ការបាក់រលំប្លង់សេអគារផ្ទះសំណាក់កម្ពស់៦ជាន់ នៅក្រុងប៉ោយប៉ែត ដោយសារការសាងសង់ខុសបច្ចេកទេស
បន្ទាយមានជ័យ ៖ ការបាក់រលំប្លង់សេអគារផ្ទះសំណាក់កម្ពស់៦ជាន៎ ស្មើ៤ល្បែង១កន្លែង កំពុងសាងសង់នៅចំណុចស្រះសួគ៌ភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មន្ត្រីសមត្ថកិច្ចសន្និដ្ឋានបឋមថា មូលហេតុមកពីសាងសង់ខុសបច្ចេកទេស ដោយសារជន្ទល់ទម្រប្លង់សេវែងៗពេក ហើយយោលញ័រនៅពេលទ្រទម្ងន់ស៊ីម៉ងត៍ធ្ងន់និងបុកពីរថយន្តក្រឡុកផង ទើបបណ្តាលអោយបាក់រលំបែបនេះ ។ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអោយដឹងថា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី០៧…