A L T R O Z   N E W S

ចរាចរណ៍

រថយន្ត​ដែល​អាច​ហោះហើរ​បាន​នឹង​កែប្រែ​ពិភពលោក​កម្រិតណា ?? (Video Inside)

តាម​ការបញ្ជាក់​ពី​អ្នកជំនាញ​មកពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​រដ្ឋ Massachusetts បានឲ្យដឹងថា​ពិភពលោក​នឹង​ស្វាគមន៍​នូវ​បច្ចេកវិទ្យា​ថ្មី​នៃ​រថយន្ត​ដែល​អាច​បើកបរ​ទាំង​ផ្លូវគោក​និង​អាកា​សបាន​។​ ​បើទោះបីជា​នៅ​មាន​ភាពចម្រូងចម្រាស់​ខ្លះ​ទៅ​លើ​ការ​ចេញ​ច្បាប់​អនុញ្ញាតិ​ឲ្យ​ការប្រើប្រាស់​រថយន្ត​ប្រភេទ​នេះ​ជា​សាធារណៈ​ដូចជា​វា​ត្រូវបាន​ផ្នែក​ប្រព័ន្ធ​ព័ត៌មាន​ចាត់ទុក​ថា​រាប់​ជា​ប្រភេទ​យន្តហោះ​ស៊ើបការណ៍​ដែល​អាច​លួច​ថត​យក​ការណ៍​បានតែ​តាមពិត​មនុស្ស​ភាគច្រើន​យល់​ថា​ប្រព័ន្ធ​ត្រួតពិនិត្យ​និង​ទទួល​សញ្ញា​នានា​ដែល​មាន​នៅ​លើ​យន្តហោះ​ដឹក​ដំណើរ​និង​យន្តហោះ​ស៊ើបការណ៍​គឺ​មាន​ភាពស្រដៀងគ្នា​។​នេះ​មានន័យ​ថា​ការប្រើប្រាស់​រថយន្ត​ដែល​អាច​ហោះហើរ​បាន​ជា​រឿង​ធម្មតា​បើទោះបីជា​ការបំពាក់​បច្ចេក​ទេស​ទំនើប​ក្នុង​ការគ្រប់គ្រង​ក៏​ដោយ​។​វា​នៅតែ​ទាមទារ​ឲ្យមាន​មនុស្ស​បើកបរ​ដដែល​បើទោះបីជា​មួយ​ភាគ​ធំ​នៃ​ការធ្វើដំណើរ​របស់​វា​នឹង​ត្រូវ​ផលិត​ឲ្យ​ដំណើរការ​ក្រោម​ប្រព័ន្ធ​ស្វ័យប្រវត្តិ​យ៉ាងណាក្តី​។​ ​អ្នកជំនាញ​បាន​បន្តទៀតថា​ការប្រើប្រាស់​រថយន្ត​ហោះ​នៅពេល​អ​នា​គត់​នឹង​អាច​កាត់បន្ថយ​ភាពគ្រោះថ្នាក់​បាន​យ៉ាងច្រើន​នៅពេល​ដែល​កំណើន​មនុស្ស​នៅលើ​ពិភពលោក​កើន​ឡើង​មិន​ចេះ​ឈប់​ដូចនេះ​។​ត្រឹម​មួយ​វិនាទី​ដែល​មនុស្ស​ធ្វេសប្រហែស​នៅ​ក្នុង​ការធ្វើដំណើរ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​មាន​នៅក្នុង​រថយន្ត​ធម្មតា​តើ​មាន​ការខុស​គ្នា​យ៉ាងណា​ត្រឹម​មួយ​វិនាទី​ចន្លោះ​ពេល​ដែល​មាន​ជីវិត​និង​ស្លាប់​បាត់បង់​ជីវិត​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នោះ​។​រថយន្ត​ដែល​អាច​ហោះហើរ​បាន​មាន​បច្ចេកវិទ្យា​ទំនើប​បំផុត​អាច​ធានា​សុវត្ថិភាព​ច្រើន​ជាង​មុន​និង​ថែម​ទាំង​ចំណេញ​ពេលវេលា​ផងដែរ​៕​ ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

ឧទ្ធម្ភាគចក្រ​ចម្លែក​ដែល​មាន​ទម្រង់​ដូចជា​លេខ​សូន្យ​

​ឧទ្ធម្ភាគចក្រ​ផ្ទាល់ខ្លួន​ប្រភេទ​នេះ​ហាក់បីដូចជា​មាន​តែ​មួយ​នៅក្នុង​ពិភពលោក​ដែល​ជា​កម្ម​សិទ្ធ​របស់លោក Jetson ព្រោះ​វា​មើលទៅ​មាន​រូបរាង​ដូច​ជា​លេខ​សូន្យ​ទាំង​កន្លែង​អ្នកបើក​ខាងមុខ និង​កង្ហារ​ខាងក្រោយ​។...

ស្នាដៃ​បង្កើត​នំ​ហ៊ែ​ម​ប័រ​ហ្គឺ​រព​ណ៌​ខ្មៅ​នឹង​ប្រកាស​ជា​លើកដំបូង​នៅក្នុង​ប្រទេស​ជប៉ុន​

​ថ្មីៗ​នេះ​ប្រទេជ​ប៉ុន​បាន​ធ្វើ​ការបង្ហាញ​នំ​ហ៊ែ​ម​ប័រ​ហ្គឺ​រព​ណ៌​ខ្មៅ​មួយ​ប្រភេទ​ដែល​ទើបនឹង​បង្កើត​ឡើង ប៉ុន្តែ​ជា​អកុសល​នំ​ប្រភេទ​នេះ​មាន​លក់​នៅ​តែ​ប្រទេស​ជប៉ុន​តែប៉ុណ្ណោះ នេះ​បើ​តាម​ប្រភព​ព័ត​មាន Softpedia...

ទីផ្សារ​កុំព្យូទ័រ​កើនឡើង​ជិត ៩%

Gartner ទើបតែ​បង្ហាញ​របាយការណ៍​ស្រាវជ្រាវ​ចុងក្រោយ​របស់​ខ្លួន​ទៅលើ​ការលក់​កុំព្យូទ័រ​នៅក្នុង​ត្រីមាស​ទី​៣ ដោយ​ធ្លាក់​ចុះ​ជិត ៩​ភាគរយ​។​ ​យោង​តាម​សារព័ត៌មាន...

ក្រដាសប្រាក់ $១០០​ថ្មី​ចាប់ផ្ដើម​ចរចារ​ណ៍នៅថ្ងៃនេះ​

​ដើម្បី​រឹតបន្ដឹង ក៏​ដូចជា​ទប់ស្កាត់​នូវ​ការ​ក្លែងបន្លំ​ក្រដាសប្រាក់ ១០០​ដុល្លារ​អាមេរិក​នោះ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បានប្រកាស​រចនា​ក្រដាសប្រាក់...

Jinwoon សមាជិក 2AM វះកាត់​កជើង​បន្ទាប់ពី​គ្រោះថ្នាក់​ចរាចរណ៍

​អ្នកគ្រប់គ្រង​ផលិតកម្ម​បាន​និយាយថា សមាជិក 2AM លោក...

ប៉ូឡូញ​បង្ហាញ​គំរូ​យន្តហោះ​ប្រតិកម្ម ប្រយុទ្ធ​ដោយ​មិន​ប្រើ​មនុស្ស​

​វិទ្យាស្ថាន​បច្ចេកវិទ្យា ផលិត យន្តហោះ​ប្រតិកម្ម ប្រយុទ្ធ...