FFC ប្រកាសបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាលើកដំបូង ខណៈ CEO មាន​ប្រវត្តិ​មិន​ធម្មតា

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការប្រតិបត្តិ នៃសហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​(FFC) បានប្រកាសអំពីការសម្រេចជាឯកច្ឆន្ទ ក្នុង​ការ​បង្កើត​ក្រុមហ៊ុន​លីគ​បាល់ទាត់កម្ពុជាលើកដំបូង ដើម្បីជម្រុញបន្ថែមនូវវឌ្ឍនភាព និងភាពភាពរីកចម្រើន នៃលីគអាជីពកម្ពុជា ឈានទៅមុខមួយកំរិតទៀត ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ FFC បានធ្វើការតែងតាំងលោក សាតូស៊ី សៃតូ (Satoshi Saito) គឺជានាយកប្រតិបត្តិ(CEO) នៃក្រុមហ៊ុនលីគបាល់ទាត់កម្ពុជាខាងលើ…

រដ្ឋាភិបាលជប៉ុនផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងប្រមាណ៧២ លានដុល្លារអាមេរិក ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម កម្ពុជា

​នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២១ នៅទីស្ដីការក្រសួង ឯកឧត្ដមឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​ ឯកឧត្ដម មិកាមិ​ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា បានចុះ​ហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ…

លោក Keisuke Honda៖ បើយើងរីករាយជាមួយ​លទ្ធ​ផល​នេះ ទម្រង់​លេង​បែប​នេះ តើ​ពេល​ណា​ទើប​យើង​អាច​លេង​ឈ្នះ​ក្រុម​ខ្លាំងៗ…!

CAMSOC-ភ្នំពេញ៖ លោក Keisuke Honda អ្នកចាត់ការទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បង្ហាញ​អា​រម្មណ៍​ខក​ចិត្ត​នឹង​ទម្រង់​លេង​របស់​ក្រុម ក្នុង​ការ​ប្រ​កួត​ជា​មួយ​កោះហ្គាំ នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup China 2023 ជើងទី១ កាលពីយប់មិញ ទោះ​បី​កម្ពុជា​បាន​យក​ឈ្នះ​ក្រុម​កោះ​របស់​ស​ហ​រដ្ឋ​អា​មេ​រិក​នេះ​ក៏​ដោយ ។ អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជាខាងលើ បាន​បញ្ជាក់​ថា «ខ្ញុំ​គួរ​តែ​សប្បាយ​ចិត្ត​ព្រោះ​យើ​ងឈ្នះ…

ជម្រើសជាតិកម្ពុជាប៉ះ កោះហ្គាំ វគ្គជម្រុះ AFC Asian Cup យប់នេះ! ម៉ោង ០០:៣០ ជើងទី១ នៅប្រទេសបារ៉ែន

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រូវប្រកួតជម្រុះបឋម (Play-Off) ជាមួយក្រុមជម្រើសកោះហ្គាំ នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី (AFC Asian Cup China 2023 Qualifiers) នាយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នៅកីឡដ្ឋាន Khalifa Sport City នៃប្រទេសបារ៉ែន។ ក្រុមកម្ពុជានឹងត្រូវប្រកួតជម្រុះជាមួយក្រុមកោះហ្គាំ នាវេលាម៉ោង…

ផ្លែទំពាំងបាយជូរ Japanese Ruby Roman មានតម្លៃថ្លៃជាងគេបំផុតនៅប្រទេសជប៉ុន

ផ្លែទំពាំងបាយជូរ Japanese Ruby Roman មានតម្លៃថ្លៃជាងគេបំផុតនៅក្នុងទីផ្សាររបស់ជប៉ុន។ ផ្លែរបស់វាមានទំហំលើសទំពាំងបាយជូរធម្មតា ៤ដង មានពណ៌ក្រហមស្អាត។ គេបែងចែកផ្លែទំពាំងបាយជូរនេះជា ៣ប្រភេទរួមមានប្រភេទ Superior មានតម្លៃចន្លោះពី ៩០-១៤០ដុល្លារក្នុង១ចង្កោម ប្រភេទ Special Superior តម្លៃចន្លោះពី ១៨០-៤៥០ដុល្លារ និងប្រភេទ Premium…

ក្រុមជម្រើសជាតិកម្ពុជា នឹងហោះទៅបារ៉ែន នាព្រឹក​ស្អែក ដើម្បី​ត្រៀម​ការ​ប្រ​កួត​ជម្រុះ Asian Cup និង AFC U23

CAMSOC-ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​ធ្វើ​ដំ​ណើរ​ទៅ​ប្រ​ទេស​បារ៉ែន នា​វេ​លា​ម៉ោង ៩ព្រឹក​ ថ្ងៃទី​០៥ ខែ​តុលា​ស្អែក​នេះ ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់​ត្រៀម​ការ​ប្រ​កួត​ពាន​រង្វាន់​ប្រ​ចាំ​ទ្វីប​អាស៊ី​ចំនួន ២ប្រកួត គឺ​ការ​ប្រ​កួត​ជម្រុះ​ពាន​រង្វាន់ AFC Asian Cup China 2023 Qualifiers (Playoff) ជា​មួយ​កោះ​ហ្គាំ និង​ការ​ប្រ​កួត​ជម្រុះ​ពូល K…

ឯកអគ្គរាជទូត និងក្រុមការងាររួមជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន បានរៀបចំកម្មវិធី ច្រូតស្រូវ និងដាល់អំបុកនៅក្នុងស្រុកអាយ៉ាសិ ខេត្តកាណាហ្គាវ៉ា

នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមឯកអគ្គរាជទូត និងក្រុមការងាររួមជាមួយសហគមន៍ខ្មែរ នៅប្រទេសជប៉ុន បានរៀបចំកម្មវិធី ច្រូតស្រូវ និងដាល់អំបុកនៅក្នុងស្រុកអាយ៉ាសិ ខេត្តកាណាហ្គាវ៉ា ។ ស្ថានទូតក៏បានអរគុណបងប្អូនខ្មែរទាំងអស់ដែលបានទទួលក្រុមការងារស្ថានទូតយ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត និងសូមអរគុណចំពោះការចូលរួមថែរក្សាប្រពៃណីខ្មែរ ទោះបីរស់នៅឆ្ងាយពីមាតុភូមិក្តី ។  

លោក Fumio Kishida ត្រូវបាន​តែងតាំងជានាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន​ជា​ផ្លូវការ​ហើយ

លោក Fumio Kishida បាន​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ជប៉ុន​ជា​ផ្លូវការ​បន្ទាប់ពី​លោក Yoshihide Suga ដែល​បាន​លាលែង​ពី​តំណែង​បន្ទាប់ពី​កាន់តំណែង​បានតែ​មួយឆ្នាំ​ប៉ុណ្ណោះ​។​ លោក Kishida វ័យ ៦៤​ឆ្នាំ​បានឈ្នះ​ការប្រណាំង​ប្រជែង​ដើម្បី​ដឹកនាំ​គណបក្ស​ប្រជាធិបតេយ្យ​សេរីនិយម (LDP) ដែល​កំពុង​កាន់អំណាច​របស់​ជប៉ុន​កាលពី​សប្តាហ៍​មុន​។   ​លោក​នឹង​ប្រឈម​នឹង​បញ្ហាលំបាក​ជាច្រើន រួមទាំង​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​ការ​រាតត្បាត​នៃ​វីរុស covid-19 និង​ការគំរាមកំហែង​ពី​ប្រទេស​កូរ៉េខាងជើង​។ ​រូបលោក​ក៏​នឹង​សង្ឃឹម​ផងដែរ​ថា នឹង​ជួយ​ឱ្យ​គណបក្ស​របស់លោក​ទទួល​បាន​ប្រជាប្រិយភាព​ឡើងវិញ…

ខឹងប្តីមានស្រីថ្មីមកលោតទឹកសម្លាប់ខ្លួន ដោយងងុយខ្លាំងពេកដេកសិន ព្រឹកឡើងទៅលោតគេជួយទាន់

ភ្នំពេញៈ ស្ត្រីម្នាក់មានវិបត្តិក្នុងគ្រួសារ ដោយសារតែប្តីលួចមានស្រីថ្មី រហូតតូចចិត្តខ្លាំងពេក ក៏សម្រេចចិត្ត ជិះម៉ូតូកង់បីឥណ្ឌា មកលោតទឹកលើស្ពានជ្រោយចង្វាទាំងយប់ តែដោយសារងងុយគេងខ្លាំងពេក ទើបស្ត្រីនោះសម្រេចចិត្តទៅគេងនៅរង្វង់មូលកងព្រហ្មសិន លុះព្រឹកភ្ញាក់ឡើង ទើបដើឡើងស្ពានជ្រោយចង្វា បម្រុងលោតទឹកសម្លាប់ខ្លួន តែត្រូវបានប្រជាពលរដ្ឋជួយទាន់ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង០៨ និង ៣០ នាទីព្រឹកថ្ងៃទី០៤…

ព្រះនាងជប៉ុនម៉ាកូ នឹងរៀបការជាលក្ខៈធម្មតា ហើយក៏មិនយកចំណងដៃមួយលានដុល្លារ បន្ទាប់ពីចាកចេញពីត្រកូលរាជវង្ស

អាជ្ញាធរជប៉ុន បាននិយាយនៅថ្ងៃសុក្រទី០១ ខែតុលានេះ ថា ព្រះនាងជប៉ុនម៉ាកូ (Mako) នឹងរៀបការជាមួយគូដណ្តឹង ដែលជាអតីតមិត្តរួមថ្នាក់ នៅមហាវិទ្យាល័យ នាថ្ងៃទី ២៦ ខែតុលានេះ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងជាច្រើនឆ្នាំ។ ក្មួយស្រី ឬព្រះភាគិនេយ្យា អាយុ ២៩ឆ្នាំរបស់ព្រះចៅអធិរាជជប៉ុន Naruhito បានភ្ជាប់ពាក្យជាមួយលោក Kei…