កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ មានភាពខុសគ្នាជាមូលដ្ឋានពីអាហ្វហ្គានីស្ថាន ,នេះបើតាមសម្តី ប្រធានាធិបតីសហរដ្ឋអាមេរិក
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា សម្ព័ន្ធមិត្តដូចជាកូរ៉េខាងត្បូង និងកោះតៃវ៉ាន់ មានភាពខុសគ្នាជាមូលដ្ឋានពីអាហ្វហ្គានីស្ថាន នៅពេលនិយាយអំពីការប្តេជ្ញាចិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក។ លោក បៃដិន បាននិយាយដូចនេះនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយមួយកាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) ខណៈដែលការដកកងទ័ពរបស់ខ្លួនចេញពីអាហ្វហ្គានីស្ថានបានបង្កើនការសង្ស័យទៅលើការប្តេជ្ញាសន្តិសុខរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសម្ព័ន្ធមិត្ត។ លោក បៃដិន បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ ABC ថា «វាមានភាពខុសគ្នាជាមូលដ្ឋានរវាងកោះតៃវ៉ាន់…