៣វិធីងាយៗ ជួយបណ្តុះរោមចិញ្ចីមឲ្យដុះក្រាស់ដូចបំណង
រោមចិញ្ចីម គឺជាចំណែកមួយដែលធ្វើឲ្យផ្ទៃមុខមានភាពស្រស់ស្អាត ប៉ុន្តែបើរោមចិញ្ចីមរបស់អ្នកស្តើងពេក ភាពទាក់ទាញនឹងត្រូវបាត់ទៅវិញមួយកម្រិតដែរ។ ហេតុនេះហើយ ទើបមនុស្សស្រីមួយចំនួនខំស្វែងរកវិធីសាស្ត្រគ្រប់បែបយ៉ាង រួមទាំងផលិតផលថ្លៃៗ ដើម្បីបណ្តុះរោមចិញ្ចីមឲ្យដុះក្រាស់ដូចបំណង។ ទោះជាយ៉ាងណា អ្នកពុំចាំបាច់ចំណាយប្រាក់ទិញផលិតផលថ្លៃៗទៀតឡើយ វិធីសាស្ត្របែបធម្មជាតិ ៣យ៉ាងនេះ គ្រប់គ្រាន់ជួយឲ្យរោមចិញ្ចឹមរបស់អ្នកដុះក្រាស់ដូចបំណងបានហើយ។ ១.ខ្ទឹមបារាំង ទឹកខ្ទឹមបារាំង ត្រូវបានគេរកឃើញថា មានផ្ទុកជាតិរ៉ែ វីតាមីន B វីតាមីន…