គ្រាន់តែ​ប្រើក្រដាស​​អនាម័យកិត​​​ជាប់នឹងគូថ ក៏ខលទៅប៉ូលិសដែរ

ក្នុងចំណោម​ការហៅមកកាន់​​​លេខ​សង្គ្រោះបន្ទាន់ដោយឆេះផ្ទះ និង​ផ្សេងៗ​ទៀត ភាគច្រើន​​ នៅ វែល ប្រទេស​អង់គ្លេស ​ដែល​ធ្វើឲ្យ​ក្រុមអ្នកជួយសង្គ្រោះ​ចង់យំ បន្តិច ចង់សើចបន្តិច ​​។ នៅពេលថ្មីៗនេះដែរ ​បុរស​ម្នាក់ដែលរស់នៅក្នុងចក្រភពអង់គ្លេស ​បានបង្ខំចិត្ត​ខលមកកាន់​​លេខ​សង្គ្រោះបន្ទាន់ ​បន្ទាប់ ​ពីប្រើក្រដាស​​អនាម័យកិតទៅ​ជាប់នឹងគូថយកចេញមិនរួច​ ​។​ ​តាមប្រភពព័ត៌មាន ​ដែលផ្តល់ឲ្យ នាយកដ្ឋាន ​​ផ្នែកពន្លត់អគ្គិសភ័យ…

បាក់​ពហុ​កីឡដ្ឋាន​ត្រៀម​​សម្រាប់​​ Wold Cup នៅ​ប្រេ​ស៊ីល​សម្លាប់​មនុស្ស 2 នាក់​

​ទីក្រុង Sao Paulo ៖​ប៉ូលិស​នៃ​ទីក្រុង Sao Paulo បាន​រាយការណ៍​ថា​មនុស្ស 2 នាក់​ត្រូវបាន​ស្លាប់​ក្រោយ​ឧបទ្ទេវហេតុ​បាក់​រលំ​សំណង់​នៃ​កីឡាដ្ឋាន​នៃ​ទីក្រុង Sao Paulo ដែល​ត្រូវបាន​គេ​ជឿជាក់ថា​ជា​កន្លែង​ទុក​ប្រើប្រាស់​ក្នុង​ការប្រកួត​ផ្តាច់​ព្រា​ត់នៃ​ការប្រកួត​ដណ្តើម​ពានរង្វាន់​ពិភពលោក​ឆ្នាំ 2014 ខាងមុខនេះ​។​ ​ក្រុម​ជួយសង្គ្រោះ​បាន​និយាយ​ថា​សំណង់​ដែក​បាន​ធ្លាក់​បាក់​ពី​ខាងលើ​តំបូល​មក​ចុះ​ក្រោម​ហើយ​បាន​ធ្វើឲ្យ​ខូចខា​តមួយ​ភាគ​នៃ​កីឡាដ្ឋាន​នេះ​។​ ​កីឡាដ្ឋាន Sao Paulo ដែល​នឹង​ត្រូវ​ដាក់​ផែនការឲ្យ​សម្រេ​ចចប់​រួចរាល់​នៅ​ក្នុង​ចុង​ខែ​ធ្នូ​នេះ​ស្រប​ទៅតាម​ការចង់បាន​របស់ FIFA…

ជំងឺគ្រុនចាញ់​ធ្លាក់ចុះ ៤៣​ភាគរយ​ក្នុង​រយៈពេល ១០​ខែ​ដំបូង​នៅ​កម្ពុជា​

កម្ពុជា​៖ ប្រទេស​កម្ពុជា​បាន​រាយការណ៍​ថា មាន​ជំងឺគ្រុនចាញ់​បាន​កើនឡើង​ចំនួន ៣៣.៧៧០​ករណី នៅក្នុង​រយៈពេល ១០​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ដោយ​បាន​ធ្លាក់ចុះ ៤៣​ភាគរយ ពោល​គឺ​ធ្លាក់ចុះ​ពី ៥៩.៦៧០​ករណី​។ នេះ​បើ​យោង​តាម​មន្ត្រី​សុខាភិបាល​បាន​ឲ្យដឹង​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅ​។​ ​ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ិនហួ បាន​ចុះផ្សាយ​ថា ក្នុង​រយៈពេល ១០​ខែ​ដំបូង​នេះ មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​ចំនួន ៨​នាក់ ដោយ​បាន​ធ្លាក់ចុះ ៧៨​ភាគរយ…

ជំងឺ​ខួរ​ឆ្នឹង​ខ្នង​ផ្ទុះ​ឡើង​វិញ​នៅកេ​ន​យ៉ា​

​កេន​យ៉ា​៖ រដ្ឋាភិបា​លកេន​យ៉ា នៅ​ថ្ងៃ​សៅរ៍ កន្លងទៅនេះ បាន​ប្រកាស​ឲ្យដឹង​ពី​ការកើនឡើង​នៃ​ជំងឺ​ខួរឆ្អឹងខ្នង បន្ទាប់​ពី​ស្ងប់ស្ងាត់​រយៈពេល ២៩​ឆ្នាំ​។​ ​រដ្ឋាភិបាល​បាន​កំណត់សម្គាល់​ឃើញថា ការកើនឡើង​វិញ​ជំងឺ​ខួរ​ឆ្នឹង​ខ្នង​នៅក្នុង​ប្រទេសកេន​យ៉ា​បន្ទាប់​ពី​ជំងឺ​នេះ​បាន​លុបបំបាត់​តាំងពី​ក្នុង​អំឡុង​ឆ្នាំ ១៩៨៤​។ រដ្ឋាភិបាល​បាន​ប្រកាស​ឲ្យដឹង​នៃ​ការផ្ទុះ​ឡើងវិញ​អំពី​ជំងឺ​ខួរ​ឆ្នឹង​ខ្នង ហើយ​រដ្ឋាភិបាល​ក៏​បាន​ចាត់វិធានការ​សង្គ្រោះបន្ទាន់ ដោយ​មាន​មន្ត្រី​ផ្នែក​សុខភាព​សាធារណៈ​ដែល​ដឹកនាំ​ដោយ​មន្ត្រី​ក្រសួង​សុខាភិបាល​ក្នុង​ការតាមដាន ជួយសង្គ្រោះ និង​ចាក់​ថ្នាំ​បង្ការ​ដើម្បី​ធានា​ទៅលើ​សុខភាព​សាធារណៈ​។​ ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាងកើត ត្រូវបាន​ផ្ដល់​ថ្នាំ​ចាក់​ជំងឺ​ខួរ​ឆ្នឹង​ខ្នង​ដោយ​ឥតគិតថ្លៃ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ប៉ុន្តែ​ដោយសារ​តែ​ការ​ផ្ដល់​ថ្នាំ​បង្ការ​មិន​បាន​គ្រប់​តំបន់​ទើប​ធ្វើឲ្យ​ជំងឺ​នេះ​នៅ​មាន​ភាព​រីក​រាលដាល​។​ ​អង្គការ​សុខភាព​ពិភពលោក (WHO)…

មនុស្ស​ស្លាប់​កើន​ដល់ 52 នាក់​និង 11 នាក់​បាត់​ខ្លួន​នៅក្នុង​ហេតុការណ៍​ផ្ទុះ​បំពង់​ប្រេង​នៅ​ចិន​

​គិត​មក​ត្រឹម​ថ្ងៃ​សុក្រ​ចំនួន​អ្នក​ដែល​បាន​ស្លាប់​ដោយសារ​ការផ្ទុះ​បំពង់​ប្រេង​ដែល​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ក្នុង​ខេត្ត Shandong បាន​កើន​ដល់ 52 នាក់​ក្រោយ​ពេល​ក្រុម​អ្នក​ធ្វើការ​បាន​ស្វែងរក​ឃើញ​សាកសព 4 នាក់​ទៀត​។​ ​តាម​របាយការណ៍​និង​ការស៊ើបអង្កេត​បាន​បង្ហាញ​ពី​ចំនួន​មនុស្ស​ដែល​បាត់​ខ្លួន 11 នាក់​ទៀត​ដែល​ជម្រុញ​ឲ្យ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ធ្វើការ​នៅ​ឡើយ​។​បើ​តាម​ទីភ្នាក់ងារ​ជួយសង្គ្រោះ​បានឲ្យដឹង​ថា​នៅក្នុង​ចំណោម​អ្នកសា្លប់​ទាំង​អស់​មាន​សាកសព 4 ដែល​មិន​អាច​ចំណាំ​អត្តសញ្ញាណ​បាន​ហើយ 6 នាក់​ទៀត​ជា​ក្រុម​ជំនាញ​ខាង​ពន្លត់​អគ្គិ​ស​ភ័យ​ដែល​ធ្វើការ​នៅ​ក្នុង​រោងចក្រ​ផលិត​ប្រេង​ធំ​បំផុត​របស់​ចិន Huangdao ៕

ឆ្កែ​ប្រមាញ់ ២០០ ក្បាល​ត្រូវបាន​សង្គ្រោះ​ចេញពី​មន្ទីរពិសោធន៍​

​តាម​ប្រភព​ព័ត​មាន Softpedia ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ៣០ ខែតុលា​ឆ្នាំ ២០១៣ បានឲ្យដឹងថា ឆ្កែ​ប្រមាញ់​ប្រហែលជា ២០០ ក្បាល​ត្រូវបាន​ចាក់​សោ​នៅ​ក្នុង​មន្ទី​ពិសោធន៍ Instituto Royal នៅក្នុង​ទីក្រុង San Roque ប្រទេសប្រេ​ស៊ីល ត្រូវបាន​គេ​ជួយសង្គ្រោះ​កាលពី​សប្តាហ៍​មុន​។ ជាក់ស្តែង​ណាស់​សត្វ​ឆ្កែ​ជាច្រើន​ក្បាល​ត្រូវបាន​ធ្វើ​បាប​ដោយ​បុគ្គលិក​ធ្វើការ​នៅ​ក្នុង​មន្ទី​ពិសោធន៍ ហើយ​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម​បាន​ប្រមូលផ្តុំ​គ្នា​ប្តឹងតវ៉ា​នៅ​ពី​មុខ​មន្ទី​ពិសោធន៍ Instituto…

ភ្លើង​ឆេះ​ផ្ទះ​អស់ៗ​ទៅ តែ​សំខាន់ឲ្យ​តែ​ស្រាបៀ​រ​នៅ​

​អាមេរិក​៖​ហេតុការណ៍​ដ៏​គួរឲ្យ​អស់សំណើច និង​ភ្ញាក់ផ្អើល​បំផុត កើតឡើង​នៅ Georgia សហរដ្ឋអាមេរិក នៅ​ពេល​ថ្មីៗ​នេះដែរ ត្រូវបាន​ប្រភព​ព័ត៌មាន​បរទេស​នានា ចុះ​ផ្សាយ​ឲ្យដឹងថា មាន​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ របស់លោក Walter Serpit ។ ដោយ​ក្នុង​នោះ​លោក​បាន​យក​សត្វ​ចិញ្ចឹម​ចេញមកក្រៅ និង​របស់របរ​មួយចំនួន​មក​ជាមួយ​ដែរ​។ ទន្ទឹម​ជាមួយនឹង​គ្នា​នោះ​គាត់​ហាក់ដូចជា​ស្តាយ​អ្វី​ម្យ៉ាង​នៅក្នុង​ផ្ទះ ដែល​កំពុង​ត្រូវបាន​ភ្លើង​ឆាប់ឆេះ​យ៉ាង​ហុយ​ទ្រលោម គាត់​បាន​ត្រលប់​ចូលទៅក្នុង ផ្ទះ​ដែល​ឆាប់ឆេះ​ម្តងទៀត ។…

យ៉ាងហោច​ណាស់​ម្នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​រថភ្លើង​នៅ​ចិន​

ចិន​៖​មនុស្ស​ម្នាក់​គត់​ដែល​ត្រូវបាន​រាយការណ៍​ថា​បាន​ស្លាប់​ហើយ 51 នាក់​ទៀត​រងរបួស​នៅក្នុង​ហេតុការណ៍​មួយ​ដែល​រថភ្លើង​មិន​មាន​មនុស្ស​ជិះ​មួយ​គ្រឿង​បាន​រត់​ទៅ​ប៉ះ​នឹង​កន្លែង​ឈរ​រងចាំ​របស់​ភ្ញៀវ​ដែល​ស្ថិត​នៅ​ភាគ​ខាង​ពាយព្យ​នៃ​ខេត្ត Qinghai របស់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ពុធ​។​ ​មក​ត្រឹម​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​មនុស្ស 3 នាក់​ដែល​បាន​រងរបួស​ធ្ងន់​ហើយ 22 នាក់​ទៀត​បាន​ចាកចេញ​ពី​មន្ទីរពេទ្យ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ 8 យប់​ថ្ងៃ​ពុធ​នៅ​ពេលដែល​រថភ្លើង​អត់​មាន​មនុស្ស​ជិះ​មួយ​បាន​រត់​ទៅ​បុក​នឹង​ស្ថានីយ​ដែល​មាន​អ្នកដំណើរ​ជាង 439 នាក់​កំពុង​ឈរ​រងចាំ​និង​អ្នកធ្វើការ​ប្រចាំ​ស្ថានីយ 15 នាក់​ផ្សេង​ទៀត​។​ ​ការស៊ើបអង្កេត​នៅ​បន្ត​នៅ​ឡើយ​ហើយ​ក្រុម​ជួយសង្គ្រោះ​បាន​បន្ត​ការងា​រ​តាំងពី​កើតហេតុ​មក​បញ្ចប់​ទល់​នឹង​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​៕​

កម្មករ​ម្នាក់​ជាប់​ក្បាល​នៅ​ក្នុង​ម៉ាស៊ីន​ត្បាញ​ពេល​បំពេញការងារ​

​ចិន​៖​តាម​ប្រភព​ព័ត៌មាន ចិន​នានា ដែល​ចុះផ្សាយ​នៅ​ថ្ងៃ​ទី ២៣ ខែតុលា​ឆ្នាំ ២០១៣ បានឲ្យដឹងថា មាន​ឧប្បត្តិ​វ​ហេតុ​ដ៏​ធ្ងន់ធ្ងរ​មួយ​បាន​កើតមានឡើង​នៅក្នុង​ទីក្រុង Whenzhou ភាគ​ខាងជើង​នៃ​ប្រទេស​ចិន ដែល​ធ្វើឲ្យ​មាន​ការប្រកាសអាសន្ន​នៃ​ភាព​អសន្តិសុខ​របស់​ព​លករ​ម្នាក់​។ ហេតុការណ៍​នេះ​ធ្វើឲ្យ​មនុស្ស​ជាច្រើន​មាន​ភាព​ស្លន់ស្លោ​នៅ​ដែល​ឃើញ​កម្មករ​ម្នាក់​បាន​សន្លប់ ហើយ​ជាប់​ក្បាល​នៅ​នឹង​ម៉ាស៊ីន​ត្បាញ​បែបនេះ ប៉ុន្តែ​មនុស្ស​ជាច្រើន​បាន​ត្រឹមតែ​ព្រួយ​បារ​ម្មណ៍​ប៉ុណ្ណោះ គ្មាន​វិធានការ​ណាមួយ​ដើម្បី​ជួយសង្គ្រោះ​គាត់​ឲ្យចេញ​បានឡើយ​។ បន្ទាប់​ពី​អ្នក​ពន្លត់​អគ្គីភ័យ​មក​ដល់​គាត់​បាន​សន្លប់​បាត់ទៅហើយ តែ​ពួកគេ​បាន​ជួយ​រំដោះ​កម្មករ​នោះ​ចេញពី​ម៉ា​ស៊ី​ត្បាញ​ភ្លាមៗ រួមបញ្ចូល​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​។ នេះ​ជា​ករណី​មួយ​ដែល​ត្រូវ​ស្នើរ​ទៅ​និយោជក​រោងចក្រ ដើម្បី​ការពារ​សុវត្ថិភាព​ទៅ​លើ​កម្មករ​នៅពេលដែល​ពួកគេ​ជួប​ប្រទេះ​និង…

ក្រឡាប់​ទូក​នៅ​ក្បែរ​ដែនទឹក​អ៊ីតាលី​ស្លាប់​មនុស្ស 50 នាក់​ (Video Inside)

​ទីក្រុង​រ៉ូម ( 11/10/13 ): មនុស្ស 50 នាក់​ដែល​មាន​ក្មេង 10 នាក់​នៅក្នុង​ចំណោម​នោះ​បាន​ស្លាប់​ក្រោយ​ហេតុការណ៍​ក្រឡាប់​ទូក​មួយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។​ទូក​ដែល​ផ្ទុក​ទៅដោយ​ជន​អន្តោ​ប្រវេ​ស​ស្បែក​ខ្មៅ​បាន​ក្រឡាប់​នៅ​ក្នុង​ចន្លោះ​ផ្លូវ​ពី Malta ទៅកាន់​ប្រទេស​អ៊ីតាលី​។​ ​យោងតាម​ប្រភព​ពី​ទូរទស្សន៍​រដ្ឋ​របស់​អ៊ីតាលី​បានឲ្យដឹង​ថា​មនុស្ស 200 នាក់​ទៀត​ត្រូវបាន​ជួយសង្គ្រោះ​ក្រោយ​ការ​កើត​ហេតុ​។​មូលហេតុ​ចម្បង​នៅ​ការ​លេច​ទូក​នេះ​គឺ​បណ្តាលមកពី​ការផ្ទុក​ហួស​ចំណុះ​ដែល​វា​ស្ថិតនៅ​ចម្ងាយ​ដល់​ទៅ​ប្រមាណ​ជា 104 គីឡូម៉ែត្រ​ពី Malta ។​វា​ជា​សំណាង​មួយ​ដែល​ពួកគេ​បាន​ធ្វើ​សញ្ញា​ឲ្យ​យន្តហោះ​ទាហាន​មួយ​ដែល​កំពុង​ហោះ​ឃ្លាំមើល ឃើញ​នៅ​ពេល​ដែល​ទូក​លេច​។​ ​ភ្លាមៗ​ទូក​ជំនួយ​នៃ​កងកម្លាំង​ទាហាន​របស់…