បុរសដែលទះកំផ្លៀងស្ត្រីម្នាក់ នៅផ្សារកណ្តាល ត្រូវអាវុធហត្ថភ្នំពេញ ឃាត់ខ្លួនបានហើយ!

ភ្នំពេញៈ បុរសម្នាក់ដែលបានបង្កហិង្សា ទះកំផ្លៀងស្ត្រីម្នាក់ ឱ្យដួលអុកគូទ នៅនឹងថ្នល់ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ១៣៦ កែងនឹងផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញនោះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ប្រើវិធានការត្រជាក់ នាំយកមកផ្តន្ទាទោសតាមច្បាប់។ បន្ទាប់ពីកម្លាំងជំនាញ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការកំណត់អត្តសញ្ញាណរថយន្តរបស់ជនបង្ក ដឹងថា ជារថយន្តរបស់ក្រុមហ៊ុនមួយ…

ចោរអស់លក្ខណ៍ ធ្វើសកម្មភាពឆក់ការបូបជនជាតិចិន មានលុយចំនួន៣ម៉ឺនដុល្លារ ចុងក្រោយខ្នោះ

ភ្នំពេញៈ ជនសង្ស័យ ២នាក់ បានធ្វើសកម្មភាពឆក់ការបូបលុយ ពីស្ត្រីម្នាក់ ដែលជាជនជាតិចិន បានសម្រេចចំនួន ៣ម៉ឺនដុល្លារ កាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី១០ខែមេសា ឆ្នាំ២០១៩ តាមបណ្ដោយផ្លវសហព័ន្ធរុស្សី ទល់មុខប្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៏មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ…

សូមប្រុងប្រយ័ត្នបងប្អូន! ឱសថបុរាណចិនជំនួយផ្លូវភេទ បង្កើនភាពស្រើបស្រាលខុសច្បាប់ រាប់ពាន់ប្រអប់ ត្រូវអាជ្ញាធររឹបអូស

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ដល់សុខភាព និងសុវត្ថិភាពសង្គម(គ.ប.ផ.ក) បានបង្ហាញឱសថបុរាណចិនជំនួយផ្លូវភេទ បង្កើនភាពស្រើបស្រាលខុសច្បាប់ រាប់ពាន់ប្រអប់ក្នុងសន្និសីទសារព័ត៌មាន នៅឯសាលប្រជុំគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ។ ដោយធ្វើវាទ្បើង ក្រោយពីចុះប្រតិបត្តិការត្រួតពិនិត្យ ឆែកឆេរទីតាំហាងលក់ឱសថបុរាណចិនចំនួន ៣ទីតាំង តាមបណ្តោយវិថីហ្សាល់ដឺហ្គោល ស្ថិតក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ…

រកឃើញស្ថានីយចែកចាយប្រេងឥន្ធនៈ ០២ ទីតាំង មានភាពមិនប្រក្រតី នៅខណ្ឌមានជ័យ

ភ្នំពេញៈ យោងតាមអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃអង្គារ ៥កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ /ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន ០៤ ទីតាំង ស្ថិតនៅក្នុងខណ្ឌមានជ័យ។…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ នៅផ្ទះសំណាក់ហង្សមាសថ្មី

បន្ទាយមានជ័យៈ យោងតាមផេកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ០០នាទី នៅចំណុចផ្ទះសំណាក់ហង្សមាសថ្មី ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ…

មិនគួរសោះ ពិការហើយ នៅប្រព្រឹត្តរឿងចឹងទៀត!

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង ២រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភ្នំ១០០ ស្ថិតនៅភូមិសាមគី្គមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការ ប្រចាំការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សា និងចរាចរណ៍រូបិយប័ណ្ណក្លែងក្លាយ ដោយឃាបានខ្លួនជនសង្ស័យម្នាក់។ ការឃាត់ខ្លួននេះ…

ខំរត់គេចពីសមត្ថកិច្ចរាប់ឆ្នាំចុងក្រោយនៅតែជាប់ខ្នោះដដែល

កណ្តាលៈ ការស្រាវជ្រាវ និងបង្ក្រាប ការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្ដាល កម្លាំងអធិការដ្ឋាននគរបាលស្រុក បានសហការ ជាមួយកម្លាំងប៉ុស្តិ៍ព្រែកលួង ក្នុងករណី ការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន របស់តុលាការខេត្តកណ្ដាល នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៩និង០០ នាទី ចំណុចភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។…

ស្រីប្រកាន់ប្រុសប្រកែកឬយ៉ាងណា ទុកជូនតុលាការសម្រេច…

កណ្តាលៈ យុវជនជាសិស្សសាលាម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន តាមពាក្យបណ្តឹង ពីបទ រំលោភសេពសន្ថវៈ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ស្ថិតនៅចំណុចភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្កណ្ដាល។ ជនរងគ្រោះឈ្មោះញ ស ហ ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លា…

រថយន្តនីសាន់ បើកបុកក្មេងសិស្សសាលា កំពុងជិះកង់ ស្លាប់ និងរបួស២នាក់ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង១០ និង២៥នាទីព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៩ មានករណីក្មេងប្រុសពីរនាក់ ត្រូវរថយន្តបើកបុក បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ជនរងគ្រោះទី១ឈ្មោះ ម៉ាន ពៃទូវី ភេទប្រុស អាយុ៧ឆ្នាំ (ស្លាប់) និងម្នាក់ទៀតឈ្មោះ…

ជនសង្ស័យ២នាក់ប្រើហិង្សា គំរាមយកទូរស័ព្ទដៃពីសិស្សសាលា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ ជនសង្ស័យចំនួន២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទលួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សាគំរាមយកទូរស័ព្ទដៃពីសិស្សសាលាម្នាក់ កាលពីវេលាម៉ោង៤និង៤០នាទី ល្ងាចថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិធំត្បូង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ជនសង្ស័យទី១ ឈ្មោះ សែម ផល្លា…