ភ្ញាក់ផ្អើលនៅខេត្តកំពង់ចាម មានករណីបាក់ច្រាំងទន្លេមេគង្គ

កំពង់ចាមៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅរសៀលថៃ្ងទី២ ខែកញ្ញា ឆ្នាំ២០១៩ មានករណីបាក់ច្រាំងទន្លេមេគង្គ ដែលមានទទឹង ៥ម៉ែត្រ និងបណ្តោយ ៨០ម៉ែត្រ ស្ថិតនៅភូមិអង្គបានទី៧ ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម៕

កម្លាំងសមត្ថកិច្ចស្រុកឆ្មារ ចុះជួយរុះរើផ្ទះប្រជាពលរដ្ឋ ករណីបាក់ច្រាំងទន្លេ

ត្បូងឃ្មុំ: នៅវេលាម៉ោង ៧ និង០០នាទីយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆ្មារ បានចុះតាមដាន និងអង្កេតការណ៍ករណីបាក់ច្រាំងទន្លេ ដើម្បីជួយរុះរើផ្ទះប្រជាពលរដ្ឋ។ ជាក់ស្តែង៖ ១.នៅចំណុចខាងកើតមន្ទីរពេទ្យបង្អែក ស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ សមត្ថកិច្ច បានជួយ រុះរើផ្ទះប្រជាពលរដ្ឋ១ខ្នង ផ្ទះតៀមរុះរើ១ខ្នង ធ្វើអំពីឈើ ប្រក់សង្ក័សី…

កម្លាំងសមត្ថកិច្ចចុះជួយរុះរើ និងរំកិលផ្ទះរបស់ប្រជាពលរដ្ឋចំនួនពីរគ្រួសារពីចំណុចប្រឈម ចំពោះការបាក់ច្រាំងទន្លេ ដើម្បីផ្លាស់ទីដែលមានសុវត្ថិភាព

កំពង់ចាមៈ ថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សៀម បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុក និងកម្លាំងសឹករងស្រុក ដឹកនាំដោយ លោក ប៊ិន ឡាដា អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម និងមានការនិមន្តចូលរួមពី ព្រះគ្រូចៅអធិការវត្តឥកោសី (វត្តកោះជ្រូក) ព្រះគ្រូចៅអធិការវត្តក្រូចសើច យុវជន អាជ្ញាធរឃុំ…

ស្ថានភាពទឹកជំនន់ដែលបណ្តាលអោយបាក់ច្រាំងទន្លេនិងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារនៅឃុំទន្លេបិទ

ត្បូងឃ្មុំៈ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង១១ និង ១០ នាទីលោក សួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំបានដឹកនាំកងកម្លាំងក្រោមឱវាទចុះពិនិត្យស្ថានភាពទឹកជំនន់ ដែលបណ្តាលអោយបាក់ច្រាំងនៅភូមិទួលគរ ឃុំទន្លេបិទ ចំនួន៥កន្លែង សរុបប្រវែង១០៥ ម៉ែត្រ ក្នុងនោះមានផ្ទះប្រជាពលរដ្ឋដែលប្រឈមនឹងច្រាំងបាក់មានចំនួន០៤គ្រួសារ៖ ១.ឈ្មោះថន ធា ភេទប្រុស…

ឃើញហើយព្រឺសក្បាល! បាក់ច្រាំងទន្លេមេគង្គ

កណ្តាលៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កាលពីវេលាម៉ោង ៦ និង០០នាទីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ មានករណីរអិលបាក់ច្រាំងទន្លេមេគង្គ ២ ចំណុច នៅឃុំព្រែកដំបង ស្រុកមុខកំពូល៖ -ចំណុចទី ១ នៅក្នុងភូមិវត្តចាស់ ឃុំព្រែកដំបង ជិតប៉ុស្តិ៍រដ្ឋបាលឃុំ ដែលមានទទឹងប្រវែង…

ផ្លូវជាតិលេខ១៤ក្នុងស្រុកលើកដែកកំពុងរងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេ

កណ្តាលៈ សេចក្តីជូនដំណឹង ដោយសារផ្លូវជាតិលេខ១៤ក្នុងស្រុកលើកដែកចំណុចស្ពានព្រែកតាមុត(ស្ពាន១៨)កំពុងរងផលប៉ះពាល់ដោយការបាក់ច្រាំងទន្លេមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាលសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ចំណុចនេះសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ឬវាងទៅផ្លូវផ្សេងជាពិសេសរថយន្តដឹកជញ្ជូនធំៗសូមមេត្តាកុំចរាចរណ៍ឆ្លងកាត់ចំណុចដែលបានរៀបរាប់ខាងលើជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ៕  

សូមមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពិសេសអ្នកដែលរស់នៅតាមដងទន្លេ ករណីបាក់ច្រាំងទន្លេមេគង្គប្រវែងប្រមាណជាង ២៥ម៉ែត្រ

ត្បូងឃ្មុំៈ យោងតាមផេករបស់ ក្រសួងធនធានទឹក និង ឧតុនិយម បានឲ្យដឹងថានៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ កាលយប់ម្សិលមិញ មានករណីបាក់ច្រាំងទន្លេមេគង្គមានទីតាំងនៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានទំហំទទឹងប្រវែងប្រមាណជា២ម៉ែត្រ និងបណ្តោយប្រវែងប្រមាណជា ២៥ម៉ែត្រដោយបាក់រេះតិចៗមិនធ្ងន់ធ្ងរទេ ជិតដល់ផ្លូវបេតុងមានចម្ងាយប្រមាណជា២ម៉ែត្រ ចំពោះផ្ទះប្រជាពលរដ្ឋនៅឆ្ងាយពីទីតាំងនេះមិនមានប៉ះពាល់អ្វីទេ ៕  

បាក់ច្រាំងទន្លេមេគង្គមានទំហំទទឹងប្រវែងប្រមាណជាង ៣ម៉ែត្រ និងបណ្តោយជាង ២០០ម៉ែត្រ

ត្បូងឃ្មុំៈ យោងតាមផេក ក្រសួងធនធានទឹក និង ឧតុនិយមបានឲ្យដឹងថានៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ មានករណីបាក់ច្រាំងទន្លេមេគង្គ មានទីតាំងនៅភូមិទ្រាទី៣ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានទំហំទទឹងប្រវែងប្រមាណជា ៣ម៉ែត្រ និងបណ្តោយប្រវែងប្រមាណជា ២០០ម៉ែត្រ ដោយសារលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅឆ្ងាយពីមាត់ច្រាំងទន្លេហេតុនេះមិនទាន់មានបញ្ហាគ្រោះថ្នាក់អ្វីនូវឡើយទេ៕  

ក្រសួងធនធានទឹកនិង​​​​ឩតុនិយម

វិវឌ្ឍភាពនៃការការពារ ច្រាំងទន្លេ មេគង្គ ដែលជាវិធានការណ៍ចំពោះមុខ បន្ទាន់ បណ្តោះអាសន្ន នៅ ឃុំពាមកោះស្នា និងឃុំព្រះអណ្តូង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ចាប់ពីថ្ងៃទី ២៨ ខែកក្កដា ដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ ដូចខាងក្រោម៖…

សង្ស័យមានវិប្បត្តិ នារីរូបស្រស់ ប៉ុនប៉នលោតទឹកសម្លាប់ខ្លួន ពីលើបង្កាន់ដៃស្ពាន…

ភ្នំពេញៈ នៅវេលាម៉ោង ២ និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ មានករណីនារីរូបស្រស់ម្នាក់ មិនដឹងមានវិប្បត្តិអ្វី បានប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួននៅ​ច្រាំងទន្លេ ដែលគេចាក់បេតុង តែមិនសម្រេច បណ្តាលឲ្យរងរបួស ។ ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញនារីខាងលើ បានមកអង្គុយយំផឹកស្រាតែម្នាក់ឯង នៅតូបស្រាក្រឡុកមួយកន្លែង ស្ថិតខាងជើងសាលាបឋសិក្សាជ្រោយចង្វារ…