ការប្រយុទ្ធប្រឆាំងនឺងការប្រើប្រាស់ថ្នាំជក់បានជួយសង្គ្រោះដល់មនុស្ស 700 លាននាក់គិតត្រឹមពីឆ្នាំ 2007 មក
តាមរយៈការស្ទាបស្ទង់និងការស្រង់ស្ថិតិរបស់អង្គការសុខភាពពិភពលោកបានប្រកាសប្រាប់ថាមនុស្សដល់ 700 លាននាក់ដែលត្រូវបានរួចរស់ជីវិតពីការស្លាប់ដោយសារការពិសារបារីតាមរយៈការផ្សព្វផ្សាយនិងការជួយឧបត្ថម្ភដើម្បីលុបបំបាត់ការផ្សាយពាណិជ្ជកម្មបារីនៅលើពិភពលោក។ តាមរបាយការណ៍របស់អង្គការនេះបានសរសេរថាប្រទេស 24 ដែលបានលប់បំបាត់ទាំងស្រុងនូវការផ្សព្វផ្សាយផលិតផលបារីនៅពេលដែលជាង 100 ប្រទេសទៀតកំពុងនឹងលប់បំបាត់ជិតអស់ 100% ក្នុងការផ្សាយពាណិជ្ជកម្មហើយនៅតែ 67 ប្រទេសប៉ុណ្ណោះដែលនៅបន្តការទទួលផ្សព្វផ្សាយពីបារីដដែល។លើសពីនេះប្រជាជនប្រមាណ 2,3 ពាន់លាននាក់នៅទូទាំងពិភពលោកដែលត្រូវជា 1 ភាគ 3 នៃប្រជាជនសរុបនៅក្នុងលោកត្រូវបានរួចខ្លួនពីការប៉ះពាល់ដល់អាយុជីវិតដែលវាបានកើនឡើងចំនួនដល់ទៅ 1,3 ពាន់លាននាក់តាំងពីឆ្នាំ…