បេសកកម្មស្វែងរកជនល្មើស បន្ទាប់ពីមានករណីរំលោភ និងប៉ុនប៉ងសម្លាប់ ទៅលើកុមារីអាយុ១៤ឆ្នាំម្នាក់ នៅខេត្តកំពង់ស្ពឺ

កាលពីថ្ងៃទី២៥ ខែកក្កដា វេលាម៉ោង១២រសៀល មានបុរសជាអ្នកជិតខាងម្នាក់បានហៅជនរងគ្រោះទៅជួយធ្វើការក្នុងផ្ទះ មានទីតាំងនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះ ជាកុមារីអាយុ១៤ឆ្នាំ បានចូលទៅជួយ។ លុះចូលដល់ក្នុងផ្ទះ ក៏ត្រូវគេវាយ ហើយរំលោភ។ ជនរងគ្រោះបានតដៃ ព្យាយាមរំដោះខ្លួន ប៉ុន្តែជនល្មើសបានយកញញួរមកវាយទៅលើជនរងគ្រោះយ៉ាងខ្លាំង បង្កអោយសន្លប់បាត់ស្មារតី។ ជនល្មើសបានខ្ទាស់សោរផ្ទះទុកជនរងគ្រោះនៅខាងក្នុង ហើយរត់គេចខ្លួន។ នៅវេលាម៉ោង៤ល្ងាច ក្រុមគ្រួសារមានការព្រួយបារម្ភ…

ចម្លែកណាស់! កំលោះចាស់ម្នាក់ ចងកសម្លាប់ខ្លួន ទាំងដៃជាប់ចំណងមកក្រោយ

ភ្នំពេញៈ ករណីបុរសវ័យ៤០ឆ្នាំជាងម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួន នៅយ៉ខាងមុខផ្ទះយ៉ាងចម្លែក ទាំងដៃជាប់ចំណងមកក្រោយ ធ្វើឲ្យប្រជាពលរដ្ឋក្បែរនោះមានការងឿងឆ្ងល់យ៉ាងខ្លាំង ។ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៦និង១០នាទីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិ៨ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ តាមប្រភពព័ត៌មាន ពីពលរដ្ឋនៅក្បែរនោះបានបង្ហើបប្រាប់ឲ្យដឹងថា សពដែលចងកសម្លាប់ខ្លួនមានឈ្មោះ…

បុរសវ័យចំណាស់ម្នាក់ ​រស់នៅម្នាក់ឯងគ្មានសាច់ញាតិ បានដេកស្លាប់នៅក្រោមផ្ទះ

បន្ទាយមានជ័យៈ​ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសវ័យចំណាស់៥៩ឆ្នាំម្នាក់ ដេកស្លាប់ក្រោមផ្ទះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង​១០និង១៤នាទីថ្ងៃទី២២ ខែកក្កដា​ ឆ្នាំ​២០២១​ ស្ថិតនៅភូមិចក់ពួក​ ឃុំស្លក្រាម​ ស្រុកស្វាយចេក​ ខេ​ត្ត​បន្ទាយមានជ័យ​ ។ តាមការបញ្ជាក់ពី​សមត្ថកិច្ច​មូលដ្ឋាន​ បានឲ្យដឹងថា​​ ជនរងគ្រោះដែលស្លាប់មានឈ្មោះ​ ចាន់ សែន…

សាកសពកុមារាអាយុ ៥ឆ្នាំដែលបានបាត់ខ្លួន ត្រូវបានរកឃើញនៅខេត្តត្បូងឃ្មំ – កុមារាអាយុ ១៥ឆ្នាំម្នាក់ត្រូវបានឃាត់ខ្លួន

កាលពីថ្ងៃទី១៩ ខែកក្កដា វេលាម៉ោង១៣:៣០ ឪពុករបស់កុមារាអាយុ៥ឆ្នាំបានរាយការណ៍ជូនសមត្ថកិច្ចស្រុកអូររាំង, ខេត្តត្បូងឃ្មំអំពីការបាត់ខ្លួនរបស់កូន។ កម្លាំងសមត្ថកិច្ច និងអ្នកជិតខាងបានចាប់ផ្តើមស្វែងរកខ្លួនកុមារារងគ្រោះទាំងថ្ងៃ និងយប់។ នៅវេលាម៉ោង១២:៣០អាធ្រាត្រ ថ្ងៃទី២០ ខែកក្កដា សាកសពរបស់កុមារារងគ្រោះត្រូវបានគេរកឃើញនៅក្នុងស្រះត្រកួនមួយ។ អង្គភាពការពារកុមារ (CPU) បានទទួលពត៌មានអំពីករណីនេះ ហើយការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្តខេត្តត្បូងឃ្មំបានធ្វើការពិនិត្យសាកសព។ យើងបានឃើញថាសាកសពត្រូវបានគេវាយជាច្រើនកន្លែង មុននឹងលង់ទឹកស្លាប់។ មន្ត្រីស៊ើបអង្កេតបានយល់ឃើញថាកុមារារងគ្រោះត្រូវបានគេឃើញជាលើកចុងក្រោយនៅក្នុងថ្ងៃបាត់ខ្លួន…

សមត្ថកិច្ចឃាត់បុរសម្នាក់ជាឪពុក ដែលសម្លាប់កូនបង្កើតរបស់ខ្លួន

ពោធិ៍សាត់ៈ ករណីឪពុកមានជំងឺសសៃប្រសាទ បានក្លាយជាឃាតករសម្លាប់កូនប្រុសបង្កើតគ្មានញញើតដៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បង្កការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ក្នុងភូមិអូររកា សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ជនដៃដល់ជាឪពុក ឈ្មោះ គឹម ហុង អាយុ ៦១ឆ្នាំ។ ចំណែកជនរងគ្រោះ ជាកូនបង្កើត ឈ្មោះ…

ក្មួយប្រសាកាប់ឪពុកមារបស់ខ្លួន ១ពូថៅ បណ្ដាលឲ្យស្លាប់ភ្លាមៗ ខណៈទំនាស់ពាក្យសម្ដីពេលផឹកស៊ី ជជែកគ្នារឿងព្រំដី

កំពង់ធំៈ កាលពីវេលាម៉ោង ៧និង៣០នាទីយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ មានករណីឃាតកម្ម ដោយក្មួយប្រសាកាប់ឪពុកមារបស់ខ្លួនឯង បណ្ដាលឲ្យស្លាប់ភ្លាមៗ ស្ថិតក្នុងភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ជនដៃដល់ឈ្មោះ មិត ពុធ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ (ផ្ទះជាប់របងជាមួយជនរងគ្រោះ)…

ហៃទី៖​ ប្រជាជន​ជាច្រើន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ នៅ​ខាងក្រៅ​ស្ថានទូត​សហរដ្ឋអាមេរិក​

នៅ​ក្នុង​សញ្ញា​នៃ​ការ​កើន​ឡើង​នៃ​ភាព​ភ័យ​ខ្លាច​ និង​អស់សង្ឃឹម​នៅ​ក្នុង​ប្រទេស​ហៃ​ទី ប្រជាជន​ជាច្រើន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ នៅ​ខាងក្រៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ក្នុង​ទីក្រុង ផត – អូ – ប្រាំង (Port-au-Prince)​។​ មនុស្ស​ប្រមាណ​ ១ពាន់​នាក់បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ជុំវិញ​អគារ​នោះ បន្ទាប់ពី​មាន​ពាក្យច​ចាម​អារ៉ាម​តាម​វិទ្យុ និង​បណ្ដាញ​សង្គម​ថា សហរដ្ឋអាមេរិក​នឹង​ផ្តល់​ទិដ្ឋាការ​មនុស្សធម៌​។​ ការ​ធ្វើ​ឃាត​លើ​ប្រធានាធិបតី ​លោក Jovenel Moise កាលពី​ថ្ងៃ​ពុធ…

កងកម្មង់ដូ​ដែល​លប​ចូល​ទៅ​ធ្វើ​ឃាត ​ប្រធានាធិបតី ​ហៃទី គឺជា​ក្រុមឃាតករអាជីព​

​កងកម្មង់ដូ​ដែល​លប​ចូល​ទៅ​ធ្វើ​ឃាត​ប្រធានាធិបតី​ហៃទី​លោក ហ្សូវឺណែល​ ម៉ូអ៊ីស៍ កាលពី​ថ្ងៃទី ៧​កក្កដា២០២១ ជា​ក្រុមឃាតករអាជីព​ដែល​មាន​សមាសភាព​២៨​នាក់​ ក្នុង​នោះ​២៦​នាក់​ជា​ជនជាតិ​កូឡុំប៊ី។ នេះ​បើ​តាម​គូស​បញ្ជាក់​របស់​អគ្គស្នង​ការ​ប៉ូលិស​ហៃទី លោក ឡេអុង ឆាល Leon Charles នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ ដោយ​លម្អិត​ថា ក្រុមឃាតករ​បរទេស​បាន​ចូល​ក្នុង​ប្រទេស​ហៃទី​ដើម្បី​សម្លាប់​ប្រធានាធិបតី​។ ពេល​នេះ​ប៉ូលិស​ហៃទី​ចាប់​បាន​ ជនជាតិ​អាមេរិក​ដើម​កំណើត​ហៃទីពីរ​នាក់ ​ជនជាតិ​កូឡុំប៊ី​១១នាក់។ ជនដៃដល់​ជាតិ​កូឡុំប៊ី​បីនាក់​ត្រូវ​បាន​សម្លាប់…

សង្ស័យភ្លើងប្រចណ្ឌ! ប្តីច្របាច់ក និងខ្ទប់មាត់ប្រពន្ធ បណ្ដាលឲ្យដាច់ខ្យល់ស្លាប់នៅបន្ទប់ជួល

ព្រៃវែងៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ២០២១ វេលាម៉ោង ១២និង ៣០នាទីយប់ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង មានករណីឃាតកម្ម មួយបានកើតឡើង ដោយបុរសជាប្តី ច្របាច់ក និងខ្ទប់មាត់ប្រពន្ធ…

សាហាវណាស់! បុរសជាប្តី ច្របាច់ក នឹងខ្ទប់មាត់ប្រពន្ធ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុនៅបន្ទប់ជួល សង្ស័យប្រចណ្ឌ

ព្រៃវែង៖ នៅថ្ងៃទី០៨ខែកក្តដាឆ្នាំ ២០២១ វេលាម៉ោង១២និង៣០នាទីយប់នៅចំណុចផ្ទះជូលមួយកន្លែងស្ថិតនៅភូមិ ៤សង្កាត់កំពង់លាវក្រុងព្រៃវែងមានករណីឃាតកម្មមួយបានកើតឡើងដោយបុរសជាប្តីច្របាច់កនឹងខ្ទប់មាត់ប្រពន្ធ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុនៅបន្ទប់ជួល ដោយសង្ស័យភ្លើងប្រចណ្ឌ។ បើយោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលក្រុងព្រៃវែងបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ អី សះ ភេទស្រី អាយុ ៣៩ឆ្នាំខ្មែរអីស្លាមមុខរបរលក់អីវ៉ាន់តាមរថយន្ត -មានទីលំនៅភូមិចាមលើឃុំព្រែកថ្មី ស្រុកកោះធំខេត្តកណ្ដាលមុខរបរដើរលក់អីវ៉ាន់ពីរនាក់ប្ដី និង ប្រពន្ធ តាមរថយន្តម៉ាក់…