បង្ក្រាប​ក្មេង​ទំនើង​ចំនួន០​៥​នាក់ ករណី​បង្ក​អសន្តិសុខ​ក្នុង​មូលដ្ឋាន​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០៩​ ខែមេសា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៨​និង​៥២​នាទី​ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រុក្ខ​គិរី​ បាន​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​១​ករណី​ នៅ​ចំណុច​អាង​ត្រជាក់ចិត្ត​ ស្ថិត​ក្នុងភូមិ​រូង​១​ ឃុំ​ព្រៃ​ត្រឡាច​ ស្រុក​រុក្ខ​គិរី​ ខេត្តបាត់ដំបង​ ខណៈ​ពួក​គេ​កំពុង​ធ្វើ​សកម្ម​ភាព​បង្ក​ការ​អុកឡុក​ដោយ​កាន់​កាំបិត​ច្រ​ង៉េ​ង​ច្រ​ង៉ាង​ជិះ​ម៉ូតូ​ ធ្វើ​ឲ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ ។​ ​លោក​វរសេនីយ៍ឯក​ ឆាយ​…

មកដឹងពីវិធីសាស្រ្ត ធ្វើឲ្យសាច់មាន់ឬទា ឆាប់ផុយពេលចំអិន

ចំណេះដឹង៖ មាន់ឬទា ចាស់រមែងមានសាច់ស្វិត ទំពាមិនស្រលដូចមាន់ឬទាជំទង់នោះទេ។ តែបើយើងចាំបាច់ត្រូវយកមាន់ទាចាស់មកធ្វើម្ហូបបរិភោគ យើងត្រូវចេះពីវិធីធ្វើឲ្យសាច់របស់វាផុយជាមុនសិន។ វិធីនោះគ្មានលំបាកអ្វីទេ គឺមុនពេលធ្វើអាហារយើងត្រូវយកសាច់មាន់ទាចាស់នោះទៅត្រាំទឹកត្រជាក់ទុកចោលមួយយប់សិន ជាការស្រេចទៅហើយ ប្រាកដជាមាន់ទាចាស់នោះ ត្រឡន់ជាមានសាច់ផុយមិនខាន។ នេះជាវិធីសាស្ត្រងាយៗនិងខ្លីៗស្រួលចាំ តែវានឹងទៅជារឿងពិបាក ប្រសិនបើអ្នកមិនដឹង។ សូមតាមដានគេហទំព័រ ដំណឹង ដើម្បីទទួលបានចំណេះដឹងថ្មីៗ និងប្លែក៕

អាថ៌កំបាំងមេផ្ទះ! ដែលចង់បានរស់ជាតិស៊ុតស្ងោរមានរស់ជាតិឆ្ងាញ់

ស៊ុតមាន់ ទារ គឺជាអាហារដែលប្រជាជនខ្មែរយើង និយមយកធ្វើជាម្ហូបបំផុត ដូចជាយកមកចៀន ឬស្ងោរជាដើម។ បើនិយាយពីរឿងស្ងោរពងមាន់នរណាក៏ចេះស្ងោរដែរ ប៉ុន្តែវិធីស្ហោរពងមាន់ឲ្យមានរសជាតិឆ្ងាញ់ ពុំមែននរណាក៏ចេះវិធីនោះឡើយ។ វិធីស្ងោរស៊ុតឲ្យឆ្ងាញ់គឺងាយស្រួលទេ គឺមុននឹងស្ងោរត្រូវយកម្ជុលដេរចោះរន្ធត្រង់ពាក់កណ្តាលពង (ដូចក្នុងរូប) ដើម្បីកុំឲ្យពងបែក ហើយមិនត្រូវយកពងនេះទៅដាក់ស្ងោរក្នុងទឹកកំពុងពុះទេ។ ប្រសិនបើយើងបង់អំបិលបន្តិចបន្តួចធ្វើឲ្យពងងាយស្រួល បកមិនជាប់សំបកឡើយ។ ពងមាន់នឹងកាន់តែមិនជាប់សំបកទៅទៀត ប្រសិនបើយកពងដែលស្ងោរហើយនេះ ទៅត្រាំទឹកត្រជាក់មួយស្របក់សិនមុននឹងបកសំបកវា៕

នីឡា ចេញមុខបកស្រាយ រឿងល្បីប្តីស្រឡាញ់អាវ ជាងប្រពន្ធ (មានវីដេអូ)

(ភ្នំពេញ)៖ ជឿជាក់ថា បងប្អូនលេងបណ្តាញសង្គមប្រាកដជា ជ្រាបច្បាស់រួចមកហើយថា ក្រោយរៀបការរួចភ្លាម តារាកំប្លែងស្រីវ័យក្មេង នីឡា និងស្វាមី ហាក់រងមតិរិះគន់អស់ពីមួយរឿងចូលមួយរឿង ធ្វើឲ្យគេឯង កាន់តែផ្ទុះការចាប់អារម្មណ៍នឹងគូស្វាមីមួយគូនេះ កាន់តែខ្លាំង។ យ៉ាងណាមិញ ក្រោយទប់លែងជាប់ ចាប់តាំងពីរៀបការមក ឮតែគេរិះគន់ពីស្វាមីខ្លួនពេក ស្រាប់តែ តារាស្រីរូបនេះ ចេញមុខមកបកស្រាយយ៉ាងត្រជាក់ អស់ពីរឿងស្បែកជើងនិងឈុតក្នុងថ្ងៃមង្គលរបស់ស្វាមីហើយ…

ករណីអគ្គិភ័យឆេះក្នុងអាហារដ្ឋាន យីហោ ដីដុះ ដោយសារធ្លាយធុងហ្គាស

កណ្តាលៈ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៥និង៣០ នាទីព្រឹក មានករណីអគ្គិភ័យឆេះធុងហ្គាសអាហារដ្ឋាន យីហោ ដីដុះ មានទំហំ ១២x១៦ មែត្រ ដែលស្ថិតនៅភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ម្ចាស់ហាងឈ្មោះម៉ុន មីស៊ីល ភេទ…

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង ថា NATO មានកំហុសធ្វើឱ្យសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើង

(ប្រេតូរីយ៉ា)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បានបន្ទោសអង្គការណាតូ (NATO) សម្រាប់ការចូលរួមចំណែកបង្កឲ្យមាន សង្រ្គាមអ៊ុយក្រែន តាមរយៈការព្យាយាមពង្រីកឥទ្ធិពលរបស់ខ្លួន ទៅភាគខាងកើតព្រំដែននៃមាត់ទ្វារផ្ទះរបស់រុស្ស៊ី។ លោក រ៉ាម៉ាហ្វូសា បានប្រាប់សមាជិកសភាអាហ្វ្រិក នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដូច្នេះថា «សង្រ្គាមអាចនឹងមិនកើតឡើង ប្រសិនបើណាតូ ស្តាប់ការព្រមានពីមេដឹកនាំនៃប្រទេសជាសមាជិក និងមន្រ្តីរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះថាការពង្រីកឥទ្ធិពលទៅកាន់ភាគខាងកើត…

សមត្ថកិច្ចចឃាត់ជនសង្ស័យ១នាក់ជំនាញខាងលួចម៉ាស៊ីនត្រជាក់យ៉ាងសកម្មនិងអ្នកទទួលទិញផលចោរកម្ម៣នាក់

បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ក្រោយពីទទួលបានបណ្តឹងពីជនរងគ្រោះឈ្មោះ ពៅ រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិ គីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានចោរលួចកន្ទុយម៉ាស៊ីនត្រជាក់ ក្នុងបូរីសុខស្រេង២អស់ចំនួន២២គ្រឿង ។ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក…

កម្ពុជានឹងរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើង(ចិន) ដែលធ្វើឲ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់កម្រិតតិចតួចទៅខ្សោយ នៅចន្លោះថ្ងៃទី២៣-២៤ ខែកុម្ភៈ

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះ កម្ពុជានឹងរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ពីជើង(ចិន)ក្នុងកម្រិតមធ្យមទៅខ្សោយ ដែលធ្វើឲ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់កម្រិតតិចតួចទៅខ្សោយ នៅចន្លោះថ្ងៃទី២៣-២៤ ខែកុម្ភៈ និងសីតុណ្ហភាពចុះត្រជាក់ដល់ ១៨-២៥អង្សាសេ នៅតំបន់ទំនាបកណ្តាល, សីតុណ្ហភាពចន្លោះពី ១៧-២៣អង្សាសេ នៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងសីតុណ្ហភាពពី២១-២៣អង្សាសេ នៅតំបន់មាត់សមុទ្រ។

ចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ខេត្តមួយចំនួនចុះត្រជាក់ពីកម្រិត ១៧-២០អង្សាសេ …

ក្រសួងធនធានទឹក និងឧតុនិយមៈ ដើម្បីជ្រាបកាន់តែច្បាស់ សូមអានសេចក្ដីជូនដំណឹងខាងក្រោម៖

សយ រតនៈ និង ប៉ាច គីមមួយ បំពាក់ចិញ្ជៀនបញ្ចាំចិត្តគ្នាទៅវិញទៅមក ក្នុងថ្ងៃទិវានៃក្តីស្រឡាញ់

(ភ្នំពេញ)៖ តារាចម្រៀងរូបស្រស់ ប៉ាច គឺមមួយ ដែលធ្លាប់បែកបាក់ស្នេហាម្តងរួច មកហើយនោះក៏បានងាកមកភ្ជាប់ស្នេហ៍ជាមួយមិត្តរួមទ្រនំដែលជាកម្លោះសង្ហាលោក សយ រតនៈ ក្រោយពីពួកគេបានស្គាល់គ្នាប្រមាណជា ៧ឆ្នាំមក និងរិតចំណងស្នេហ៍កាន់តែខ្លាំងនៅមួយរយៈចុងក្រោយឈានដល់ធ្វើរឿងនេះ។ ពួកគេលែងច្រានចំណងស្នេហារវាងគ្នានឹងគ្នដូចមុនទៀតហើយ។ ការបញ្ជាក់នចំណងស្នេហ៍ច្បាស់លាស់នេះធ្វើឡើងក្នុងថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈនេះ។ តារាចម្រៀងទាំងពីរបានសម្រេចសារភាពពីរទំនាក់ទំនងរបស់ពួកគេជាចំហហើយថែមទាំងបំពាក់ចិញ្ចៀនទៅវិញទៅមកហាក់ចង់បញ្ជាក់ថាជាទំនាក់ទំនងដែលច្បាស់លាស់ឈានទៅរកការចូលរោងជ័យ ។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រមានការរំភើបនោះគឺតារាចម្រៀង ប៉ាច គឺមមួយ…