បុរសជាអ្នក​បើក​រថយន្តដឹកថ្ម ​បុក​ស្ត្រី​២នាក់​ស្លាប់​ នៅខេត្តព្រះហនុ ត្រូវ​សមត្ថកិច្ច​​ចាប់​បញ្ជូន​ខ្លួន​ ទៅ​កាន់​តុលាការ​ហើយ​

ព្រះសីហនុៈ នៅព្រឹក ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ​ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនតៃកុងរថយន្ត​ដឹកថ្ម ដែល​បានបើកបុក​ស្ត្រី​២នាក់​ស្លាប់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ស្ថិតនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ អ្នកបើករថយន្តខាងលើឈ្មោះ ជឿន…

ឆ្អែតចិត្តប្អូនធម៌ ស៊ីដាច់ប្រពន្ធបងធម៌ តាមស្វែងរកឃើញ ឈ្លោះផ្អើលសាលាសង្កាត់

ភ្នំពេញៈ បុរសម្នាក់ស្រែកឡូឡា ឆ្ការដៃឆ្ការជើង ដោយមិនសុខចិត្ត ត្បិតមិនគួរឡើយណាប្អូនធម៌ចិត្តពឹសពុល លូកថ្លើមបងធម៌ ស៊ីដាច់ប្រពន្ធខ្លួន ដោយព្យាយាមប៉ុនប៉ងលេបថ្នាំចំនួន៤ដងមកហើយ ដើម្បីសម្លាប់ខ្លួនព្រោះរឿងឈឺចិត្ត ម្យ៉ាងចាញ់ល្បិចប្រពន្ធ ម្យ៉ាងប្អូនធម៌លូកថ្លើមបេះយកប្រពន្ធបាត់ អស់រយៈពេលជាង១ខែ ស្រាប់តែនៅល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ តាមស្វែងរកផ្ទះប្រពន្ធឃើញ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ស្រែកឡូឡា រករឿងខណៈដែលអតីតប្រពន្ធកំពុងសោយសុខ…

តែម៉ាកៗនឹងតើព្រះពុទ្ធសាសនានិងទៅជាយ៉ាងណា?

ភ្នំពេញៈ សង្ឃក្លែងក្លាយ២នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាព័ទ្ធចាប់ខ្លួនរួចបានប្រគល់ជូននគរបាលដើម្បីសាកសួរនិងធ្វើសាវតាជាតិ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។ នៅតាមផ្លូវវ៉េងស្រេង ត្រង់ចំណុចមុខរោងចក្រស្រាបៀរ ហ្ក្រោន ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។បន្ទាប់ពីប្រទះឃើញសង្ឃក្លែងក្លាយទាំង២នាក់នេះកំពុងនាំគ្នាផ្លាស់ស្បង់ចីវរចេញរួចស្លៀកពាក់ខោអាវធម្មតាវិញក្រោយពេលត្រឡប់មកពីដើរបិណ្ឌបាត្របានលុយនិងរបស់របរផ្សេងៗរួចមក។ ជនសង្ស័យខាងលើនោះទី១ឈ្មោះ សុខ សុធា អាយុ១៨ឆ្នាំស្នាក់នៅម្ដុំសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។និងមានស្រុកកំណើតនៅក្នុងភូមិសាម័រ ឃុំត្រពាំងស្រែ…

សង្វេគណាស់! និស្សិតឆ្នាំទី៣ម្នាក់ គាំងបេះដូងដួលផ្កាប់មុខស្លាប់ នៅក្នុងផ្ទះ

ភ្នំពេញៈ និស្សិតម្នាក់ ដែលក្រុមគ្រួសារអះអាងថា មានជំងឺពាធសសៃឈាមខួរក្បាល បានគាំងបេះដូងដួលផ្កាប់មុខ ស្លាប់នៅក្នុងផ្ទះរបស់ខ្លួន។ ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ប្រមាណ៨និង៣០នាទីព្រឹកថ្ងៃទី១៥​ ខែកុម្ភៈ​ឆ្នាំ ២០១៩ នៅចំណុច ផ្ទះ១៨៧ ផ្លូវ Aបុរីពិភពថ្មីឈូកវ៉ា១ ក្នុងភូមិ ភ្លូផ្អែម សង្កាត់គោករការខណ្ឌព្រែកព្នៅ។ ជនរងគ្រោះឈ្មោះរស់…

ភរិយាដើម កាន់តែក្ដៅស្លឹកត្រចៀកនឹង សាឡាត់ ស្រីឡាង

ទើបតែត្រូវបានគេសរសើរថា ហក់ចូលការសម្ដែងមិនទាន់បានប៉ុន្មានផង ក៏ឆក់បានឱកាសធ្វើជាតួឯកក្នុងរឿងផ្ទួនៗ របស់ផលិតកម្ម LD ស្រាប់តែតារាសម្ដែងឡើងកូដ កញ្ញា សាឡាត់ ស្រីឡាង ផ្ទុះដំណឹងដណ្ដើមប្ដីគេយ៉ាងកក្រើក បន្ទាប់ពីត្រូវបានស្រ្តីជាភរិយាថៅកែផលិតកម្ម LD ចេញមុខលែងលាក់លៀម ដោយថា នាងគឺជានារីដណ្ដើមប្ដីខ្លួន បំបែកបំបាក់ស្នេហាខ្លួន និងបានធ្វើអោយក្មេងតូច២នាក់ ព្រាត់ម្ដាយបែកឪពុក។ មកទល់ពេលនេះ គេមិនទាន់ឃើញ…

សូមបងប្អូនប្រុងប្រយ័ត្ន! កម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបសិប្បកម្មផលិតនំក្លែងក្លាយ

ភ្នំពេញៈ នៅវេលាម៉ោង ០៩ និង៣០ នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្រោមការបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា សហការជាមួយសមត្ថកិច្ចចម្រុះ និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន ចុះធ្វើការបង្ក្រាបករណីវេចខ្ចប់ ចែកចាយ…

ទៀតហើយ រកឃើញស្ថានីយ ដេប៉ូចែកចាយប្រេងឥន្ធនៈ ០២ ទីតាំង ចាក់សាំងមិនគ្រប់ នៅខណ្ឌមានជ័យ

ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូ បានឲ្យដឹងថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូល ដោយមានការចូលរួមសហការជាមួយ អាជ្ញាធរដែនដី បាននាំយករថយន្តពិសោធន៍ចល័ត ផ្នែកប្រេងឥន្ធនៈ ចុះត្រួតពិនិត្យបណ្តាស្ថានីយ /ដេប៉ូចែកចាយប្រេងឥន្ធនៈចំនួន០៦ ទីតាំង ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានធ្វើការវិភាគ លើកម្រិតសន្ទស្សន៍អុកតានរបស់ប្រេងសាំង សេតានរបស់ប្រេងម៉ាស៊ូត…

ទុក្ខផ្ទួនៗ ស្ត្រីម្នាក់ផឹកស្រវឹង ត្រូវប្ដីគេរំលោភបានសម្រេច បែកការណ៍ ប្រពន្ធគេវាយតប់ទ្បើងទ្រោមខ្លួន

ពោធិ៍សាត់ៈ កាលពីវេលាម៉ោង ១១និង៣៥នាទីព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ការឃាត់ខ្លួននេះ បានធ្វើទ្បើងក្រោយទទួលពាក្យបណ្ដឹង ពីជនរងគ្រោះឈោ្មះ ទាវ សុខុន ភេស្រី អាយុ៣៩ឆ្នាំ…

ចាប់បានហើយមុខសញ្ញាដែលអធិការនគរបាលស្រុកមេមត់ ប្រកាសតាមចាប់ខ្លួនលើបណ្ដាញហ្វេសសង្គម Facebook!

ត្បូងឃ្មុំៈ​ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់សហការណ៍ជាមួយនគរបាលរដ្ឋបាលប៉ុស្តិ៍ដារនិងទទួលបានព័ត៌មានសម្ងាត់បន្ទាប់ពីមុខសញ្ញានេះត្រូវបានប្រកាសតាមចាប់ខ្លួនចំនួន ០២ លើក នៅលើបណ្ដាញសង្គម Facebook កាលពីថ្ងៃទី ០១ មករា ២០១៩ និងថ្ងៃទី ០២ កុម្ភៈ ២០១៩ ។ ជាក់ស្តែងបន្ទាប់ពីទទួលបានព័ត៌មានភ្លាម នៅថ្ងៃទី ១០ ខែ…

ជនបរទេសម្នាក់ ដេកស្លាប់ក្នុងភូមិគ្រឹះឡាលូនដឺអង្គរខុនដូមីនៀម នៅសៀមរាប

សៀមរាបៈ កាលពីវេលាម៉ោងប្រហែល ១០ និង៣០នាទីយប់ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីជនបរទេសម្នាក់ស្លាប់ នៅចំណុចភូមិគ្រឹះឡាលូនដឺអង្គរខុនដូមីនៀម ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។ ជនរងគ្រោះឈ្មោះ MACLEAN MALCOLM IAN ភេទ ប្រុស កើតថ្ងៃទី ០១-០៧-១៩៥៤…