ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅមុខណាហ្គាវើល!

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានបុរសម្នាក់ សង្ស័យខ្យល់គ បានដួលសន្លប់នៅសួនច្បារខាងមុខណាហ្គាវើល ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចហៅរថយន្តសង្គ្រោះមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ករណីនេះកើតឡើងនៅម៉ោង​៤ និង ៤៥​នាទី​រសៀល ​ថ្ងៃ​ទី១៧ ខែ​ធ្នូ ​​ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។ បុរសខាងលើនេះមិនត្រូវបានគេស្គាល់ពីអត្តសញ្ញាណនោះទេ សង្ស័យជាជនជាតិចិន ដោយមានលុយ​ចំនួន​៤៣៨​ដុល្លារ និង​លុយ​ខ្មែរ​ចំនួន៣៣, ៣​០០​រៀល និង​ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង…

ណាហ្គាវើល នឹង ព្រះខ័នរាជស្វាយរៀង ឡើងទៅវគ្គផ្តាច់ព្រ័ត្រ Hun Sen Cup

ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ បានបញ្ចប់ ដោយក្រុមបាល់ទាត់ បឹងកេត ត្រូវទទួលបរាជ័យជាថ្មីក្រោមថ្វីជើង ណាហ្គាវើល ដោយលទ្ធផល ៣ទល់២ ខណៈដែល អគ្គិសនីកម្ពុជា ចាញ់ ព្រះខ័នរាជស្វាយរៀង ២ទល់៤ កាលពីម្សិលមិញ ។ សរុបការប្រកួតទាំងពីរជើង…

Hun Sen Cup៖ តើ បឹងកេត អាចសងសឹក​ ណាហ្គាវើល បានទេល្ងាចនេះ?

ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី២ ដោយក្រុមបាល់ទាត់ បឹងកេត ត្រូវទទួលស្វាគមន៍ ណាហ្គាវើល នាវេលាម៉ោង ៦ ល្ងាចនេះ នៅលើទីលាននៃពហុកីឡដ្ឋានជាតិ។ មុនការប្រកួតមកដល់លោក ហៅ សុជាតិ គ្រូបង្វឹកបឹងកេត នឹងប្រើទម្រង់លេងបែបប្រយុទ្ធច្រើន ជាងការរពារ ខណៈដែលគ្រូបង្វឹកណាហ្គាវើល…

Hun Sen Cup៖ គ្រូបឹងកេត ថានឹងប្រើទម្រង់ប្រយុទ្ធច្រើនពេលប៉ះ ណាហ្គាវើល ជើងទី២

គ្រូបង្វឹកក្រុម​បាល់ទាត់បឹងកេត លោក ហៅ សុជាតិ បានលើកឡ់ើងថា នៅពេលដែលប្រកួត ជើងទី២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុម ណាហ្គាវើល នៃពានរង្វាន់សម្តេច ហ៊ុន សែន លោកនឹងប្រើទម្រង់ប្រយុទ្ធច្រើន ជាងការពារ។ បន្ទាប់ពីទទួលបរាជ័យ ០ទល់១ ក្នុងដីក្រោមថ្វីជើង ណាហ្គាវើល នឹងបាត់បង់ឱកាសលេងពានរង្វាន់…

Hun Sen Cup៖ ការប្រកួតជើងទី២ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ត្រូវលើក​ពេល

នាថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ ២០១៧ នេះ គ្រោងនឹងប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន (Hun Sen Cup) នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ទាំងពីរគូ តែពេលនេះត្រូវបានលើកថ្ងៃប្រកួតវិញ នេះបើតាមការបញ្ជាក់ពីមន្រ្តីរៀបចំការប្រកួតសហព័ន្ធបាល់ទាត់កម្ពុជា។ ក្រុមដែលឈានមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះមានបួនក្រុម រួមមាន អគ្គិសនីកម្ពុជា ព្រះខ័នរាជស្វាយរៀង…

វេស្ទើនភ្នំពេញ របូត៣ពិន្ទុក្នុងសប្តាហ៍ចុងក្រោយនៃលីគកំពូលកម្ពុជា

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ បានបញ្ចប់វគ្គសន្សំពិន្ទុ ខណ:ដែលជំនួបចុងក្រោយនេះ វេស្ទើនភ្នំពេញ បានបរាជ័យក្នុងដីក្រោមថ្វីជើង អគ្គិសនីកម្ពុជា ដោយលទ្ធផល ២ទល់៣ កាលពីម្សិលមិញ នាកីឡដ្ឋានវេស្ទើន។ ក្រុមទាំងពីរធ្វើការវាយសម្រុកគ្នាទៅវិញទៅមក តែសោកស្តាយក្រុមម្ចាស់ផ្ទះមិនអាចដណ្តើមបាន ៣ពិន្ទុ ក្នុងជំនួបសប្តាហ៍ចុងក្រោយនេះទេ។ ២គ្រាប់របស់ វេស្ទើនភ្នំពេញ រកបានដោយខ្សែប្រយុទ្ធឆ្នើម OKORO MATTIEW…

ភ្នំពេញក្រោន ទៅធ្វើសុី ព្រះខ័នរាជស្វាយរៀង ទម្លាក់ពីលេខ១ដល់ក្នុងដី

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ បានបញ្ចប់វគ្គសន្សំពិន្ទុ ខណៈដែលជំនួបចុងក្រោយ ព្រះខ័នរាជស្វាយរៀង បានបរាជ័យក្នុងដីក្រោមថ្វីជើង ភ្នំពេញក្រោន ដោយលទ្ធផល ១ទល់២ កាលពីម្សិលមិញ ធ្លាក់ពីដំណែងលេខ១ អស់ឱកាសលេងពាន Toyota Mekong Club Championship 2017 ។ មួយគ្រាប់បាល់របស់ក្រុមម្ចាស់ផ្ទះរកបានដោយកីឡាករ KIM…

ព្រះខ័នរាជស្វាយរៀង បើមិនអាចយកឈ្នះ ភ្នំពេញក្រោន ទេអាចរបូតដំណែងលេខ១

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ សប្តាហ៍ទី២២ ជាការបញ្ចប់វគ្គសន្សំពិន្ទុ ដោយក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង​ ត្រូវទទួលស្វាគមន៍ ភ្នំពេញក្រោន នាវេលាម៉ោង ៦:០០ នាទីល្ងាចនេះ នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋានខេត្តស្វាយរៀង។ ខណ:ដែលក្រុមម្ចាស់ផ្ទះត្រូវការទទួលបាន ៣ពិន្ទុ បន្ថែម ដើម្បីរក្សាកៅអីលេខ១ ព្រោះលើសតែមួយពិន្ទុពីក្រុមលេខ២ នឹងលេខ៣។ គិតត្រឹម ២១ប្រកួត កន្លងមក…

ណាហ្គាវើល អាចជំនះទីលានដ៏លំបាករបស់ ខេមបូឌានថាហ្គឺរ ប្រជែងយកលេខ១ បានទេ?

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ សប្តាហ៍ទី២២ ជាការបញ្ចប់វគ្គសន្សំពិន្ទុ ដោយក្រុមបាល់ទាត់ខេមបូឌានថាហ្គឺរ​ ត្រូវទទួលស្វាគមន៍ ណាហ្គាវើល នាវេលាម៉ោង ៣:០០ នាទីរសៀលនេះ នៅលើវាលស្មៅធម្មជាតិនៃកីឡដ្ឋានខេត្តសៀមរាប ដែលក្រុមដែលទៅលេងទីនោះពិបាកនឹងយកឈ្នះម្ចាស់ផ្ទះ។ ជាការពិតណាស់ក្រុម ណាហ្គាវើល នៅមានឱកាសដើម្បីដណ្តើមកៅអីលេខ១ ព្រោះគិតត្រឹមសប្តាហ៍ទី២១ កំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ដោយស្មើពិន្ទុគ្នាជាមួយក្រុមលេខ២ បឹងកេត នឹងតាមពីក្រោយក្រុមលេខ១…

Hun Sen Cup៖ ណាហ្គាវើល យកឈ្នះ បឹងកេត ១ទល់០

កាលពីល្ងាចថ្ងៃពុធ ទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ក្នុងការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេច ហ៊ុន សែន នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ ដោយ ក្រុម ណាហ្គាវើល បានយកឈ្នះ បឹងកេតអេហ្វសុី ដោយលទ្ធផល ១ទល់០ នាពហុកីឡដ្ឋានជាតិ។…