បុរសជាប្តីស្រវឹងស្រាយកផ្លែដូងគប់ប្រពន្ធបណ្តាលឲ្យខឹងទ្រាំលែងបានយកដំបងឫស្សីវាយបណ្តាលឲ្យស្លាប់ភ្លាមៗ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាបុរសម្នាក់បានបាត់បង់ជីវិតបន្ទាប់ពីស្រវឹងស្រាបង្កអំពើហិង្សាក្នុងគ្រួសារយកផ្លែដូងគប់ប្រពន្ធហើយត្រូវប្រពន្ធយកដំបូងឫស្សីវាយ។ករណីនេះបានកើតនៅវេលាម៉ោង១០និង៤៩នាទីយប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ឯកស៊ិនណារ៉ាក់អធិការនគរបាលស្រុកមង្គលបូរីបានឲ្យដឹងថាបុរសជាប្តីឈ្មោះឆែមថងយូអាយុ៤១ឆ្នាំរស់នៅភូមិគោកពន្លៃឃុំចំណោមស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យនិងប្រពន្ធឈ្មោះជា រេត អាយុ៤១ឆ្នាំ គ្រួសារនេះរស់នៅភូមិគោកពន្លៃ ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ លោកអធិការបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុបុរសជាប្តីបានមកពីដើរផឹកស្រាស្រវឹងដល់ផ្ទះបានយកផ្លែដូងខ្ចីចំនួន០២ផ្លែដែលប្រពន្ធទិញរៀបចំដាក់រទេះសម្រាប់លក់បោះទៅលើប្រពន្ធខណៈកំពុងដេកជាមួយចៅនៅក្រោមផ្ទះម្តាយ០១ផ្លែត្រូវខ្លួនចៅនិង០១ទៀតត្រូវក្បាលប្រពន្ធ។បន្ទាប់មកទៀតបុរសជាប្តីមិនអស់ចិត្តក៏ស្ទុះទៅចាប់ច្របាច់កប្រពន្ធថែមទៀតក៏មានការប្រតាយប្រតប់គ្នា។ពេលនោះស្ត្រីជាប្រពន្ធបានច្រានបុរសជាប្តីឲ្យដួលទៅលើដីរួចបានយកដំបងឫស្សីទៅវាយចំក្បាលនិងមុខជាច្រើនដំបងបណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាមតែម្តង។ លោកវរសេនីយ៍ឯកស៊ិនណារ៉ា់បានបញ្ជាក់ថា៖ក្រោយពីទទួលបានព័ត៌ទាក់ទិនករណីឃាតកម្មនេះកម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងនគរបាលអធិការដ្ឋានបានចុះទៅដល់កើតហេតុនិងឃាត់ខ្លួនស្ត្រីជាប្រពន្ធមកសួរនាំ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យជាប្រពន្ធបានសារភាពថានាងបានស៊ូទ្រាំជាប្តីរបស់នាងជាច្រើនឆ្នាំមកហើយគាត់មិនដែលជួយរកស៊ីអីទេពេលផឹកស្រវឹងតែងប្រើហិង្សាវាយដំនិងជេរប្រមាថមកលើរូបគាត់រហូតដល់ពេលខ្លះរត់ទៅដេកនៅផ្ទះម្តាយបង្កើតនៅក្បែរគ្នា។ លោកអធិការបានបញ្ជាក់បន្ថែមថា៖ដោយផ្អែកលើករណីជាក់ស្តែងនិងចម្លើយសារភាព។ស្ត្រីជាប្រពន្ធត្រូវបានកម្លាំងនគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្តតាមនីតិវិធី៕…

ក្មេងស្រីសិស្សសាលាចំនួន៥នាក់ នាំគ្នាទៅលេងទឹកស្រះក្នុងវត្ត បណ្តាលឲ្យរអិលជើងធ្លាក់លង់ស្លាប់ម្នាក់

បន្ទាយមានជ័យៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងស្រីសិស្សសាលាម្នាក់ ក្នុងចំណោម០៥នាក់ បានស្លាប់ខណៈដែលនាំគ្នាទៅលេងទឹកស្រះក្នុងវត្ត បណ្តាលឲ្យលង់ទឹក ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០១រសៀលថ្ងៃសៅរ៍ ៩ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមីនា…

Update៖ សង្ស័យភ្លើងប្រច័ណ្ឌ! ទើបបុរសជាប្តីសម្លាប់ប្រពន្ធ បន្សល់ទុកកូនស្រី៣នាក់ឲ្យនៅកំព្រា រួចទៅប្រាប់សមត្ថកិច្ចដោយខ្លួនឯង

ភ្នំពេញ: កាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មានករណីស្រ្តីម្នាក់ ត្រូវប្តីសម្លាប់នៅក្នុងបន្ទប់ជួលលេខ៦ ជាន់ទី២ នៃផ្ទះលេខ១២៣ ក្រុមទី៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្ទាប់មកបុរសជាប្តីរត់គេចខ្លួនបាន៤ថ្ងៃក្រោយ ទើបចូលខ្លួនសារភាពប្រាប់សមត្ថកិច្ច នៅឯអធិការដ្ឋាននគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ ទើបបែកធ្លាយរឿង ផ្អើលដល់សមត្ថកិច្ចខណ្ឌសែនសុខ រាជធានីភ្នំពេញ…

ខណៈនេះកំពុងបង្កការភ្ញាក់ផ្អើលខ្លាំង ករណីបុរសម្នាក់សម្លាប់ប្រពន្ធ បានបីទៅបួនថ្ងៃហើយទើប ខលទូរស័ព្ទទៅប្រាប់សមត្ថកិច្ច

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ មានករណីឃាតកម្មប្ដីសម្លាប់ប្រពន្ធ ស្លាប់ក្នុងបន្ទប់ជួល បានបីទៅបួនថ្ងៃហើយទើប ខលទូរស័ព្ទទៅប្រាប់សមត្ថកិច្ច ខណៈនេះកំពុងបង្កការភ្ញាក់ផ្អើល ស្ថិតម្ដុំផ្សារដីហុយ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post…

Update៖ ករណីក្មេងស្រីបាត់ខ្លួន ត្រូវបានគេប្រទះឃើញសពក្នុងដីឡូត៏ សមត្ថកិច្ច​សង្ស័យថា ជាករណីគុំនំ

បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង៩ និង១៥នាទីយប់ បន្ទាប់ពីទទួលដំណឹងពីអ្នកគ្រូថា ក្មេងស្រីម្នាក់ដែលបានបាត់ខ្លួនត្រូវបានគេប្រទះឃើញសពក្នុងដីឡូត៏មួយកន្លែងចំងាយពីផ្ទះសពរងគ្រោះប្រមាណ ២០០ម៉ែត្រ ស្ថិតក្នុងភូមិទំនប់ក៥ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ មន្រ្តីនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ សពក្មេងរងគ្រោះមានឈ្មោះ លួត លីហ្សា ហៅ…

សមត្ថកិច្ចកំពុងស្រាវជ្រាវ ករណីឃាតកម្មលើកុមារីអាយុ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ: យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង១១និង៤៥នាទី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងនគរបាលក្រុងប៉ោយប៉ែត ចុះធ្វើកោសល្យវិច័្ចយសព និងត្រួតពិនិត្យកន្លែងកើតហេតុ ករណីឃាតកម្មលើកុមារីឈ្មោះ លួត លីសា អាយុ៧ឆ្នាំ នៅក្រុងប៉ោយប៉ែត។…

សមត្ថកិច្ចសហការចុះបង្ក្រាបករណីឃាតកម្មសម្លាប់នារីជនជាតិចិនម្នាក់ ដែលកើតហេតុនៅខេត្តព្រះសីហនុ

ព្រះសីហនុៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៣ និង ០០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលព័ត៌មានថា នៅក្នុងផ្ទះជួលមួយកន្លែង ជាន់ទី០១ ស្ថិតនៅក្រុមទី២ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មាននារីជនជាតិចិន ០១នាក់ បានស្លាប់នៅក្នុងបន្ទប់លើគ្រែពូក…

ករណីឃាតកម្មដោយបុរសជាប្តីយកកាំបិតកាប់ប្រពន្ធបណ្តាលឲ្យស្លាប់ រួចយកភួយគ្របហើយចាក់សោរនិងជិះម៉ូតូទៅប្រាប់សមត្ថកិច្ចដោយខ្លួនឯង

សៀមរាបៈ យោងតាមផេករបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃ០៨ ខែមិនា ឆ្នាំ ២០២២ សមត្ថកិច្ចបានឃាត់ជនសង្ស័យម្នាក់ឈ្មោះ ស្រេង សុខ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកំណើត នៅភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ ធំ…

សារភាពស្នេហ៍! ខឹងគេមិនស្រលាញ់ បាញ់សម្លាប់​ចោល រួច​សម្លាប់​ខ្លួនឯង

កំពង់ធំ ៖ បុរស​ជា​កូន​ជាង​ជួសជុល​ម៉ូតូ​ម្នាក់ បាន​បាញ់សម្លាប់​កូន​ស្រី​មេ​ជាង​ ដោយសារ​មិន​ព្រម​ស្រលាញ់​ខ្លួន​ រួច​បាញ់​សម្លាប់​ខ្លួន​តាម​ក្រោយ។   ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​កើតឡើង ​នៅវេលាម៉ោងប្រមាណ​១២ និង៣០នាទីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ នៅចំណូច​ផ្ទះជួលជុល​ម៉ូតូ​មួយកន្លែង ស្ថិតនៅ​ក្នុង​ភូមិ​ត្រពាំង​ចំបក់​ ឃុំ​ត្រពាំង​ឫស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្តកំពង់ធំ។ បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ គង់…

ជនសង័្សយម្នាក់ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបន្ទាប់ពីយកពូថៅកាប់ជនរងគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិត

បាត់ដំបងៈ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ ២០២២ វេលាម៉ោង១១និង៣០នាទីនៅចំណុចក្រុម ១៩ភូមិអូរស្រឡៅ ឃុំវត្តតាមិមស្រុកសង្កែ ខេត្តបាត់ដំបង មានករណីឃាតកម្មគិតទុកជាមុន( កាប់ដោយពូថៅ)មួយបានកើតឡើង ដែល ករ ណីនេះបង្កដោយជនសង្ស័យឈ្មោះ មាស ហុក ភេទប្រុស អាយុ៤៨ ឆ្នាំមានទីលំនៅក្រុម១៩ ភូមិអូរស្រឡៅ…