សាំងយ៉ុង…

រថយន្តដឹកទំនិញធុនធំ បុករះរថយន្តជាច្រើនគ្រឿង នៅស្រុកគៀនស្វាយ

កណ្ដាលៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តដឹកទំនិញធុនធំ ក្រឡាប់ផ្ងារជើង បណ្តាលឲ្យបុករះរថយន្តជាច្រើនគ្រឿង តាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ៥២-៥៣ ស្ថិតនៅផ្សារគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល។ កើតហេតុវេលាម៉ោង ៧ ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ករណីនេះ មិនបណ្ដាលឲ្យមានអ្នករងរបួសនោះទេ…

ម៉ូតូរ៉ឺម៉កដឹកដូងលក់ បុកបុរសម្នាក់ បណ្ដាលឲ្យរបួសធ្ងន់

តាកែវៈ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ៩និង០០នាទីយប់មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូរ៉ឺម៉កនិងម៉ូតូ បើកបរបញ្រ្ចាសទិសគ្នា ស្ថិតនៅលើផ្លូវលំក្រាលគ្រួសក្រហម ក្នុងភូមិប៉ែនមាស ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ។ ជនរងគ្រោះឈ្មោះ អឿន ធី ភេទប្រុស អាយុ ៣១ឆ្នាំ (រងរបួសធ្ងន់)…

រថយន្តម៉ាស្តា ពាក់ស្លាកលេខ រដ្ឋ11 2-0007 បុកពីខណ្ឌដូនពេញមកឃាត់បាននៅខណ្ឌទួលគោក

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តម៉ាស្តាមួយគ្រឿងបានបុកតាំងពីខណ្ឌដូនពេញរហូតប្រេជាពលរដ្ឋតាមឃាត់បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និ៤៥នាទីនៅតាមបណ្តោយ៥៩៨ ក្នុងសង្កាត់ទឹកល្អក១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថារថយន្តខាងលើ ម៉ាកម៉ាស្តា ពាក់ស្លាកលេខ រដ្ឋ11 2-0007 បានបុកជាមួយម៉ូតូតាំងពីតាមបណ្តោយសហព័ន្ធរូស្សី ខណ្ឌដូនពេញរហូតប្រជាពលរដ្ឋតាមឃាត់បាននៅសង្កាត់ទឹកល្អក១ ខណ្ឌទួលគោក។ ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕