ពេជ្រ អាវីហ្សា និងប្អូនថ្លៃឧកញ៉ា ទ្រី ភាព មិនទាន់មានគម្រោងរៀបការ

ភ្នំពេញៈ មកទល់ពេលនេះ ចំណងស្នេហ៍ដ៏ផ្អែមល្ហែមរវាងតារាសម្ដែងស្រីស្រស់សោភា នាង ពេជ្រ អាវីហ្សា និងប្អូនថ្លៃរបស់លោក ទ្រី ភាព ដែលគេស្គាល់ថា ជាឧកញ៉ាសម្បូរសម្បត្តិម្នាក់ ក្នុងប្រទេសកម្ពុជា នៅមិនទាន់បង្ហាញឲ្យដឹងពីគម្រោងរៀបការនៅឡើយទេ បើទោះជាអ្នកទាំងពីរ ត្រូវបានគេឃើញកៀកកិតគ្នា និងបានប្រើពាក្យហៅគ្នាថា ប្ដីប្រពន្ធ ទាំងនៅខាងក្រៅឆាក និងក្នុងការបង្ហោះសារឆ្លើយឆ្លងគ្នានៅលើហ្វេសប៊ុក។ យ៉ាងណាមិញ…

អាន គុណកូឡា ផ្លុំនំខួបថ្ងៃមង្គលការអ្នកធំ

ភ្នំពេញ: ប្អូនរបស់តារាសម្ដែងអ្នកនាង ចន ច័ន្ទលក្ខិណា បានប្រាប់ Post News ថា ពិធីខួបកំណើតដែលបានធ្វើឡើងនោះ គឺធ្វើនៅចុងកម្មវិធីមង្គលការរបស់មន្ត្រីធំ ម្នាក់នៅចេនឡា បន្ទាប់ពីមានការស្រុះស្រួលពីសំណាក់តារាសិល្បៈ និងមិត្តរួមអាជីពមួយចំនួន ដែលបានចូលរួមក្នុងមង្គលការឲ្យលោក អាន គុណកូឡា។ លោកថាតារាចម្រៀង អាន គុណកូឡា មិនបានដឹងមុនពីគម្រោងឲ្យលោកផ្លុំទានសម្រាប់ថ្ងៃខួបកំណើតនោះទេ…

ភិន សុដាលីស ទៅលំហែកាយនៅប្រទេសថៃ

ភ្នំពេញៈ តាំងពីយប់ថ្ងៃទី១៩ឧសភា ម្ល៉េះ ដែលតារាសម្ដែងល្បីឈ្មោះដោយសារតែស្នេហាជាមួយលោកប៉ែន ចំរ៉ុង គឺ នាងភិន សុដាលីស បានចាកចេញទៅកាន់ប្រទេសថៃ។ ដំណើរកម្សាន្តរបស់នាងមិនមែនចាកចេញតែម្នាក់ឯងនោះទេ គឺបានទៅជាមួយម្ដាយ ជាមួយម៉ាក់យាយ និងជាមួយប្អូនៗ២នាក់ទៀត ដែលតាមការអះអាងថាគឺដើម្បីនាំនាងទៅលម្ហែស្មុគចិត្តដែលកើតចេញពីបណ្ដឹងលែងលះរបស់ស្វាមី។ ខណៈដីកាកោះហៅជាលើកទី២ ពីសំណាក់តុលាការនៅមិនទាន់ត្រូវបានបញ្ជាក់ថានឹងធ្វើម្ដងទៀតនៅថ្ងៃណានោះ ពេលនេះតារាសម្ដែងនាងភិន សុដាលីសត្រូវបានគ្រួសារនាំទៅដើរកម្សាន្ត នៅក្នុងប្រទេសថៃបាត់ហើយ ដោយតាមគម្រោងគឺនាងនឹងនៅលំហែកាយទីនោះរហូតដល់៤ថ្ងៃ…

រឿង«អ្នកនាងម្ចាស់ឡឺកឺ» បើកក្បាលចំណេញហួសការផលិត

ភ្នំពេញៈ ប្រភពពីរោងភាពយន្តធំៗស្ទើរទាំងអស់នៅរាជធានីភ្នំពេញ បានអះអាងថាខ្សែរឿង«អ្នកនាងម្ចាស់ឡឺកឺ» ទទួលបានជោគជ័យយ៉ាងខ្លាំងចាប់តាំងពីបានដំណើរការដាក់បញ្ចាំងកាលពីថ្ងៃទី១៧ឧសភា។ នេះជារឿងដំបូងដែលត្រូវបានផលិតកម្មមហាហង្សប្រកាសថា ចំណាយតិចមិនធ្លាប់មានហើយកំពុងកើបចំណូលមិនគួរឲ្យជឿនោះផង។ លោកអ៉ិន ម្ចាស់ផលិតកម្មមហាហង្ស ដែលទើបត្រលប់ពីប្រទេសអារ៉ាប់រួមបានថ្លែងប្រាប់ថា លោកហាក់មានមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីខ្សែរឿង«អ្នកនាងម្ចាស់ឡឺកឺ»ទើបតែបានដាក់បញ្ចាំងបាន៣ថ្ងៃសោះ ប៉ុន្តែប្រមូលបានប្រាក់ចែកគ្នាជាមួយម្ចាស់រោងចំណេញលើសពីការចំណាយលើដើមផលិតបាត់ទៅហើយ។ លោកក្នុងចំណោមខ្សែរឿងទាំងអស់ ដែលផលិតកម្មមហាហង្សផលិតឡើង នេះជារឿងទី១ដែលចំណាយអស់តែរង្វង់២ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែជោគជ័យ ហើយរំពឹងថានឹងអាចកើបប្រាប់បានច្រើនបន្ថែមទៀត ទម្រាំតែរឿងមួយនេះ ទម្លាក់ផ្លាកចេញពីរោង។ លោកថា…

មាន សូនីតា រក្សាជំហរផ្សព្វផ្សាយក្រមាខ្មែរ

ភ្នំពេញ: ខណៈដែលតារាសម្ដែងភាគច្រើន ប្រកាន់ជំហរតុបតែងខ្លួន ដោយសំលៀកបំពាក់ថ្លៃៗ ដើម្បីបង្អួតភាពឡូយឆាយនោះ តារាសម្ដែងនាង មាន សូនីតា បានអះអាងថា ខ្លួននឹងបន្តផ្សព្វផ្សាយពីផលិតផលក្រម៉ាខ្មែរ ដោយឥតងាករេនោះទេ ដោយក្រៅពីប្រឹងផ្សព្វផ្សាយ នាងក៏នឹងចំណាយពេលច្នៃម៉ូដ ពីក្រម៉ាឲ្យកាន់តែសំបូរបែប ដើម្បីទទួលបានការចាប់អារម្មណ៍ខ្ពស់។ នាងបញ្ជាក់ថា ក្រម៉ាគឺជានិមិត្តរូបរបស់ខ្មែរ ហើយក្នុងនាមដែលនាង គឺជាតារាម្នាក់ នាងនឹងប្រើឲ្យអស់លទ្ធភាព…

សុខ សោម៉ាវត្តី បង្កប់អាថ៌កំបាំង ក្នុងក្រអៅបេះដូង ខណៈជម្លោះស្នេហា ថ្មោងថ្មីចាប់ផ្តើមប្រះឆា

ភ្នំពេញ: បើទោះជាបានសារភាពជាសាធារណៈថា នាងពិតជាបានបែកបាក់ពីលោក ទូច ដាណារ៉ា កូនប្រុសរបស់នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាកអង្គរក្ស ក៏ដោយ ក៏តារាសម្ដែងស្រីល្បីឈ្មោះ សុខ សោម៉ាវត្តី បដិសេធមិនបង្ហើបឲ្យដឹងពីហេតុផលដែលនាំឲ្យនាង និងស្វាមីបែកគ្នានោះឡើយ ពោលហាក់មានមន្ទិលសង្ស័យ។ នាងនិយាយក្នុងពិធីសម្ពោធរឿង «អ្នកនាងម្ចាស់ឡឺកឺ» ថា…

សុខ សោម៉ាវត្តី-ជា វណ្ណរិទ្ធិ បើកឆាករឿងថ្មី

ភ្នំពេញៈ កាលពីល្ងាចថ្ងៃទី១៧ឧសភា តារាសម្ដែង និងជាដៃគូលើឆាកទូរទស្សន៍ពីរដួង គឺអ្នកនាង សុខ សោម៉ាវត្តី និងលោកជា វណ្ណរិទ្ធិ បានបង្ហាញខ្លួនក្នុងពិធីសម្ពោធភាពយន្តថ្មីក្រោមចំណងជើងថា«អ្នកនាងម្ចាស់ឡឺកឺ»នៅផ្សារទំនើបទួលគោក។ នេះគឺជារឿងទី២ដែលពួកគេសម្ដែងរួមគ្នា បន្ទាប់ពីខកខានសម្ដែងជាតួអង្គក្នុងរឿងតែម្ដង អស់រយៈពេលច្រើនឆ្នាំ។ ពិធីសម្ពោធនេះត្រូវបានបង្ហាញខ្លួនយ៉ាងច្រើនកុះករដោយតារាសិល្បៈល្បីៗ ដោយក្រោយពីចប់វេទិកាសន្និសីទកាសែតក៏មានការដាក់បញ្ចាំងរឿងឲ្យភ្ញៀវកិត្តយស ដែលបានចួលរួមទស្សនាដោយឥតគិតថ្លៃផងដែរ នៅថ្ងៃល្ងាចនោះ។ អ្នកនាង សុខ សោម៉ាវត្តី…

វណ្ណ វលក្ខណ៍ និង ដេននី ក្វាន់ នរណាដណ្តើម ភាពសិចស៊ី ក្នុងឆ្នាំ២០១៦ នេះ?

ភ្នំពេញ: គោលការណ៍របស់តារា មួយចំនួន ប្រកាន់គោលជំហរសិចស៊ី មិនខ្លាចពាក្យរិះគន់ ខណៈ ដែលគ្រួសារ ក៏យល់ព្រមឲ្យធ្វើយ៉ាងដូច្នោះ ទើបមានករណីផ្ទុះផ្ទួនៗ រវាងសិល្បៈករ និងសិល្បៈករ រាលដាលដល់ទស្សនិកជន កក្រើកឡើង ពេញ ហ្វេសប៊ុក។ ទន្ទឹមនឹងហ្នឹង បន្ទាប់ពីនាង ដេននី ក្វាន់ មិនទាន់ស្ងាត់រឿងអាស្រូវ…

ទេព រិន្ទដារ៉ូ រំពឹងកក្រើកក្នុងតំណែង ព្រះបាទស្រីសុគន្ធបទ

ភ្នំពេញ: ក្នុងរឿង «ហ្លួងព្រះស្ដេចកន» គេកត់សម្គាល់ថា តារាសម្ដែងជើងចាស់លោក ទេព រិន្ទដារ៉ូ គឺជាតួអង្គលេចធ្លោលំដាប់ទី២ បន្ទាប់ពីតួអង្គឯក ហើយក៏ទទួលបានការចាប់អារម្មណ៍ផងដែរ ក្នុងសម្ដែងជាតួអង្គព្រះបាទស្រីសុគន្ធបទ។ លោកហាក់រំពឹងយ៉ាងខ្លាំង ថាខ្លួននឹងជោគជ័យខ្ពស់ ហើយក្លាយជាតួសម្ដែង ដែលមានការគាំទ្រក្នុងវិស័យភាពយន្ត នៅពេលដែលរឿងមួយនេះត្រូវបានដាក់បញ្ចាំង។ លោក ទេព រិន្ទដារ៉ូ និយាយថា…

ប៉ុបពី រំឭកពីការមាក់ងាយ និងរើសអើង

ភ្នំពេញៈ ក្នុងប៉ុន្មានថ្ងៃនេះ តារាសម្ដែងភេទទី៣នាងប៉ុបពី ដែលមានឈ្មោះដើមថាលាង សុធា ត្រូវគេកត់សម្គាល់ថាបានបង្ហោះរូបភាពចាស់ៗរបស់នាងជាច្រើនសន្លឹក ជាមួយនឹងការបញ្ជាក់ថានាងឈឺចាប់ទម្រាំតែមានឱកាសបានក្លាយជាតារាភេទទី៣ ដែលមានការទទួលស្គាល់។ នាងថា អតីតកាលនៅតែបានដក់ជាប់ក្នុងផ្នត់គំនិតរបស់ខ្លួន និងធ្វើឲ្យនាងចងចាំមិនដែលភ្លេច ជាពិសេសចំពោះពាក្យប្រមាថ និងមាក់ងាយជាច្រើន ក្នុងពេលដែលនាងធ្វើខ្លួនជាភេទទី៣ ហើយស្ថិតក្នុងបរិបទដែលសង្គមនៅជុំវិញខ្លួនមិនឲ្យតម្លៃ។ នាងនិយាយថា ពាក្យខ្ទើយ និងការប្រមាថ នៅតែធ្វើឲ្យនាងនឹកឃើញជាប់រហូត ជាពិសេសនៅពេលដែលមានការរើសអើងចំពោះនាង…