មិនធម្មតា! ភីមរីផាយ (Pimrypie) ជាស្ត្រីខ្លាំងក្នុងលំដាប់ទី៦ នៃ «ជម្រើសក្នុងការប្រកួតប្រជែង»
យោងតាមការចេញផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា នៅពេលថ្មីៗនេះវេបសាយធុរៈកិច្ចលំដាប់ពិភពលោក Mintel.com បានជ្រើសរើសការចេញផ្សាយពីស្ត្រីលក់អនឡាញន៍ដែលមានឥទ្ធិពលខ្លាំងជាងគេ ឱ្យមហាជនបានជ្រាបដឹង។ នៅក្នុងនោះ ក្នុងចំពោះស្ត្រីជាច្រើនមកពីបណ្ដាពិភពលោក គេឃើញមានស្ត្រីថៃមួយរូបដែលមានឈ្មោះថា ភីមរីផាយ (Pimrypie) ស្ថិតនៅក្នុងស្ត្រីខ្លាំងលំដាប់ទី៦ ជាប់ជា«ជម្រើសក្នុងការប្រកួតប្រជែង» ដែលស្រ្តីទូទាំងពិភពលោកមើលគម្រូតាម និងដកស្រង់យុទ្ធសាស្ត្រក្នុងការលក់អនឡាញន៍។ ការវិគ្រោះរៀបរាប់របស់ Mintel បានបរិយាយអំពីនាង ភីមរីផាយ (Pimrypie)ថា ជាស្ត្រីដែលមានឥទ្ធិពលបំផុតក្នុងវ័យ៣០ឆ្នាំ…