ជនជាតិវៀតណាមម្នាក់ ខឹងប្រពន្ធមកលោតទឹកសម្លាប់ខ្លួនបណ្ដាលឲ្យស្លាប់ នៅស្ពានព្រែកសំរោង

កណ្តាលៈ បុរសម្នាក់មានទំនាស់ផ្ទះក្នុងគ្រួសារ រួចមកលោតទឹកសម្លាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ ២០១៩ វេលាម៉ោង ១២និ៣០នាទី ចំណុចពាក់កណ្តាលស្ពានព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ជនរងគ្រោះឈ្មោះ សុខ សំណាង ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរមានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ…

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ក្នុងចំណោម២នាក់ ករណីលួចម៉ាស៊ីនកាណូត

ភ្នំពេញៈ កាលពីវេលាម៉ោង ២និង០០នាទីរំលងអធ្រាត្រចូលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នគរបាលប៉ុស្តិ៍ស្រះចកឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បន្ទាប់ពីធ្វើសកម្មភាពលួចម៉ាស៊ីនកាណូត ត្រង់ចំណុចច្រាំងទន្លេមុខសួនច្បារ ផ្លូវ៤៧ ភូមិ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនសង្ស័យទី១ឈ្មោះ ង្វៀង យាំងជី ភេទប្រុស អាយុ ២២ឆ្នាំ…

ករណីប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅមាត់ច្រាំងទន្លេ

កណ្ដាលៈ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទីព្រឹក មានករណី ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះចំនួន១គ្រាប់ (ប្រភេទក្បាលគ្រាប់ទំលាក់M23) ត្រង់ចំណុចភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។ ប្រជាពលរដ្ឋប្រទះឃើញមានឈ្មោះ ថា គន្ធិ ភេទប្រុស បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលស្វាយរលំថា…

មកដឹងរឿងលម្អិត ស្ត្រីម្នាក់ដែលសម្លាប់មិត្តភក្តិ ពន្លះសាច់ជាកង់ៗ យកទៅបោះចោលនៅច្រាំងទន្លេ គឺរឹតតែភ្ញាក់ផ្អើល!

ភ្នំពេញៈ ជនសង្ស័យ ឈ្មោះស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ លក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ ៤០Eo ផ្លូវ១៥៤ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើត ភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ…

Update៖ ពិតជាសាហាវមែន ឃាតកសម្លាប់ស្ត្រីម្នាក់ កាត់សាកសព ជាបំណែកៗ វះពោះ ពុះឆ្អឹងជំនី ពន្លះយកសាច់ ច្រកដាក់ស្បោង ពេលនេះអាវុធហត្ថភ្នំពេញ បំបែកសំណុំរឿងបានហើយ

ភ្នំពេញៈ កាលពីយប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ មានការភ្ញាក់ផ្អើលមួយកើតឡើង ដោយសារគេបានឃើញក្មេងស្រីម្នាក់ ដើររកម្តាយទាំងយប់ពេញក្រុងភ្នំពេញ ព្រោះម្តាយបានបាត់ខ្លួនមិនដឹងទៅណា? ក្មេងស្រីដែលដើររកម្តាយម្នាក់នោះ មានឈ្មោះពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅទួលសង្កែ សូមសួររកម្តាយដែលបាត់ទៅ ឈ្មោះគឹម យ៉ានាង អាយុ៤០ឆ្នាំ មុខរបរអ៊ុតសក់ នៅផ្សារកណ្តាល…

ជនអនាថាស្នាក់នៅតាមទីសាធារណៈជាច្រើននាក់ ត្រូវកម្លាំងប្រជាការពារខណ្ឌដូនពេញ ចាប់បញ្ជូន….

ភ្នំពេញៈ នៅវេលាម៉ោង០៨ និង៣០នាទីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៩ កម្លាំងប្រជាការពារខណ្ឌដូនពេញ ចុះប្រមូលជនអនាថាចំនួន២១នាក់ ដែលស្នាក់នៅតាមទីសាធារណៈ រួមមានច្រាំងទន្លេ សួនច្បារសាធារណៈ និងតាមមុខផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។ ជនអនាថាទាំងនោះ មានស្រីចំនួន១៣នាក់ ក្នុងនោះមានកុមារចំនួន០២នាក់/ស្រី០១នាក់ ត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ…

Update៖ ឆេះកាប៉ាល់ដឹកប្រេងរបស់ក្រុហ៊ុនសាវីម៉ិច ក្នុងទន្លេ បង្កឲ្យមានមនុស្សរងរបួស

ភ្នំពេញៈ ករណីអគ្គិភ័យឆេះកាប៉ាល់ដឹកប្រេង របស់ក្រុមហ៊ុនសាវីម៉ិចយ៉ាងសន្ធោសន្ធៅ បណ្តាលឲ្យរបួសធ្ងន់ស្រាល ២នាក់ ខូចខាតប្រេងបីសែនលីត្រ និងកាប៉ាល់មួយគ្រឿង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥ និង១៥នាទីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៩ ស្ថិតនៅចំណុចច្រាំងទន្លេសាប ក្រោយឃ្លាំងប្រេងក្រុមហ៊ុនសាវីម៉ិច ស្ថិតនៅក្រុមទី១០ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។…

Updateៈ សពបុរសម្នាក់អណ្ដែតទឹកទន្លេក្រោមស្ពានជ្រោយចង្វារ ឥឡូវស្គាល់អត្តសញ្ញាណហើយជាបុគ្គលិក អគ្គិសនីកម្ពុជា

ភ្នំពេញៈ ប្រជាពលរដ្ឋ អ្នកនេសាទត្រីប្រទះឃើញ សពបុរសម្នាក់អណ្ដែតទឹក ទន្លេសាប នៅក្រោមស្ពាន ជ្រោយចង្វារត្រើយខាងលិច មានសភាពហើមស្អុយបាត់ទៅហើយហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចមាត់ទន្លេសាប ខាងក្រោមស្ពានជ្រោយចង្វារ ត្រើយខាងលិច ស្ថិតក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ។ សាកសពមាន ឈ្មោះ សានម៉ៅ អាយុ ២៥ឆ្នាំ…

ជនអនាថា ស្នាក់នៅតាមច្រាំងទន្លេ សួនច្បារសាធារណៈ មុខផ្ទះប្រជាពលរដ្ឋ ត្រូវរដ្ឋបាលខណ្ឌដូនពេញ ចាប់បញ្ជូន….

ភ្នំពេញៈ នៅព្រឹកថ្ងៃព្រហស្បត៍ ១៣រោច ខែចេត្រ ឆ្នាំកុរសំរឹទ្ធិស័ក ព.ស.២៥៦៣ ត្រូវនឹថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង០៨ និង៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាអោយ លោក យស យុទ្ធី…

ប្រទះឃើញសពបុរសម្នាក់ នៅមាត់ច្រាំងទន្លេ មិនទាន់ស្គាល់អត្តញ្ញាណ

កណ្ដាលៈ កាលពីវេលាម៉ោង ៦ ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ មានករណីប្រទះឃើញសាកសព ត្រង់ចំណុចមាត់ច្រាំងទន្លេ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២០ឆ្នាំជាង ស្លៀកពាក់អាវដៃវែង ពណ៌ខ្មៅ ផ្កាពណ៌លឿង ស្លៀកខោខូវប៊យជើងវែង ពណ៌ទឹកប៊ិក…