ស្រ្តីម្នាក់ស្លាប់និងរបួសជាច្រើននាក់នៅស្រុកភ្នំស្រួច

កំពង់ស្ពឺៈ មានគ្រោះថ្នាក់ចរាចរមួយដែលបណ្តាលឲ្យមនុស្សស្លាប់ម្នាក់រងរបួសធ្ងន់ជាច្រើននាក់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣៩នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ចន្លោះគ.ម៨២.៨៣ស្ថិតក្នុងភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ រវាងគោយន្តម៉ាកគូប៊ូតាសណ្តោងរ៉ឺម៉កបើកបរដោយឈ្មោះឈីវ គឹម ហៀង ភេទប្រុស អាយុ២៣ឆ្នាំនៅភូមិព្រៃឬស្សី ឃុំជាំសង្កែ ដឹកកម្មករបេះផ្លែស្វាយចំនួន២០នាក់បើកបរពីមកពីទិសខាងលិចទៅទិសខាងកើតដល់ចំនុចខាងលើក៍ត្រូវបានរថយន្ត១គ្រឿងម៉ាកSumyong ពណ៌ស ពាក់ស្លាកលេខ.ព្រះសីហនុ.2A.5371បើកបរទិសស្របគ្នាបុកចំពីក្រោយបណ្តាលឲ្យអ្នកជិះលើគោយន្តស្លាប់១នាក់ឈ្មោះក្រាញ់ មុំ…

គោយន្តកន្រ្តៃ បើករបូតកង់ ត្រូវរថយន្តបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរបួស ២នាក់

កណ្ដាលៈ នៅវេលាម៉ោង ៩និង១៦នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ គោយន្តកន្ត្រៃ១គ្រឿងរបូតកង់មួយចំហៀង ត្រូវរថយន្តបើកមកពីក្រោយ បុកពេញមួយទំហឹង បណ្ដាលឲ្យមានអ្នករងរបួស តាមបណ្ដោយផ្លូវជាតិលេ៥ ចន្លោះគីឡូម៉ែត្រ២៣-២៤។ ជនបង្កឈ្មោះ ហ៊ុន សៀងហាន ភេទប្រុស អាយុ២៦ឆ្នាំ (របួសស្រាល) នៅភូមិត្រពាំងត្នោត ឃុំជ្រលុង…

គួរឲ្យសង្វែគណាស់! មន្ត្រីប៉ូលិស ឈរសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ ទាំងថ្ងៃក្ដៅចែស

ភ្នំពេញៈ គួរឲ្យអាណិតណាស់ មន្ត្រីប៉ូលិសម្នាក់ ឈរសម្រួលចរាចរណ៍ជូនពលរដ្ឋ ទាំងកណ្ដាលថ្ងៃត្រង់ក្ដៅ នៅគោលដៅក្ដាន់ពីរពេលភ្លើងស្ដុបដាច់ ដោយមានការប្ដូរវេនគ្នាសម្រាក។ អំទ្បុងពេលជនរងគ្រោះ (ប៉ូលិស) មកអង្គុយញ៉ាំបាយទាំងថ្ងៃក្តៅ នៅលើបង់ «ខ្ញុំលួចថតគាត់ដោយមិនឲ្យគាត់ដឹងខ្លួនទេ នេះហើយជីវិតរបស់ប៉ូលិសចរាចរណ៍ ដ៏កម្សត់មួយនេះ។ ប៉ុន្តែមិនថ្វីទេ សំខាន់បំផុត តួនាទី និងគោលបំណងរបស់គាត់ ចង់ឲ្យតែពលរដ្ឋបើកបរចេះគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវ ដើម្បីកុំឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍…

ឡានធំៗដឹកថ្មរបស់ក្រុមហ៊ុនចិន ដែលយកថ្មកិនក្លាយ ជាគ្រួស ជួសជុលផ្លូវជាតិលេខ៧ បង្កការព្រួយបារម្មណ៍ដល់ប្រជាពលរដ្ឋ

ត្បូឃ្មុំៈ នៅថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០១៩ សមត្ថកិច្ច បានទទួលបានត័ត៌មានពីពលរដ្ឋ ដែលសរសេរបង្ហោះក្នុង Account FB ខ្លួនផ្ទាល់ថា៖ «នាងខ្ញុំសូមផ្ដាំទៅខាងក្រុមហ៊ុន ដឹកថ្មធំៗនៅស្រុកមេមត់ សូមប្រុងប្រយ័ត្នផងបងៗ ដាក់ល្មមៗបានហើយ ហេងហើយបានមួកការពារខ្ទាតត្រូវក្បាលម៉ូតូបែក ចុះបើកុំបានមួកការពារម៉េចវិញ ជួយshare…

កម្លាំងចម្រុះ ចុះបង្ក្រាបទីតាំងដំទ្បើងរថយន្តគ្មានច្បាប់ ចាប់បានរថយន្តទំនើប៣គ្រឿង នៅខណ្ឌឬស្សីកែវ

ភ្នំពេញៈ យានដ្ឋានកាត់ត ដំទ្បើងរថយន្ត ស៊េរីទំនើបអត់ច្បាប់មួយកន្លែង ស្ថិតនៅក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ត្រូវបានកម្លាំងចម្រុះគយ ចុះទៅបង្ក្រាប ចាប់ដកហូតបានរថយន្តស៊េរីទំនើបចំនួន៣គ្រឿង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ។ តាមសមត្ថកិច្ច បានឲ្យដឹងថា ការលួចដំទ្បើង កាត់តរថយន្ត ដោយយកគ្រឿងផ្គុំតដំទ្បើង…

Update៖ រថយន្ត៣គ្រឿង បុកបន្តកន្ទុយគ្នា កៀបមនុស្សជាប់ក្នុងកាប៊ីន មួយគ្រឿង ធ្លាក់ចូលប្រឡាយ

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយរថយន្តធុនធំដឹកសសរគ្រឹះ បើកលឿន ជ្រុលទៅបុករថយន្តដឹកទំនិញ រួចបន្តទៅបុករថយន្តបែនដឹកដី កំពុងឈប់ចតស្ងៀត ផ្លោងក្រឡាប់ចូលទឹកប្រឡាយ រីឯរថយន្តដឹកទំនិញ កៀបជាប់អ្នកបើកបរក្នុងកាប៊ីន រងរបួសធ្ងន់។ ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ មុខសាលាកូរ៉េ ភូមិស្រែតេជៈ សង្កាត់សំរោងក្រោម…

ហ៊ីយ៉ាន់ដាយ បើកបុរសម្នាក់ របួសធ្ងន់ នៅផ្លូវជាតិលេខ៤

ព្រះសីហនុៈ នៅវេលាម៉ោង ៧និង១៥នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១១២-១១៣ ក្នុងភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ…

លុចស៊ីស៣៣០ ត្រូវម៉ូតូបុក របួសមនុស្ស ៣នាក់

សៀមរាបៈ កាលពីវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ ជិះបុករថយន្ត បណ្ដាលឲ្យរងរបួសស្រាល២នាក់ និងសន្លប់ម្នាក់ ស្ថិតក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ ប្រភពពីកន្លែងកើតហេតុ បានដឹងឲ្យថា មុនពេលកើតហេតុ គេឃើញមានម៉ូតូ១គ្រឿង ធ្វើដំណើរបញ្រ្ចាសទិសគ្នាពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ បានបុករថយន្តលុចស៊ីស៣៣០…

Zoomer X ពន្លះត្រាក់ទ័រ ស្លាប់ និងរបួស ២នាក់

ឧត្តរមានជ័យៈ កាលពីវេលាម៉ោង ៧ យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងត្រាក់ទ័រ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ៥៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៧-១៥៨ ស្ថិតក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះទី១.ឈ្មោះ ឈ្លឿន សីហា…

ជនជាតិចិនបើករថយន្តស៊េរីទំនើប ប៉ះគ្នាជាមួយរថយន្តមន្ត្រីនគរបាលក្រសួងមហាផ្ទៃ មានការអន្តរាគមន៍ពីមន្ត្រីនគរបាលចរាចរណ៍ក្រុង ខាងភាគីចិន

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង ១០ និង២០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ រវាងរថយន្តពីរគ្រឿងប៉ះគ្នា បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តាមបណ្ដោយផ្លូវ២១៧ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រថយន្តស៊េរីទំនើប ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AT-6198 បើកបរដោយជនជាតិចិន…