Minamino ទទួលបានសំណើរពីក្លឹបចំនួន២ តែត្រូវបាន Jurgen Klopp ទាត់ចោលទាំងអស់
បរទេស៖ The Mirror នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករអន្តរជាតិជប៉ុន Takumi Minamino មកដល់ពេលនេះអាចបង្ហាញខ្លួនបានតែ៦ដងប៉ុណ្ណោះសម្រាប់ក្រុមលោក Jurgen Klopp ហើយក្នុងនោះ៤ប្រកួតស្ថិតនៅពានរង្វាន់ Carabao Cup។ ប្រភពដដែលបានឲ្យដឹងដែរថានេះជាមូលហេតុដែលធ្វើឲ្យ Minamino កំពុងក្លាយជាគោលដៅរបស់ក្លឹបមួយចំនួនហើយដែលជាក់ស្តែង Liverpool គឺបានទាត់ចោលនូវសំណើរសុំចរចាចំនួន២រួចមកហើយដែលមួយក្លឹបនៅលីគបារាំងនិងមួយទៀតក្លឹបរបស់អង់គ្លេស។ គួរឲ្យដឹងដែរថាតំណែងរបស់ Minamino ជាមួយនឹង…