រន្ធត់ណាស់! រថយន្តស៊េរីទំនើប បើកបុកម៉ូតូស្គុពីមួយគ្រឿង អូសជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង១២និង២០នាទី រំលងអធ្រាត្រថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើត ឡើងមានរថយន្តស៊េរីទំនើប មួយគ្រឿង បើកបរលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូហុងដាស្គុបភី មួយគ្រឿងពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យម្ចាស់ម៉ូតូរបួសធ្ងន់ធ្ងរ ទីតាំងកន្លែងកើតហេតុចំណុចខាងកើតផ្សារអូរឫស្សី ស្ថិតតាមបណ្ដោយផ្លូវ១៨២ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។…

បើកតម្រាកាត់សុបិន៖ យល់សប្តិថា បង់សំណាញ់ បានត្រីច្រើន​ តើនឹងមានលាភមែនឬ?

បើយល់សប្តិឃើញ បង់សំណាញ់ បានត្រីច្រើន​ ជើងលេខឆ្លើយថា ចូរប្រយ័ត្នរឿងអារម្មណ៍តានតឹងធុញថប់​ ដែលនឹងមានផលអាក្រក់ដល់សុខភាព ទាំងខាងរាងកាយ និងផ្លូវចិត្ត។ ជាអំឡុងពេលដែលមនុស្សភាគច្រើន ចូលមកសុំការជួយសង្គ្រោះពីលោកអ្នក ដោយសារតែពួកគេ មានបញ្ហាលំបាក រហូតធ្វើឱ្យលោកអ្នកមានអារម្មណ៍អាណិត និងត្រូវតែចូលទៅជួយយកអាសា។ ចំពោះរឿងស្នេហាវិញ សូមប្រាប់ថា បើជាមនុស្សនៅលីវ​ អំឡុងពេលនេះ សេចក្ដីស្នេហានឹងលេចធ្លោខ្លាំងណាស់​ ហើយលោកអ្នកអាចនឹងក្លាយជាមនុស្ស…

ឡសម្ងួតពោតមួយកន្លែងនៅខេត្តប៉ៃលិន ត្រូវអគ្គិភ័យឆេះទាំងយប់បណ្តាលឲ្យរងការខូចខាត

ប៉ៃលិនៈ យោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល ០១និង០០ នាទីយប់ថ្ងៃចន្ទ ១កើតខែ បុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០២២ មានករណីគ្រោះអគ្គិភ័យឆេះឡសម្ងួតពោត មួយបានកើតឡើងនៅក្នុងសៃឡូ…

រថយន្តឡង់គ្រីស័របុកម៉ូតូនៅផ្លូវបែកជាបួន បណ្តាលឲ្យមនុស្ស០៣នាក់រងរបួសធ្ងន់ស្រាល

ភ្នំពេញៈ នៅវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តឡង់គ្រីស័រ ជ្រុលបុកម៉ូតូហុងដាឌ្រីម មួយគ្រឿង បណ្ដាលឲ្យបុរស០៣នាក់ រងរបួសធ្ងន់ស្រាល ក្បែរវិទ្យាស្ថាន ភាសាបរទេស ស្ថិតតាមបណ្ដោយផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ…

សម្ដេចក្រឡាហោម ស ខេង ៖ អំពើជួញដូរមនុស្ស ជាអំពើសាហាវព្រៃផ្សៃនិងជាទាសករបែបថ្មី ដែលរដ្ឋាភិបាលមិនអាចទុកឱ្យប្រជាពលរដ្ឋវេទនានោះទេ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) បានមានប្រសាសន៍ថា «អំពើជួញដូរមនុស្សជាអំពើសាហាវព្រៃផ្សៃ ជាទាសករបែបថ្មី ដែលយើងមិនអាចបណ្តែតបណ្តោយ និងទទួលយកបាន ហើយរាជរដ្ឋាភិបាលក៏មិនអាចទុកឱ្យប្រជាពលរដ្ឋវេទនានោះទេ»។ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍យ៉ាងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារមណ្ឌលទទួលពលករកំរៀង ស្ថិតនៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង…

ដល់ម៉ោងបាយឪពុកខំដើររកកូនឃើញស្បែកជើងនៅមាត់ប្រឡាយចុះរាវរកមានអីស្លាប់ទាំង២នាក់បាត់ទៅហើយ

កណ្តាលៈ ករណីក្មេងលង់ទឹកបណ្តាលអោយស្លាប់២នាក់កើតហេតុម៉ោង១២និង៥៦នាទី ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចកើតហេតុ:ដីឡូត៍បូមខ្សាច់ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ កុមាររងគ្រោះចំនួន២នាក់ ទី១ឈ្មោះ ឧស្សា សុវណ្ណរាជ ភេទប្រុស អាយុ៨ឆ្នាំ មុខរបរ សិស្ស ជនជាតិខ្មែរ…

ខាវ៉ាន់ដំរីដ៏ឯកោលើលោក លែងឯកោទៀតហើយ! និងមានសុខភាពល្អ រឹងមាំរីករាយក្នុងជម្រកថ្មី

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងថា ក្រសួងបរិស្ថានពិតជាមានមោទកភាពដែលបានឃើញដំរីខាវ៉ាន់ដែលគេស្គាល់ថាជាដំរីដ៏ឯកោជាងគេនៅលើពិភពលោក មានសុខភាពល្អ មានអារម្មណ៍ស្ងប់និងមានភាពស៊ាំនឹងមនុស្សច្រើនជាងមុន ស្លូតបូតជាងមុន និងលែងឯកោទៀតហើយ។ ថ្លែងបញ្ជាក់កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ឱ្យដឹងថា ក្រោយពេលបានមកពិនិត្យមើលដំរីខាវ៉ាន់ នៅតំបន់អភិរក្សសត្វដំរី នៅក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ដែលក្រសួងបរិស្ថានបានអនុញ្ញាតដល់អង្គការដែនជម្រក សត្វព្រៃកម្ពុជាចូលរួមការពារនិងអភិរក្សព្រៃឈើនិងសត្វព្រៃតំបន់នោះ។…

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបង្កើតប៉មសម្រាប់ដាក់ឆ្មាំ ដើម្បីរង់ចាំសង្គ្រោះដល់ភ្ញៀវទេសចរ

រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបង្កើតប៉មសម្រាប់ដាក់ឆ្មាំ ដើម្បីរង់ចាំសង្គ្រោះដល់ភ្ញៀវទេសចរ ក្នុងករណីលង់ទឹកជាយថាហេតុ ដោយ សារការចុះលេងទឹកនៅតំបន់ ឆ្នេរអូរឈើទាល។ ជាមួយគ្នានេះ ក៏បានដាក់ខ្សែពោងនៅលើទឹក ដើម្បីកំណត់ព្រំដែនសុវត្ថិភាពសម្រាប់អ្នកលេងទឹកផងដែរ។ ឯកឧត្តម គួច ចំរើន អភិ បាលខេត្តព្រះសីហនុ មាន ប្រសាសន៍ថា ការដាក់ឆ្មាំ និងការកំណត់ព្រំដែនសម្រាប់អ្នក លេងទឹកនេះ…

ផ្ទះពលរដ្ឋមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះ

កំពង់ស្ពឺៈ នៅយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧និង៥០នាទី មានករណីអគ្គិភ័យឆេះផ្ទះ ១ខ្នង នៅភូមិព្រៃគុក ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ករណីនេះ រថយន្តពន្លត់អគ្គិភ័យ ១គ្រឿង កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកគងពិសី និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃញាតិ សរុបចំនួន ៣០នាក់…

អាសូរណាស់! ស្ត្រីរើសអេតចាយដ៏កម្សត់ម្នាក់ មិនមានផ្ទះសម្បែង ឈឺពោះឆ្លងទន្លេតែម្នាក់ឯង នៅមុខវត្តកោះ

ភ្នំពេញៈ ពិតជាអាសូណាស់ស្ត្រីម្នាក់ជាអ្នករើសអេតចាយ ដ៏កំសត់មិនមានផ្ទះសម្បែង បានឈឺពោះឆ្លងទន្លេតែម្នាក់ឯង បង្កភ្ញាក់ផ្អើលកាលវេលាម៉ោង ១និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវ៦៣ ចំណុចមុខវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដំណើររឿង៖ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីខាងលើតែងតែដើររើសអេតចាយរាល់ថ្ងៃ ទោះបីមានផ្ទៃពោះជិតគ្រប់ខែក៏ដោយ ដើម្បីចិញ្ចឹមជីវិតមិនសុំទានគេនោះទេ ចំណែកប្ដីត្រូវជាប់ទោសនៅមណ្ឌលកែប្រែមិនទាន់ចេញមកវិញនោះទេ ដោយមានសារធាតុញៀនជាប់ខ្លួន…