នៅ សូនីតា ត្រូវគេចោទថាបណ្ដើរមន្ត្រីជាន់ខ្ពស់នៅថៃ
ភ្នំពេញៈ នៅប៉ុន្មានម៉ោងមុននេះ ស្រ្តីអនាមិកម្នាក់បានទូរស័ព្ទមកកាន់ភ្នាក់ងារសារព័ត៌មាន Postnews បញ្ជាក់ថា ខ្លួនបានឃើញតារាសម្ដែង និងជាពិធីការិនីល្បីឈ្មោះ នាងនៅ សូនីតា បណ្ដើរគ្នាយ៉ាងល្អូកល្អិន ជាមួយមន្ត្រីពាក់ផ្កាយថ្នាក់ធំម្នាក់ដែលមានឥទ្ធិពលប្រចាំនៅក្នុងក្រសួងមហាផ្ទៃ។ ស្រ្តីដដែលបញ្ជាក់ថា សកម្មភាពល្អូកល្អិនរវាងនៅ សូនីតា និងបុរសវ័យប្រមាណជា៥០ឆ្នាំម្នាក់នោះ ត្រូវបានប្រទះឃើញនៅតំបន់ WalkStreet នៅប៉ាតាយ៉ា ក្នុងប្រទេសថៃ ដោយក្រៅពីឃើញអ្នកទាំងពីរបណ្ដើរគ្នាយ៉ាងកៀកកិតក្នុងនាមជាគូស្នេហ៍…