A L T R O Z   N E W S

ចរាចរណ៍

ជិះ​ម៉ូតូ​លឿន​ពេក​បុក​រថយន្ដ​ពីក្រោយ​ដួល​បែកក្បាល​ស្លាប់​

រាជធានី​ភ្នំពេញ​៖​ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៦​និង​០០​នាទី​ថ្ងៃ​ទី​០៩​ខែ​មេសា​ឆ្នាំ​២០១៤​នៅតាម​បណ្ដោយ​ផ្លុវ​លេខ​១៥១(​ផ្លូវ​ចូល​ភ្នំ​ប្រសិទ្ធ​)​ស្ថិតក្នុង​ភូមិ​សំរោង​ត្បូង​សង្កាត់​សំរោង​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​បណ្ដាលអោយ​បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​។​ បុរស​ដែល​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ដោយសារ​ជិះ​ម៉ូតូ​លឿន​ទៅ​បុក​រថយន្ដ​ពីក្រោយ​នោះ​ឈ្មោះ​ង៉ែត​សម្បូរ​ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​បុខរ​បរជា​អ្នក​រក​ត្រី​ស្នាក់នៅ​ជិត​កន្លែងកើតហេតុ​ខាងលើ​មាន​ស្រុកកំណើត​នៅ​ភូមិ​កុក​វែង​ឃុំ​បន្ទាយ​មាស​ស្រុក​ចុង​ត្រង់​ខេត្ត​កំពត​។​ចំណែក​រថយន្ដ​ដែល​បុរសរងគ្រោះ​បាន​បើ​បុក​ពីក្រោយ​ហើយ​បាន​ស្លាប់​ភ្លាមៗ​នោះ​ម៉ាកហីយ៉ា​នដាយ​ពណ៌​ស​ប្រភេទ​រថយន្ដ​ក្លុប​មួយ​តោន​កន្លះ​ពាក់​ស្លាក​លេខ​បណ្ដោះអាសន្ន​២៩០៤​បើកបរ​ដោយ​ឈ្មោះ​ម៉ុត​ជី​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​ស្នាក់នៅ​ភូមិ​ទួល​រការ​ឃុំ​ចន្ទ​តា​សែន​ស្រុក​ឧត្តុង​ខេត្តកំពង់ស្ពឺ​។ ​បើ​តាម​ប្រភព​ពត័មាន​ពី​កន្លែងកើតហេតុ​បាន​អោយ​ដឹងថាះ​មុនពេល​កើតហេតុ​រថយន្ដ​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​លិច​មក​កើត​លុះ​មកដល់​ចំណុចកើតហេតុ​ស្រាប់តែ​មាន​រថយន្ដ​មួយគ្រឿង​ទៀត​បើកបរ​បញ្ច្រាសទិស​គ្នា​ពី​កើត​មក​លិច​ឃើញបែបនេះ​ដោយ​ផ្លូវ​តូប​ចង្អៀត​ផង​រថយន្ដ​ក៏​បាន​អែប​ខាង​ឈប់​ដើប្បី​អោយ​រថយន្ដ​ម្ខាង​ទៀត​ទៅ​ពេលនោះ​ស្រាប់តែ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ពណ័​ទឹកប៊ិច​ពាក់​ស្លាក​លេខ​ភ្នំពេញ​1J8465​ម្នាក​ឯង​ក្នុង​ល្បឿន​លឿន​ជាន់​ហ្វ្រាំង​មុន​ជាប់​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ដ​ពីក្រោយ​បណ្ដាលអោយ​ដួល​ម៉ូតូ​អូស​ប្រហែល​៥​ម៉ែត្រ​បែកក្បាល​ស្លាប់​ភ្លាមៗ​តែម្ដង​ពេល​នោះ​រថយន្ដ​មិន​បាន​ឈប់​ទេ​បើក​ព្យាយាម​រត់គេច​ទៅ​ដល់​ភ្សា​ព្រែក​ព្នៅ​ទើប​សមត្ថកិច្ច​តាម​ចាប់បាន​។​ រថយន្ដ​នឹង​ម៉ូតូ​ត្រូវបាន​នគ​បាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​យក​ទៅ​រក្សាទុក​ដើម្បី​រងចាំ​ការដោះស្រាយ​តាម​ផ្លូវ​ច្បាប់​ចំណែក​សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញាត្តិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅឯ​ស្រុកកំណើត​៕​

របាំង​ថ្ម​ពុះ​ចែក​ទ្រួង​នៅ​ចំណុច​ផ្លូវជាតិលេខ​២​បាន​បាក់​រង​កា​ខូច​ខាត់​យ៉ាង​ដំណំ​ ដោយ​រថយន្ត​រ៉េ​ហ្វ័​រមួយ​គ្រឿង​បើក​បុក​ពេញ​ទំហឹង​

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​បើក រថយន្ត​រ៉េ​ហ្វ័​រមួយ​គ្រឿង​បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រួងផ្លួវ​បណ្ដាលឲ្យ​បាក់អស់​២​កង់​រថយន្ត​ក្រឡាប់​ផ្ងារ​ជើងច្រ​ង៉ាង នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ង...

រថយន្តស្ទូច​របស់​ក្រុមហ៊ុន​ជីក​ម៉ុង​បើក​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្មាស​ពីក្រោយ​ពេញទំហឹង​បណ្តាលឲ្យ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ម្នាក់​

​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាច​រណ៏​មួយ​បណ្តាល​ឲ្យ នារី​ម្នាក់​ស្លាប់​ម្នាក់ និង​រងរបួស​ធ្ងន់ធ្ង​រ​ម្នាក់​ដោយសារ​ពួកគេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ហើយ​ត្រូវ​រថយន្ត​ហ៊ីយ៉ាន់ដាយ ស្ទូច...

រថយន្ដ​ដឹក​ស៊ីម៉ង់​បើក​ចុះ​ស្ពាន​ជ្រោយចង្វា​ដាច់​ហ្វ្រាំង​បុក​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់​

​ភ្នំពេញ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​00​នាទី​ថ្ងៃ​ទី​09​ខែ​មេសា​ឆ្នាំ​២០១៤​នៅ​ចំណុច​គល់ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងកើត​ស្ថិតក្នុង​សង្កាត់​ជ្រោយចង្វា​ខណ្ឌ​ឬ​ស្សី​កែវ​រាជធានី​ភ្នំពេញ​បង្ករ​ឡើង​ដោយ​រថយន្ដ​ក្រឡុក​ស៊ីម៉ង់​របស់​ក្រុមហ៊ុន GCM បាន​បើក​ចុះ​ពីលើ​ស្ពាន​ជ្រោយចង្វា​ហើយ​ដាច់​ហ្វ្រាំង​ជ្រុល​ទៅបុក​ម៉ូតូ​បណ្ដាលអោយ​រងរបួស​ធ្ងន់​ម្នាក់​រថយន្ដ​បង្ក​ដែល​ដាច់​ហ្វ្រាំង​ជ្រុល​ទៅ​បុក​ម៉ូតូ​រង​របួសធ្ងន់​នោះ​ម៉ាក​FUSO​ពណ៌​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​5A0018​ជា​រថយន្ដ​ក្រឡុក​ស៊ីម៉ង់​បើកបរ​ដោយ​ឈ្មោះ​ឡេង​ឈៀក​ភេទ​ប្រុស​អាយុ​30​ឆ្នាំ​ស្នាក់នៅ​ក្នុង​សង្កាត់​បឹងកក់​១​ខណ្ឌ​ទួលគោក​រាជធានី​ភ្នំពេញ​មាន​ស្រុកកំណើត​នៅ​ភូមិ​កោះ​ខ្សាច់​ជលសា​ឃុំ​ក្បាលកោះ​ខាងលិច​ស្រុក​ស្អាង​ខេត្ត​កណ្ដាល​ចំណែក​ម៉ូតូ​រងគ្រោះ​ម៉ាក​សង់​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1D3456​បើ​កើរ​ដោយ​ឈ្មោះ​ម៉ន​និមិត្ត​ភេទ​ប្រុស​២៨​ឆ្នាំ​ស្នាក់នៅ​ភូមិ​១​សង្កាត់​ជ្រោយចង្វា​ខ​ណ្ដ​ឬ​ស្សី​កែវ​។​ បើ​តាម​ប្រភព​ពត័មាន​ពី​កន្លែងកើតហេតុ​បាន​អោយ​ដឹងថាះ​មុន​ពេក​កើត​ហេ​តយ​រថយន្ដ​គ្រ​ឡុកស៊ីម៉ង​ដែល​ជារថយ​ន្ដ​បង្ក​បាន​បើ​ចុះ​ពីលើ​ស្ពាន​ជ្រោយចង្វា​ពេលដែល​ចុះ​បាន​បន្តិច​ស្រាប់តែ​រថយន្ដ​រលត់​ហើយ​ដាច់​ហ្វ្រាំង​ចុះ​ពីលើ​ស្ពាន​ជ្រោយចង្វា​ជ្រុល​ទៅ​បុក​ម៉ូតូ​ជនរងគ្រោះ​ដែល​កំពុង​បើកបរ​ស្រប​ទិស​ដៅ​គ្នា​ពី​លិច​ទៅ​កើត​ហើយ​រថយន្ដ​បាន​បើក​កិន​ម៉ូតូ​នឹង​ជនរងគ្រោះ​បណ្ដាលអោយ​រងរបួស​ធ្ងន់​តែម្ដង​ហើយ​រថយន្ដ​បាន​ជ្រុល​ទៅមុខ​ប្រហែល​ជិត​៥០​ម៉ែត្រ​បុក​គំនរ​ដីខ្សាច់​ទៅមុខ​លែងរួច​អ្នក​បើ​បរ​ត្រូវ​ប្រជា​ពលរដ្ធ​ខាត់​ជាប់​ប្រគល់​អោយ​សមត្ថ​កិច្ច​។​ ជនរងគ្រោះ​ត្រូវបាន​ប្រជា​ពលរដ្ធ​ហៅ​រថយន្ដ​សង្គ្រោះ​យក​ទៅ​មន្ទីពេទ្យ​ចំណែក​រថយន្ដ​និង​ម៉ូតូ​ត្រូវ​នគ​បាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​យក​ទៅ​រក្សាទុក​ដើម្បី​រងចាំ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕​

រាជរដ្ឋាភិបាល​មិន​គួរ​គាំទ្រ និង​​ផ្តួចផ្តើម​ឲ្យ​មាន​ឧស្សាហកម្ម​គ្រឿង​ស្រវឹង​ឡើយ​

បញ្ហា​គ្រឿង​ស្រវឹង បាន​ក្លាយជា​ប្រធានបទ​សំខាន់​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​តុមូល​ស្តីពី សុវត្ថិភាព​ចរាចរណ៍ ក្នុងប្រទេស​កម្ពុជា​នោះ​។​ ​លោក...

តុលាការ​បាន​ផ្តល់ប្រាក់សងជំងឺចិត្ត​ ២៧,៥០០ ដុល្លារ​ដល់​ប្តី​ប្រពន្ធដែល​ពិបាក​ក្នុង​ការ​រួមភេទ​

ប្តី​ប្រពន្ធ​មួយ​គេ​បាន​ទទួល​រង្វាន់​ជា​សាច់ប្រាក់ បន្ទាប់ពី​ពួកគេ​បាន​ដាក់​ពាក្យបណ្តឹង​អំពី​ជីវិត​ផ្លូវភេទ ដ៏​អាក្រក់​មួយ នេះ​បើ​យោង​តាម​តុលាការ​នៅក្នុង​ប្រទេស​អ៊ីតាលី​។​ ​តុលាការ...