A L T R O Z   N E W S

តុលាការ

បង្គ្រាប​ទីតាំង​ផលិត​ទឹកសុ​ទ្ធ​២​កន្លែង គ្មាន​អនាម័យ​និង​គ្មាន​ច្បាប់​

ក្រុង​ប៉ោយប៉ែត​៖ ទីតាំង​ផលិត​ទឹក​សុទ្ធ​២​កន្លែង នៅ​ក្រុង​ប៉ោយ​ប៉ែត ត្រូវបាន​សមត្ថកិច្ច​ចម្រុះ...

ទំនាស់​ដីធ្លី​ដ៏​រាំ​រ៉ៃ​រវាង​អជ្ញាធរ​អប្សរា និង ពលរដ្ឋ​ក្នុង​សហគម​ន៏​ស្រុក​បន្ទាយស្រី​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​នៅ​មុខ​តុលាការ​​

​ ​​ខេត្តសៀមរាប​៖ ពលរដ្ឋ​នៅក្នុង​សហគម​ន៏​នៃ​ស្រុក​បន្ទាយស្រី​ប្រមាណ​ជា​ជាង​១០០​នាក់​បាន​មក​ប្រមូលផ្តុំ​គ្នា​នៅមុខ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​រង់ចាំ​តំណាង​របស់​ពួកគាត់​ចំនួន​៧​រូប​ដែល​ត្រូវ​តុលាការ​កោះហៅ​មក​សួរនាំ​ពី​ករណី​រុករាន​ទ្រព្យសម្បត្តិ​អ្នក​ដ៏​ទៃ​ដែលមាន​អជ្ញាធរ​អប្សរា​ជា​ដើមបណ្តឹង​។​ហេតុការណ៍​ពលរដ្ឋ​លើកគ្នា​មក​ការពារ​តំណាង​របស់​ពួក​គាត់​នៅ​មុខ​តុលាការ​ខេត្ត​សៀមរាប​នោះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២២​ខែ​សីហា​។ ​ទំនាស់​ដីធ្លី​ដ៏​រាំ​រ៉ៃ​មួយ​រវាង​អ្នក​ភូមិ...

យុវជន​គាំទ្រ CNRP បី​នាក់​ត្រូវបាន​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​

​ភ្នំពេញ​: យុវជន​បី​នាក់ ដែល​ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២២​ខែ​សីហា...

ចំណា​របស់ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​មិន​ខ្វល់ ខណៈ​ផ្ទុះ​តវ៉ា​រឿង​ដីធ្លី​ជា​ថ្មី​

​ក្រុង​ប៉ោយប៉ែត​៖ ប្រជាពលរដ្ឋ​៧០​គ្រួសារ នាំ​គ្នា​ផ្ទុះ​កា​តវ៉ា​ទាំង​ព្រឹក​ក្នុង​សាលាក្រុង​ប៉ោយប៉ែត​តែម្តង ក្នុង​គោលបំណង​ទាមទារ​យក​ដី​របស់​ពួកគាត់...

ចាប់​រថយន្ត​លុច​ស៊ី​ស​ដឹក​ឈើ​គ្រញូង​មួយគ្រឿង រី​ឯ​ម្ចាស់​គេចខ្លួនបាត់​

​ខេត្តសៀមរាប​៖ កម្លាំង​សមត្ថកិច្ច​ចំរុះ​ខេត្ត​ដែល​ដឹកនាំ​ដោយ​លោក សំរិទ្ធ សុខុន...

Luis Suarez នឹង​បង្ហាញ​ខ្លួន​លេង​នៅ​ថ្ងៃ​ចន្ទ​នេះ

​ទីក្រុង​បា​សេ​ឡូ​ណា ៖ កីឡាករ Luis...

ក្បួន​រថយន្ដ​ដឹកឈើ​គ្រញូង​របស់លោក ហ៊ីម ៤​គ្រឿង​ឆ្ពោះទៅ​ស្រុក ស្វាយ​លើ​ឆ្លងកាត់​ស្រុក​គូលែន​សមត្ថកិច្ច​មិន​បង្ក្រាប​

ខេត្ត​ព្រះវិហារ​៖ ស្រប​ពេល​តំលៃ​ឈើ​គ្រញូង​នៅ​ព្រំដែន​វៀតណាម​ជាប់​ខេត្ត​ត្បូងឃ្មុំ​ប្រទេស​កម្ពុជា​ចាប់ផ្ដើម​ងើប​ទ្បើង​វិញ​នោះ​ធ្វើអោយ​ការ​ចរាចរ​ឈើ​គ្រញូង​ខុសច្បាប់​ចេញពី​ខេត្ត​ព្រះវិហារ​ដែល​មាន​ឃ្លាំង​ស្តុក​ធំៗ​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​មាន​សកម្មភាព​កក្រើក​ទ្បើង​វិញ​ចាប់តាំងពី​ខែ​កក្កដា​ដល់​ថ្ងៃ​ទី​១២​សីហា​២០១៤​។​ ​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ​បាន​រាយការណ៍​ប្រាប់​អ្នកសារព័ត៌មាន​ថា​ឈើ​គ្រញូង​ដែល​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ​គឺ​ទុ​លក់​អោយ​ថៅកែ​គ្រញូង​ឈ្មោះ​ហ៊ីម​មកពី​ខេត្ត​កំពង់ធំ​និង​ថៅកែ​គ្រញូង​ដ៍​ល្បី​ម្នាក់ទៀត​ឈ្មោះ​ហេង​មកពី​ស្រុក​ចំការលើ​ខេត្ត​កំពង់ចាម​។ ប្រភព​ព័ត៌មាន​ពី​បក្ខពួក​ឈ្មួញ​គ្រញូង​បានអោយដឹងថា​មកដល់​ពេល​នេះ​តំលៃ​ឈើ​គ្រញូង​នៅតែ​មាន​តំលៃ​ខ្ពស់​ដដែល​គឺ​តំលៃ​ចាប់ពី​១៥០០០​ដល់​២០០០០​ដុល្លារ​អាមេរិក​ក្នុង​១​ម៉ែត្រគូប​នៅពេល​ដឹកយក​ទៅ​លក់​ដល់​ទឹកដី​ខេត្ត​ត្បូងឃ្មុំ​ជាប់​ព្រំដែន​វៀតណាម​។ ​ប្រភព​ព័ត៌មាន​ពី​ភ្នាក់ងារ​មាន​មូលដ្ឋាន​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦២​ចាប់ពី​តំបន់​ស្រអែម​រហូតមក​ដល់​រង្វង់​មូលព្រះ​នរាយណ៍​ក្រុងព្រះវិហារ​និង​បន្ត​ដល់​ព្រំប្រទល់​ខេត្ត​កំពង់ធំ​បានអោយដឹង​ថា​ការ​ចរាចរ​ដឹកជញ្ជូន​ឈើ​គ្រញូង​ខុសច្បាប់​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦២​មិន​ដែល​ជួប​ឧបសគ្គ​ទ្បើយ​ព្រោះ​មាន​សមត្ថកិច្ច​កង​រាជ​អាវុធ​ក្រុង​ព្រះវិហារ​ជា​អ្នកស៊ីឈ្នួល​កាង​ផ្លូវ​និង​ឃ្លាំ​មើល​សភាពការណ៍​តាម​ដងផ្លូវ​យ៉ាង​ប្រយ័ត្នប្រយែង​។ ​សកម្មភាព​ឃ្លាំ​មើល​តាម​ដងផ្លូវ​នេះ​ដើម្បី​អោយ​ក្បួន​រថយន្ដ​ល្មើស​ដឹក​គ្រញូង​ចាកចេញ​ដោយ​សុវត្ថិភាព​ពី​ទឹកដី​ក្រុង​ព្រះវិហារ​។​បើ​សភាពការណ៍​តាម​ដងផ្លូវ​មិន​ល្អ​ឃើញ​មាន​ក្រុម​មេព្រៃ​ចេញ​ល្បាត​នោះ​សមត្ថកិច្ច​ស៊ីឈ្នួល​កាង​ផ្លូវ​ប្រាប់​ទៅ​ថៅកែ​គ្រញូង​មិន​អោយ​ចេញ​ក្បួន​រថយន្ដ​នោះ​ទេ​។​ប្រភព​ព័ត៌មាន​ពី​មេព្រៃ​ខេត្តព្រះវិហារ​ម្នាក់​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ពិតជា​មាន​រថយន្ដ​ដឹកឈើ​គ្រញូង​ខុស​ច្បាប់​របស់​ឈ្មោះ​ហ៊ីម​ចេញ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​៦២​ក្នុង​ក្រុង​ព្រះវិហារ​ប្រាកដ​មែន​ដោយ​មាន​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ក្រុង​ព្រះវិហារ​ជា​អ្នក​កាង​ផ្លូវ​និង​រារាំង​ផ្លូវ​មិន​អោយ​សមត្ថកិច្ច​ជំនាញ​ដេញតាម​ចាប់​បង្ក្រាប​បាន​នោះ​ទ្បើយ​។ ​ប្រភពព័ត៌មាន​ផ្សេងទៀត​បាន​អោយដឹងថា​ក្បួន​រថយន្ដ​ដឹកឈើ​គ្រញូង​ខុស​ច្បាប់​រួម​មាន​ម៉ាក​កាមរី​ហើម​៩៥,​ឆ្លាម​,​បា​ទ្បែ​ន​,​លុច​ស៊ី​ស​៤៧០,៥៧០,​នី​សាន់​ណា​វ៉ា​រ៉ា​និង​ម៉ាក​ទុនដ្រា​ស៊េរី​ថ្មីៗ​នៅពេល​ក្រុម​សមត្ថកិច្ច​ជំនាញ​ចេញ​ចាប់​យ៉ាង​ប្រកៀក​ប្រកិត​គ្នា​នោះ​គឺ​មាន​បញ្ជា​ពី​អ្នកស៊ីឈ្នួល​កាង​ផ្លូវ​អោយ​ក្រុម​តៃកុង​ល្មើស​បើក​សំរុកចូល​ទៅ​លាក់​ខ្លួន​ក្នុង​ចំការ​ស្វាយ​ដ៍​ធំ​មួយ​នៅ​ភូមិ​បេង​កោង​ឃុំ​ព្រះ​ឃ្លាំង​ស្រុក​ត្បែងមានជ័យ​ជាប់​នឹង​ផ្លូវជាតិ​៦២​តែម្ដង​។​ ​ចំការ​ស្វាយ​ដ៍​ធំ​ល្វឹងល្វើយ​នេះ​ត្រូវ​គេ​ស្គាល់​ថា​ជា​របស់​មន្ដ្រី​មាន​អំណាច​ម្នាក់​គឺ​មិន​មាន​នរណា​ម្នាក់​ហ៊ាន​ចូល​ទៅ​ធ្វើ​ការឆែកឆេរ​នោះ​ទេ​បើ​គ្មាន​ដីកា​ឆែកឆេរ​ពី​តុលាការ​ខេត្ត​ព្រះវិហារ​នោះ​។ សមត្ថកិច្ច​ដែល​ស្និទ្ធ​ជាមួយ​អ្នកសារព័ត៌មាន​បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣​សីហា​២០១៤​នេះ​ថា​កាលពី​យប់​ថ្ងៃ​ទី​១២​សីហា​ម្សិលមិញ​មាន​ក្បួន​រថយន្ដ​ដឹកជញ្ជូន​ឈើ​គ្រញូង​តូចធំ​ចំនួន​៤​គ្រឿង​បាន​ប្តូរ​ទិស​ដៅ​មិន​ឆ្លងកាត់​ក្រុង​ព្រះវិហារ​ទេ​គឺ​បត់​ក្បាល​ក្បួន​រថយន្ដ​ល្មើស​ទាំងនោះ​សំដៅ​ទៅ​កាន់​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប​ឆ្លងកាត់​ទឹកដី​ស្រុក​គូលែន​ខេត្តព្រះវិហារ​ដោយ​រលូន​មិន​មាន​សមត្ថកិច្ច​ណា​ម្នាក់​ចេញ​បង្ក្រាប​ទប់ស្កាត់​នោះទេ​។​រីឯ​សមត្ថកិច្ច​ឈរជើង​នៅតាម​ដងផ្លូវ​រាល់​ពេល​ដឹង​ខ្លួន​ថា​មាន​ក្បួន​រថយន្ដ​ល្មើស​ដឹក​គ្រញូង​ឆ្លងកាត់​តាម​គោលដៅ​ខ្លួន​គ្រប់គ្រង​នោះ​គឺ​មិន​ងាយ​លើក​ទទួល​ទូរស័ព្ទ​នោះ​ទ្បើយ​៕​

យុវជន​២​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​រកឃើញ​ថ្នាំញៀន​១​កញ្ចប់​

​ភ្នំពេញ ៖ យុវជន​២​នាក់​ក្នុងចំណោម​៣​នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​ឃាត់​ធ្វើការ​ត្រួតពិនិត្យ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា​១​កញ្ចប់​តូច​នៅ​ក្នុង​ហោប៉ៅ​ខោ​រួច​ក៏​បាន​បញ្ជូន​មក​ប៉ុស្តិ៍​ដើម្បី​ធ្វើ​ការសួរនាំ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​យប់​ថ្ងៃទី​១២​ខែ​សីហា​ឆ្នាំ​២០១៤...

ប្រហារជីវិត​មនុស្ស​១៣​នាក់​នៅ​ប្រទេស អេ​ហ្ស៊ី​ប​

​តុលាកា​រអេ​ហ្ស៊ី​ប កាត់ទោស ប្រហារជីវិត មនុស្ស​១៣​នាក់...

ឆ្នាំ​នេះ​ផល​ត្រី​នឹង​សម្បូរ​មិន​ចាញ់​ឆ្នាំមុន

​ឯកឧត្តម ណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល...