លោក បៃដិន នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលចូលរួមកិច្ចប្រជុំកំពូលជាមួយអាស៊ាន ចាប់តាំងពីឆ្នាំ ២០១៧មក

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងដឹកនាំក្រុមប្រតិភូរបស់លោក ចូលរួមក្នុងកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូជាមួយអាស៊ាន នៅថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១នេះ ជាលើកដំបូងបំផុតក្នុងរយៈពេល ៤ឆ្នាំមកនេះដែលទីក្រុងវ៉ាស៊ីនតោនចូលរួមក្នុងកិច្ចប្រជុំកម្រិតកំពូលជាមួយប្លុកមួយនេះ។ នេះបើតាម ស្ថានទូតអាមេរិកប្រចាំប្រទេសព្រុយណេ។ ស្ថានទូតអាមេរិកប្រចាំប្រទេសប្រ៊ុយណេ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ឱ្យដឹងថាលោក បៃដិន…

កូរ៉េខាងជើង អះអាងថាការធ្វើតេស្ដមីស៊ីលរបស់ខ្លួន មិនមានគោលដៅលើសហរដ្ឋអាមេរិកឡើយ

(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថាសហរដ្ឋអាមេរិកហាក់ដូចជាមានប្រតិកម្មហួសហេតុពេក ចំពោះការធ្វើតេស្ដមីស៊ីលរបស់ខ្លួនកាលពីប៉ុន្មាន ថ្ងៃមុននេះ និងបានចោទសួរពីភាពស្មោះត្រង់របស់ទីក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធនឹងកិច្ចចរចា។ នៅក្នុងបទវិចារណកថាមួយរបស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCAN បានលើកឡើងថាការធ្វើតេស្ដមីស៊ីលកាលពីពេលថ្មីៗនេះរបស់ទីក្រុងព្យុងយ៉ាង គឺមានគោល បំណងពង្រឹងសមត្ថភាពការពារខ្លួន ដូចដែលបណ្ដាប្រទេសដទៃធ្លាប់បានធ្វើនាពេលកន្លងមកតែប៉ុណ្ណោះ ដោយមិនមានគោលដៅលើសហរដ្ឋអាមេរិក ឬក៏ប្រទេសដទៃ ណាមួយនោះទេ។ ប៉ុន្តែ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងនៅតែអនុវត្តនយោបាយស្ដង់ដារពីរ និងអរិភាពមកលើកូរ៉េខាងជើងដដែល។…

កូរ៉េខាងជើងទទួលស្គាល់ថាពិតជាបានធ្វើតេស្ដមីស៊ីលបាលិស្ទីគបាញ់ចេញពីនាវាមុជទឹក

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធ ទី២០ ខែតុលានេះ បានទទួលស្គាល់ថាខ្លួនពិតជាបានធ្វើតេស្តមីស៊ីលបាលីស្ទីកថ្មីមួយគ្រាប់ ចេញពីនាវាមុជទឹកមួយគ្រឿង ប្រាកមែន កាលពីថ្ងៃអង្គារម្សិលមិញ បន្ទាប់ពីកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយដោយទូរទស្សន៍រដ្ឋកូរ៉េខាងជើង KCNA។ KCNA បានឱ្យដឹងថាមីស៊ីលមួយគ្រាប់ដែលកូរ៉េខាងជើង បានបាញ់សាកល្បងកាលពីថ្ងៃអង្គារម្សិលមិញ គឺជាប្រភេទមីស៊ីលបាលីស្ទីក SLBM បាញ់ចេញពីនាវាមុជទឹក ហើយមីស៊ីលមានសមត្ថភាពអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។ គ្រាប់មីស៊ីល…

សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានបង្ហាញ កីឡាករ-កីឡាការិនី ចំនួន៤នាក់ និង គ្រូបង្វឹកម្នាក់ នឹងចេញទៅហ្វឹកហាត់ នៅប្រទេសចិន ដើម្បីចូលរួមប្រកួតកីឡា SEA GAMES នាពេលខាងមុខ!

ភ្នំពេញ ៖ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានបង្ហាញ សមាសភាពកីឡាករ-កីឡាការិនី របស់ខ្លួនចំនួន៤នាក់ និង គ្រូបង្វឹកម្នាក់ ដែលនឹងចេញទៅហ្វឹកហាត់ នៅប្រទេសចិន ដើម្បីបង្កើនសមត្ថភាព ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES 2021 លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES 2023…

កំណត់ត្រាថ្មី បក្សីសមុទ្រមួយប្រភេទ មានវត្តមានលើទឹកដីកម្ពុជា នៅខេត្តរតនគិរី

អង្គការ BirdLife បានឱ្យដឹងនៅ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ នេះថា បក្សីសមុទ្រ បុលវ័រ (Bulwer’s Petrel) គឺជាសត្វស្លាបសមុទ្រមួយប្រភេទ ដែលជាធម្មតាត្រូវបានគេប្រទះ​ឃើញ​នៅលើផ្ទៃសមុទ្របើកចំហ ឆ្ងាយពីតំបន់ដីគោក។ បក្សីមួយក្បាលនេះ​ត្រូវបានកត់ត្រា​ដោយ​ក្រុមការងាររបស់អង្គការ BirdLife នៅដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី កាល​ពីល្ងាចថ្ងៃទី ១៧…

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ ធ្លាក់ចូលសមុទ្រជប៉ុន

(សេអ៊ូល)៖ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលីស្ទីគមួយគ្រាប់ ចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួនធ្លាក់ចូលក្នុងសមុទ្រជប៉ុន នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែតុលានេះ។ នេះបើតាមក្រុមមន្ត្រីយោធាកូរ៉េខាងត្បូង ក្រុមមន្ត្រីយោធាកូរ៉េខាងត្បូងបានឱ្យដឹងទៀតថា គ្រាប់មីស៊ីលបាលីស្ទីករបស់កូរ៉េខាងជើង ត្រូវបានបាញ់ចេញពីតំបន់ Sinpo ស្ថិតនៅជាប់ឆ្នេរសមុទ្រភាគខាងកើត នៃប្រទេសកាលពីវេលាម៉ោង ១០៖១៧នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងសេអ៊ូល) ឆ្ពោះទៅកាន់សមុទ្រជប៉ុន។ យោធាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកបានអះអាងថា ពួកគេកំពុងតាមដានស្ថានការណ៍ខាងលើនេះ យ៉ាងដិតដល់ជាទីបំផុត៕…

ក្រុមជម្រើសជាតិកម្ពុជា U-23 ហ្វឹកហាត់ត្រៀមប៉ះ ជាមួយ ហុងកុង និងក្រុមម្ចាស់ផ្ទះ ជប៉ុន

បន្ទាប់ពីចាកចេញពីប្រទេសបារ៉ែនទៅដល់ប្រទេសជប៉ុន កាលពីចុងសប្តាហ៍ថ្មីៗនេះ ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ (U23) បានចាប់ផ្តើមហ្វឹកហាត់បង្កើនបច្ចេកទេស ដើម្បីត្រៀមការប្រកួតជម្រុះក្នុងពូល K នៃពានរង្វាន់ជើងឯកក្រោមអាយុ២៣ឆ្នាំ ប្រចាំទ្វីបអាស៊ី (AFC U23 Asian Cup 2022)។ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ កំពុងហ្វឹកហាត់នៅមជ្ឈមណ្ឌលហ្វឹកហាត់បាល់ទាត់របស់ប្រទេសជប៉ុន ត្រៀមខ្លួនរួចរាល់សម្រាប់ការហ្វឹកហាត់ ដោយនៅក្នុងពូល K នេះមាន៣ក្រុម…

ម៉ូតូបើកឡើងទួលចូលផ្លូវរថយន្តក្រឡាច់ដួល បុកជាមួយរថយន្ត ស្លាប់មនុស្ស ៣នាក់ នៅស្រុកកៀនស្វាយ

កណ្ដាលៈ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ម៉ោង ៦និង៣០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះ គីឡូម៉ែត្រលេខ៣៤-៣៥ ចំណុចភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ដំណើររឿង៖ មានម៉ូតូមូយគ្រឿងម៉ាក HONDA Beat 110 ពណ៌ក្រហម…

បុរសសន្តិសុខវ័យ ៤២ឆ្នាំ ម្នាក់តូចចិត្តមេការស្តីបន្ទោសជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វារ

ភ្នំពេញៈ បុរសម្នាក់ដែលអះអាងថាខ្លួនជាសន្តិសុខវ័យ ៤២ឆ្នាំ តូចចិត្តមេការស្តីបន្ទោសរឿងធ្វេីការមិនល្អក៏ជិះម៉ូតូចេញពីម្តុំបឹងស្នោរ ខណ្ឌច្បារអំពៅមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វារតែមិនស្លាប់។ ហេតុការណ៍ នេះ បាន កើត ឡើង កាល ពី វេលា ម៉ោង ៤រសៀលថ្ងៃទី១៧ខែតុលា ឆ្នាំ ២០២១ចំណុចលេីស្ពានជ្រោយចង្វារ(ស្ពានមិត្តភាពកម្ពុជា-ជប៉ុន)ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ។ បុរស ជាសន្តិសុខខាងលើ ស្នាក់នៅនឹងធ្វេីការនៅម្តុំបឹងស្នោរខណ្ឌច្បារអំពៅរាជធានីភ្នំពេញមានស្រុកកំណេីតភូមិចុងបឹងក្នុងឃុំព្រែកដំបូកស្រុកស្រីសន្ធរខេត្តកំពង់ចាម។…

ក្រុមជម្រើសជាតិ U-23 កម្ពុជា បានបន្ដដំ​ណើរ​ទៅ​ប្រ​ទេស​ជប៉ុន ដើម្បី​ត្រៀម​ការ​ប្រ​កួត​ជម្រុះ​ពាន​រង្វាន់ AFC U23 Asian Cup Uzbekistan 2022

CAMSOC-ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិ​​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជា បាន​ធ្វើ​ដំ​ណើរ​ទៅ​ដល់​ប្រ​ទេស​ជប៉ុន ដោយ​សុវត្ថិ​ភាព​ហើយ ដើម្បី​ត្រៀម​ការ​ប្រ​កួត​ជម្រុះ​ពាន​រង្វាន់ AFC U23 Asian Cup Uzbekistan 2022 Qualifiers ពូល K នាសប្ដាហ៍ក្រោយ។ សម្រាប់បេក្ខភាពពូល K ដែលត្រូវប្រជែងកៅអីវគ្គបន្ដ នៃ​ពាន​រង្វាន់​យុវ​ជន…