អាមេរិក ប្រាប់ឱ្យកូរ៉េខាងជើង យកចិត្តទុកដាក់លើប្រជាជនរបស់ខ្លួន មិនមែនមីស៊ីលនោះទេ

(ញូយ៉ក)៖ សហរដ្ឋអាមេរិក បានអំពាវនាវឱ្យកូរ៉េខាងជើងបញ្ឈប់ការចាយលុយទៅលើកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ ហើយងាកមកផ្តោត ជាអាទិភាពលើតម្រូវការចាំបាច់នៃប្រជាជនរបស់ខ្លួន។ កូរ៉េខាងជើង បានជាប់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦មកម្ល៉េះ ដោយសារតែការអភិវឌ្ឍកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២១, រុស្ស៊ី និងចិនបានជំរុញឱ្យអង្គការសហប្រជាជាតិបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង ដើម្បីស្ដារស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសឯកោ មួយនេះឡើងវិញ។ ប៉ុន្តែ ការអំពាវនាវនេះហាក់ដូចជាមិនសូវមានការគាំទ្រពីសមាជិកក្រុមប្រឹក្សាសន្តិសុខ UN ឡើយ…

កម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប ចាប់ពីថ្ងៃទី៩-១៥ ខែកុម្ភៈ ឆ្នាំ២០២២

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ចាប់ពីថ្ងៃទី៩-១៥ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ទន្ទឹមនោះឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់(ចិន)ក៏នៅមាននៅឡើយ ដែលអាចបង្កើតបានជាការប្រសព្វមុខគ្នា រវាងធាតុក្តៅ-ត្រជាក់ (Convection) បណ្តាលឲ្យមានភ្លៀងឡូកាល់ (Local) ដែលធ្វើឲ្យរាជធានី-ខេត្ត នៅភាគខាងក្រោម អាចមានបរិមាណភ្លៀងច្រើន។

សម្តេចតេជោ ហ៊ុន សែន៖ ក្នុងរយៈពេល៧ខែ ការផលិតមាសនៅខេត្ដមណ្ឌលគិរី បានប្រមាណ ១ ៧៥១ គីឡូក្រាម

ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងថា ដោយគ្រាន់តែក្នុងរយៈពេលប្រមាណ៧ខែ កន្លងមកនេះ ក្រុមហ៊ុនអូស្ត្រាលីបានរុករកមាសនៅខេត្ត មណ្ឌលគិរីបានចំនួន ១ ៧៥១ គីឡូក្រាម ដោយដុំខ្លះមានទម្ងន់រហូតដល់ជាង៣០គីឡូក្រាម។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ…

ចិន បិទខ្ទប់ទីក្រុងមួយ ស្ថិតនៅជាប់ព្រំដែនវៀតណាម ខណៈករណីឆ្លងកូវីដ-១៩ កើនឡើង

(ប៉េកាំង)៖ អាជ្ញាធរនៅទីក្រុង Baise នៃភាគនិរតីប្រទេសចិន បានបង្គាប់ឱ្យប្រជាជនទាំងអស់ស្នាក់នៅក្នុងផ្ទះ និងចៀសវាងរាល់ការធ្វើដំណើរដែលមិនចាំបាច់ ខណៈពួកគេកំពុងព្យាយាមគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ COVID-19 រហូតដល់មានការជូនដំណឹងជាថ្មី។ កំឡុងការបិទខ្ទប់នេះ ប្រជាជនប្រមាណ ៣.៦លាននាក់ ដែលកំពុងរស់នៅក្នុងទីក្រុង Baise មិនត្រូវចាកចេញផ្ទះឡើយ លើកលែងតែការធ្វើដំណើរទៅទិញសម្ភារៈ ចំបាច់ ឬត្រូវទៅធ្វើតេស្តរក COVID-19។ ចំណែកឯ…

ការញ៉ាំត្រី ជួយដល់បង្កើនប្រាជ្ញា និងការគេងលក់របស់កុមារ

លទ្ធផលនៃការសិក្សាស្រាវជ្រាវមួយ បានរកឃើញថា ក្មេងដែលបានញ៉ាំត្រីយ៉ាងតិច ១អាទិត្យ ១ដង ឬច្រើនជាងនេះ នឹងធ្វើឱ្យការគេងលក់ កាន់តែល្អប្រសើរឡើង ហើយលទ្ធផលសាកល្បងពីកម្រិតប្រាជ្ញា ស្ថិតក្នុងលំដាប់ ដែលល្អជាងក្មេង ដែលមិនបានញ៉ាំត្រី ឬញ៉ាំតិចជាង ១សប្ដាហ៍ ១ដង។   គេហទំព័រ CNN បាននាំយករបាយការណ៍មួយ ដែលបានទទួលការបោះពុម្ពផ្សាយនៅក្នុង…

សម្តេចតេជោ ហ៊ុន សែន នឹងជួបជាមួយសិស្សនិន្ទេស «A» នៅថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ!

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានគូសបញ្ជាក់ថា សម្តេចនឹងជួបជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ដែលជាប់និន្ទេស «A» នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខនេះ។ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ នៅចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែង ៩៣,៥៦គីឡូម៉ែត្រ…

រន្ធត់ណាស់! រថយន្តម៉ាក NISSAN បើកបុកម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់០២នាក់ និងរងរបួសធ្ងន់០៣នាក់

សៀមរាបៈ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៥និង៤០ នាទី ត្រង់ចំណុចមុខតូបលក់ដូរឈ្មោះ ចិន រុំា ស្ថិតក្នុងភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រ ២៦៥ និង ២៦៦ លើដងផ្លូវជាតិលេខ០៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង…

ចិនប្រាប់អាមេរិក ថាត្រូវមានភាពបត់បែន ដើម្បីរកច្រកចេញជាមួយកូរ៉េខាងជើង

(ញូយ៉ក)៖ គន្លឹះសំខាន់ក្នុងការដោះស្រាយបញ្ហាអាវុធមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺស្ថិតលើសហរដ្ឋអាមេរិកខ្លួនឯង ហើយទីក្រុងវ៉ាស៊ីនតោន គួរតែមមានភាពស្មោះត្រង់ និងបត់បែនច្រើនជាងនេះ។ នេះបើតាមអគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ (UN)។ ថ្លែងនៅមុនជំនួបបិទទ្វារនៃក្រុមប្រឹក្សាសន្តiសុខ UN នៅថ្ងៃសុក្រសប្ដាហ៍នេះ អគ្គរដ្ឋទូតចិនប្រចាំ UN លោក Zhang Jun បានបញ្ជាក់ដូច្នេះថា «ពួកគេ…

ចិន និងរុស្ស៊ី ថាសម្ពន្ធភាពរបស់ខ្លួនគ្មានព្រំដែន ទប់ទល់ជាមួយសហរដ្ឋអាមេរិក

(ម៉ូស្គូ)៖ ចិន និងរុស្ស៊ី បានប្រកាសជាសាធារណៈពីភាពជាដៃគូយុទ្ធសាស្ត្រមួយដ៏ស៊ីជម្រៅ ដើម្បីប្រឆាំងនឹងអ្វីដែលពួកគេហៅថាឥទ្ធិពលដ៏អាក្រក់របស់ សហរដ្ឋអាមេរិក នៅជុំវិញពិភពលោក។ ការប្រកាសខាងលើធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមមួយរវាងប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នាឱកាស បើកការប្រកួតព្រឹត្តិការណ៍រដូវរងាទីក្រុងប៉េកាំង នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ចិន និងរុស្ស៊ីក៏បានប្រកាសដែរពីផែនការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន…

ព្រោះតែនេះជាឆ្នាំខាល! បានធ្វើឲ្យសត្វខ្លានៅសួនសត្វចិន កើនឡើងប្រជាប្រិយភាព

នៅសួនសត្វ Shenzhen (សិនចិន) ដែលស្ថិតនៅភាគខាងត្បូងខេត្ត Guangdong (គ័ងទុង) ប្រទេសចិន គឺជាសួនសត្វដំបូងគេនៅចិនដែលអនុញ្ញាតឲ្យសត្វរត់លេងដោយសេរីនៅជុំវិញសួនសត្វ។ សត្វខ្លានៅតាមសួនសត្វនៅប្រទេសចិន បានក្លាយជាទីចាប់អារម្មណ៍មួយជាមួយការចូលមកដល់នូវឆ្នាំខាល ដែលតាមប្រតិទិនចិនឆ្នាំខាលគឺគិតចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។ឆ្មាំសួនសត្វនេះបានឲ្យដឹងថាមានសត្វខ្លាពូជស៊ីបេរីចំនួន១១ក្បាល បាននាំមកកាន់សួនសត្វមុនពិធីបុណ្យចូលឆ្នាំចិន ដែលសត្វខ្លាទាំងនេះបានទាក់ទាញភ្ញៀវជាច្រើននៅថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន។សត្វខ្លាពូជស៊ីបេរីគឺជាពពួកសត្វឆ្មាព្រៃដ៏ធំជាងគេមួយក្នុងលោក ដោយពួកវានិយមរស់នៅភាគខាងកើតប្រទេសរុស្ស៊ី, ភាគឦសាននៃប្រទេសចិន…