សូមប្រុងប្រយ័ត្នបងប្អូន! ឆ្នាំនេះ នឹងមានការកើនឡើងកម្ដៅរហូតដល់ ៤០-៤២ អង្សាសេ

ខាងក្រោមនេះ ជាវិធីការការពារ និងសង្គ្រោះបឋម៖ ១/ ក្នុងរដូវក្ដៅ ធ្វើឲ្យយើងបាត់បង់នូវជាតិទឹក ដូច្នេះត្រូវពិសាទឹកឲ្យបានច្រើន និងជៀសវៀងការបរិភោគភេសជ្ជៈផ្អែម ២/ កុំនៅក្រោមកម្ដៅថ្ងៃយូរពេក ៣/ ត្រូវស្លៀកសម្លៀកបំពាក់ស្ដើងៗ ពណ៌ស្រាលៗ ដែលមិនសូវស្រូបកម្ដៅថ្ងៃ ស្លៀកពាក់ខោអាវវែង ហើយពេលចេញទៅក្រៅត្រូវពាក់មួក និងប្រើឆ័ត្រ ដើម្បីការពារ ៤/ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជាប់ជានិច្ច…

អគ្គិភ័យឆាបឆេះផ្ទះរបស់លោកជំទាវ ជា សំអាត ផ្អើលរថយន្តអគ្គិភ័យ

កោះកុងៈ អគ្គិភ័យមួយបានឆាបឆេះផ្ទះចំនួន២ខ្នងស្ទើរតែទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣៥នាទីព្រឹក ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០១៩ ចំណុច ភូមិ ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ហេតុការខាងលើបង្កឲ្យខូចខាតរួមមានផ្ទះជញ្ជាំងនិងដំបូលប្រក់ស្បូវ ដែលជាផ្ទះកម្សាន្តលំហែរកាយរបស់លោកជំទាវ ជា សំអាត រួមទាំង ម៉ាស៊ីនត្រជាក់…

ផ្អើលនៅក្រុងតាកែវ! អគ្គិភ័យឆេះក្លឹបកំសាន្តយីហោ ជុំមិត្ត១៦៨

តាកែវៈ កាលពីវេលាម៉ោង ១០ និង៥០នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះក្លឹបកំសាន្តមួយកន្លែង មានយីហោជុំមិត្ត១៦៨ ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ម្ចាស់ក្លឹបប្ដីឈ្មោះ សាន អ៊ាង អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ជា…

កងកម្លាំងទ័ពអាកាសអាមេរិក ធ្វើសមយុទ្ធយន្តហោះចម្បាំង B-2, F-35 និង F-22

អាមេរិកៈ មន្ទីរបញ្ចកោណ បានដាក់ចេញនូវយន្តហោះចម្បាំងរបស់ខ្លួន ធ្វើសមយុទ្ធដើម្បីការពារ ប្រឆាំងនឹងការរំលោភដែនអាកាសរបស់សត្រូវ នៅថ្ងៃណាមួយ សម្រាប់សង្គ្រាមដ៏មានសក្តានុពល។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩។ យោធាអាមេរិក កាលពីពេលថ្មីៗនេះ បានធ្វើសមយុទ្ធនៅមហាសមុទ្រប៉ាស៊ីហ្វិក ដោយដាក់ចេញនូវយន្តហោះបំបាំងកាយ រួមទាំងយន្តហោះចម្បាំង F-22, F-35 និងយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ…

ខណ្ឌទួលគោក ជនសង្ស័យ២នាក់ ត្រូវឃាត់ខ្លួន ក្រោយបង្កហិង្សា

ភ្នំពញៈ នគរបាលខណ្ឌទួលគោក បានចុះស្រាវជ្រាវ និងបង្ក្រាបជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៨និង២០នាទីយប់ នៅចំណុចមុខម៉ាត ខេមា ផ្លូវលេខ១៣២ កែងផ្លូវលេខ៦១៤ ក្រុមទី១០៨ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…

កុំស្មានតែគេចខ្លួនរួចនោះ! ប្លន់សម្លាប់នៅភ្នំពេញ តាមបង្ក្រាបបាននៅខេត្តបាត់ដំបង

ភ្នំពេញ-បាត់ដំបងៈ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ មានករណីប្លន់សម្លាប់នៅរាជធានីភ្នំពេញនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបង្ក្រាបបាន២នាក់ ម្នាក់នៅភ្នំពេញ និងម្នាក់ទៀតបង្ក្រាបបាននៅខេត្តបាត់ដំបង។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ…

ឈាមស្រែកស្បែកហៅ! ឃាតក ដែលចាក់សម្លាប់បុរសម្នាក់ក្នុងផ្ទះសំណាក់ ចាន់ត្រជាក់ចិត្ត ក្នុងខណ្ឌមានជ័យ ពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយនៅខេត្តបាត់ដំបង

បាត់ដំបងៈ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩​ នៅចំណុចមុខផ្ទះសំណាក់៨២ ស្ថិតក្នុងក្រុមទី១៤ ភូមិស្វាយធំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ រួមនិងកម្លាំងនគរបាលស្នងការរាជធានីភ្នំពេញ ដឹកនាំដោយវរសេនីយ៍ទោ ចាន់ គឹមលី បានមកសហការជាមួយកម្លាំងនគរបាលខេត្តបាត់ដំបង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ…

បុរសរត់ម៉ូតូឌុបម្នាក់ ត្រូវជនមិនស្គាល់មុខចាក់ជាច្រើនកូនកាំបិតប្លន់សម្លាប់បំបិទមាត់ នៅក្នុងបន្ទប់ផ្ទះសំណាក់«ចន្ធូត្រជាក់ចិត្ត»

ភ្នំពេញៈ ពិតជារន្ធត់ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុបបានបានដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអធ័ម ក្នុងបន្ទប់ផ្ទះសំណាក់យីហោ«ចន្ធូត្រជាក់ចិត្ត» ក្នុងបន្ទប់លេខ៣ បន្ទាប់ពីជនសង្ស័យម្នាក់ធ្វើសកម្មភាពចាក់៩កាំបិត ប្លន់យកម៉ូតូនិងទ្រព្យសម្បត្តិមួយចំនួនរួចគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើលកាលវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវបេតុងយីហោផ្ទះសំណាក់«ចន្ធូត្រជាក់ចិត្ត» ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ បើតាមសម្ដីប្អូនថ្លៃប្រុស របស់ជនរងគ្រោះបានឲ្យដឹងថា (សព) មានឈ្មោះ យ៉ាន់ ជឿន…

រងាណាស់ សូមពាក់ឲ្យក្រាស់ៗ ! នៅតំបន់ខ្ពង់រាបភាគឦសាន កំពុងចាប់ចុះត្រជាក់ខ្លាំង

យោងតាមផេកក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពធាតុអាកាស នៅតំបន់ខ្ពង់រាបភាគឦសាន ចាប់តាំងពីថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០១៩ មក បានចាប់ផ្តើមចុះត្រជាក់ខ្លាំង ក្នុងនោះ ខេត្តមណ្ឌលគិរី សីតុណ្ហភាពអប្បបរា បានធ្លាក់ចុះមកនៅក្នុងរង្វង់ ១៥ ℃ ខណៈខេត្តរតនគិរី ក្នុងរង្វង់…