ត្រៀមអាវរងា!!! កម្ពុជានឹងចុះត្រជាក់លើកទី២ ចាប់ពីថ្ងៃទី២៤-២៨ ខែមករានេះ!!!

ភ្នំពេញៈ យោងតាមការព្យាករណ៍អាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជានឹងចុះត្រជាក់ជាថ្មីម្តងទៀត (លើកទី២) ចាប់ពីថ្ងៃទី២៤ -២៨ ខែមករា ឆ្នាំ២០១៩ រួមមានដូចខាងក្រោម៖

ត្រៀមអាវរងាបងប្អូន នៅតែប៉ុន្មានថ្ងៃខាងមុខ នឹងចុះត្រជាក់ម្ដងទៀតហើយ

ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដូចខាងក្រោម៖

រន្ធត់! អគ្គិភ័យឆេះ​បន្ទប់​ឡៅតឿ ស្លាប់ស្ត្រីម្នាក់ជា​អាជីវករ​លក់​កាបូបនៅ​ផ្សារ​ឈូក​មាស​ ខណៈកំពុងដេកលក់នៅខាងក្នុង

ភ្នំពេញៈ​ អគ្គិភ័យ​ដ៏​រន្ធត់​មួយ​បានបណ្តាលឲ្យស្ត្រី​ជា​អាជីវករ​លក់​កាបូបនៅ​ផ្សារ​ឈូក​មាស​ម្នាក់​ត្រូវភ្លើង​ឆេះស្លាប់​នៅក្នុងបន្ទប់​ឡៅតឿ​ យ៉ាង​អាណោចអាធ័ម​ សង្ស័យ​បណ្តាលមកពី​ទុស្សេ​ម៉ាស៊ីនត្រជាក់។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បានបង្កឲ្យមានការ​ភ្ញាក់​ផ្អើល​ឡើង​កាលពី​វេលាម៉ោង​១និង៤០នាទី​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​១២​ ខែ​មករា​ ឆ្នាំ​២០១៩​ ត្រង់ចំណុច​ផ្ទះ​អត់​លេខ​ ខាងត្បូងសាលាមុំ​ប្រមាណ​៣០០ម៉ែត្រ​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លំ​ ភូមិ​គ្រាំង​អង្គ្រង​ សង្កាត់​ក្រាំង​ធ្នង់​ ខណ្ឌ​សែន​សុខ​។ សពជនងគ្រោះ​ខាងលើ​មាន​ឈ្មោះ​ លាង​ អ៊ី​ ភេទស្រី​ អាយុ៣៧ឆ្នាំ​ ជាអាជីវករ​លក់កាបូបនៅ​ផ្សារ​ឈូក​មាស​…

មន្ទីរបញ្ចកោណ៖ ប្រព័ន្ធយោធាអាមេរិក មិនសមស្រប សម្រាប់ជម្លោះ ជាមួយចិន និងរុស្ស៊ីទ្បើយ

អាមេរិកៈ យោងតាមរបាយការណ៍របស់មន្ទីរបញ្ចកោណ បានឲ្យដឹងថា ការផ្គត់ផ្គង់ភស្ដុភារ និងទ័ពរបស់ក្រសួងការពារជាតិអាមេរិក បានថមថយ ហើយឥឡូវនេះ ពួកគេត្រូវការការធ្វើទំនើបកម្មយ៉ាងសំខាន់ រួមទាំងការផ្តល់មូលនិធិដល់អ្នកជាប់ពន្ធ ប្រសិនបើក្រុងវ៉ាស៊ីនតោន ចង់ធ្វើសង្គ្រាម ជាមួយរុស្ស៊ី ឬចិន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។ របាយការណ៍របស់ក្រុមប្រឹក្សាវិទ្យាសាស្ត្រការពារជាតិ (DSB)…

ច្រើនណាស់ ចាប់យ៉ាងណាក៏មិនចេះអស់ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន!

ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្ដិ៍នគរបាលសង្កាត់ច្រាំងចំរេះទី១ និងប៉ុស្ដិ៍នគរបាលសង្កាត់ឬស្សីកែវ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ បានឃាត់ខ្លួនក្រុមជនសង្ស័យប្រើប្រាស់ និងជួញដូរថ្នាំញៀន ចំនួន១១នាក់ និងដកហូតបានថ្នាំញៀន រួមជាមួយសម្ភារៈជក់គ្រឿងញៀនមួយចំនួន។ ការបង្ក្រាបនេះ នៅត្រង់ចំណុចក្រុម១ ភូម៣ សង្កាត់ច្រាំងចំរេះ១ និងនៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងក្រុមទី១០ ភូមិសាមគ្គី ព្រមទាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងក្រុមទី៨…

សីតុណ្ហភាពនៅមណ្ឌលគិរី នាព្រឹកនេះ ត្រជាក់ខ្លាំង

មណ្ឌលគិរីៈ យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពសីតុណ្ហភាពនៅខេត្តមណ្ឌលគិរី នាព្រឹកព្រលឹមថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០១៩ នេះ គឺស្ថិតក្នុងរង្វង់ ១៨-១៩ °C ៕

ត្រៀមអាវរងា និងរក្សាសុខភាពបងប្អូន! កម្ពុជា ចាប់ចុះត្រជាក់ រួមទាំងអាចមានភ្លៀងធ្លាក់..

ដើម្បីជ្រាបច្បាស់ សូមមើល និងអានសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមដូចខាងក្រោម៖

ឈប់ចតរ៉ឺម៉កកង់បីភ្លេចដកសោ ចេញមកវិញបាត់ ក៏ផ្អើលឆោទ្បោ រត់ទៅប្ដឹងសមត្ថកិច្ច ទើប….

កណ្ដាលៈ កាលពីវេលាម៉ោង៧ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ មានករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងបទល្មើសលួច នៅចំណុចភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះ ហាស់ ចំរើន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ…

ពីយប់ចាប់ក្រុមចោរឆក់ទូរសព្ទដៃពីម្ចាស់ផ្ទះសំណាក់ ផៃ សុខខុម បាន៤នាក់ ថ្ងៃឡើងបន្តតាមចាប់បក្ខពួកបាន៤នាក់ទៀត!

ភ្នំពេញៈ ក្រុមជនសង្ស័យឆក់ លួច ទូរសព្ទ ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ប៉ុស្តិ៍រដ្ឋបាល តាមបង្ក្រាបចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពឆក់ យកទូរសព្ទដៃពីម្ចាស់ផ្ទះសំណាក់ ផៃ សុខខុម នៅភូមិក្បាលដំរី២ សង្កាត់កាកាប២ កាលពីវេលាម៉ោង២អធ្រាត្រ ចូលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយតាមចាប់បានជនសង្ស័យបាន៤នាក់ នៅផ្ទះសំណាក់ឋានសួគ៌ នៅភូមិជម្ពូវ័ន…