ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រកាសផ្តល់អាហារូបករណ៍ជូនជនរងគ្រោះ ដែលរស់រានមានជីវិតក្រោយពីការដួលរលំអគារ ៧ជាន់
ព្រះសីហនុៈ យុវជន កាក់ គា អាយុ ១៨ឆ្នាំ ជាជនរងគ្រោះ ដែលនៅរស់រានមានជីវិត ក្រោយពីជាប់ក្នុងគំនរថ្មជាង២ថ្ងៃកន្លះក្នុងការដួលរលំអគារ ៧ជាន់នៅខេត្តព្រះសីហនុ កន្លងមកគាត់ចង់រៀនជំនាញជាជាងជួសជុលក្រោយចេញពីមន្ទីរពេទ្យ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងមានផ្តល់អាហារូបករណ៍ជូនប្អូនសម្រាប់ការសិក្សារហូតដល់ចប់ ក្រោយពេលបញ្ចប់ការសិក្សាក្រសួង នឹងជួយរកការងារឲ្យធ្វើឬជួយប្រឹក្សាយោបល់ ក្នុងការបង្កើតមុខរបរជូនប្អូនផងដែរ។ ជំនាញជួសជុលរួមមាន៖ -ជួសជុលរថយន្ត -ម៉ាស៊ីនធុនតូចម៉ាស៊ីនត្រជាក់…