អញ្ចឹងតើ! ទើបក្រូចឆ្មារក្លាយជាភេសជ្ជៈសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព

មានមនុស្សជាច្រើនជឿជាក់ថា ការផឹកទឹកក្រូចឆ្មារក្តៅឧណ្ឌៗ មានសក្តានុពលក្នុងការសម្រកទម្ងន់បានយ៉ាងល្អ។ ទោះជាយ៉ាងណាក៏ដោយ ទឹកក្រូចឆ្មារ លាយជាមួយនឹងទឹកត្រជាក់ក៏អាចជួយសម្រកទម្ងន់បានដូចគ្នាដែរ។ ក្រៅពីសម្រកទម្ងន់ ទឹកក្រូចឆ្មារ ក៏អាចជួយធ្វើឲ្យប្រសើរឡើងនូវការប្រមូលផ្តុំអ៊ីយ៉ុងដល់រាងកាយ និងបង្កើនការស្រូបយកថាមពលដែលអាចជួយដល់ដំណើរការរំលាយអាហារ ឲ្យកាន់តែល្អប្រសើរជាងមុន។ ខាងក្រោមេនះ គឺជាភាពអស្ចារ្យមួយចំនួន ដែលធ្វើឲ្យទឹកក្រូចឆ្មារ ក្លាយទៅភេសជ្ជៈសម្រកទម្ងន់ពូកែបំផុត៖ មានផ្ទុកកាឡូរីទាប បើយោងតាមការស្រាវជ្រាវបានបង្ហាញថា ក្រូចឆ្មារមួយផ្លែមានប្រហែលជា ១៧កាឡូរីប៉ុណ្ណោះ សូម្បីតែលាយជាមួយទឹក…

លុចស៊ីស ពន្លះម៉ូតូមួយគ្រឿង រងរបួសបុរសម្នាក់

ប៉ៃលិនៈ កាលពីវេលាម៉ោង ៤ និង២០ នាទីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តបើកនិងម៉ូតូ ត្រង់ចំណុចភូមិភ្នំស្ពង់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឲ្យបុរសម្នាក់រងរបួស។ រថយន្តបង្កម៉ាកលុចស៊ីស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-9352 បើកបរដោយឈ្មោះ…

ញ៉ាំរាប់ភ្លេច តិចអត់ដឹង ស៊ុតគួររក្សាក្នុងទូរទឹកកកឬអត់!

មនុស្សភាគច្រើនប្រហែលជាដឹងហើយថា ស៊ុត គឺជាអាហារសម្បូរជីវជាតិដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពច្រើនបំផុត។ ស៊ុតមាន់ ស៊ុតទា ឬស៊ុតក្ងាន ត្រូវបានគេកែច្នៃធ្វើជាអាហារជាច្រើនប្រភេទ ហើយសមស្របទៅតាមមនុស្សគ្រប់វ័យផងដែរ។ នៅជុំវិញពិភពលោក ស៊ុត គឺជាអាហារមួយក្នុងចំណោមអាហារដែលគេនិយមប្រើប្រាស់បំផុត នៅពេលព្រឹក។ ពួកវាសម្បូរទៅដោយជាតិប្រូតេអ៊ីន ដែលអាចជួយផ្តល់ថាមពលពេញមួយថ្ងៃ។ លើសពីនេះទៅទៀត ប្រូតេអ៊ីន និងសារធាតុរ៉ែសំខាន់ៗដទៃទៀត ដែលត្រូវបានរកឃើញនៅក្នុងស៊ុត ក៏អាចជួយបង្កើតសាច់ដុំ ការពារឆ្អឹង…

ឈប់បានគួរឈប់ទៅ! ទម្លាប់ញ៉ាំអាហារក្តៅ អាចនាំឲ្យកើតមហារីក

ការញ៉ាំអាហារក្តៅ គឺជាទម្លាប់ដ៏ពេញនិយមបំផុតសម្រាប់មនុស្សទូទៅ ព្រោះវាមានរសជាតិឆ្ងាញ់ជាងអាហារដែលត្រជាក។ ជាពិសេសអាហារមួយចំនួនដូចជាស៊ុបគោជាដើម នៅពេលដែលទុកឲ្យត្រជាក់វានឹងកកខ្លាញ់ ពិបាកក្នុងការញ៉ាំខ្លាំងណាស់ ដូច្នេះបានតែញ៉ាំនៅក្តៅៗនោះទេ។ តែទោះជាយ៉ាងណា បើយោងតាមអ្នកជំនាញបានបង្ហាញថា ការញ៉ាំអាហារក្តៅខ្លាំងពេក អាចបង្កឲ្យកើតជំងឺមហារីក ដោយមិនដឹងខ្លួន ព្រោះអាហារក្តៅ អាចបណ្តោលឲ្យរលាក និងដំបៅ បំពង់អាហារ។ ប្រសិនបើអ្នកទម្លាប់បែបនេះរយៈពេលយូរមិនព្រមកែ ការលាកនឹងវិវត្តទៅជាជំងឺមហារីក ជាពុំខាន។ តំបន់ដែលងាយរងគ្រោះដោយសារតែទម្លាប់ញ៉ាំអាហារក្តៅខ្លាំងជាងគេគឺ…

ឱសថបុរាណ៣ប្រភេទ ជួយបំបាត់ក្លិនស្អុយ ហើយធ្វើឲ្យក្លៀកសស្អាត

ថ្វីបើបញ្ហាក្លៀកមានក្លិនស្អុយ ហើយខ្មៅស្រអាប់មិនមានគ្រោះថ្នាក់ដល់សុភាពក៏ដោយ ប៉ុន្តែវាជាក្តីអាម៉ាសមួយ ជាពិសេសមនុស្សស្រីតែម្តង។ ដូច្នេះ ដើម្បីកម្ចាត់បញ្ហានេះ អ្នកពុំចាំបាច់ខំដើររកថ្នាំឯណាឆ្ងាយនោះទេ គ្រាន់តែអនុវត្តតាមវិធីបែបបុរាណ ៣យ៉ាងនេះ ក៏អាចសម្រេចដូចបំណងដែរ។ ១.ប្រើប្រាស់ក្រូចឆ្មារ ក្រោយពេលងូទឹករួច សូមប្រើក្រូចឆ្មារស្រស់ៗមួយចំណិត មកត្រដុសនៅក្នុងក្លៀក ហើយរងចាំ ១៥នាទី ទើបលាងសម្អាតចេញ។ អនុវត្តទៀងទាត់មួយថ្ងៃម្តង មិនយូរទេអ្នកនឹងឃើញពីប្រសិទ្ធភាព។ ២.ស្លឹកជីអង្កាម…

មិនគួរជឿថា ស្រីស្អាត ដេនី ក្វាន់ មានជំហរដល់ម្លឹង

ខុសពីនារីភាគច្រើន ដែលសម្អាងថាខ្លួនមានរូបសម្រស់ផូរផង់ គឺមិនខ្វះអ្នកមានទ្រព្យស្រឡាញ់ និងអោយស្រណុក តារាសម្ដែង កញ្ញា ដេនី ក្វាន់ បានប្រកាសយ៉ាងបើកចំហរថា នាងមានសេចក្ដីសុខជាមួយនឹង អ្នកដឹកនាំផលិតស្ពត លោក ចាន់ មករា បើទោះជាលោកមិនអាចអោយនាងសោយសុខលើគំនរទ្រព្យ អោយសមនឹងរូបសម្រស់របស់នាងដែលជាស្រីស្អាតម្នាក់។ អ្វីដែលធ្វើអោយគេច្រណែនចំពោះតារាស្រីរូបនេះខ្លាំង គឺនាងហ៊ានបើកចំហរស្នេហា និងបានប្រកាសថាគូស្នេហ៍ដែលនាងចាប់ដៃ អោយសេចក្ដីសុខនាងគ្រប់គ្រាន់ហើយ…

បុរសជើងខ្លាំង៖ «បើអញ វាយកូនជាងឯងតើវាយ៉ាងម៉េចអស់ប៉ុន្មានលុយ?» ចុងក្រោយខ្នោះ

ភ្នំពេញៈ បុរសម្នាក់ខណៈពេលផឹកស៊ីស្រវឹងបានរករឿងអ្នកជិតខាងនិងបោះពាក្យសម្ដីទៅកាន់ជាងម៉ាស៊ីនត្រជាក់ម្នាក់ថា បើអញវាយកូនជាងឯងតើវាយ៉ាងម៉េចអស់ប៉ុន្មានលុយ?។បន្ទាប់មកក៏បានធ្វើសកម្មភាពស្ទុះទៅវាយនិងច្របាច់កយុវជនម្នាក់ដែលជាកូនជាងម៉ាស៊ីនត្រជាក់ទាំងកំរោល។ ចំណែកបុរសជាមេជាម៉ាស៊ីនត្រជាក់នោះក្រោយពេលឃើញជនសង្ស័យវាយកូនជាងក៏បានចូលទៅជួយហើយក៏ត្រូវបានជននេះវាយចំច្រមុះ១ដៃ បែកអំពិលអំពែកផងដែរ។ មិនតែប៉ុណ្ណោះយកកាំបិតប្រុងចាក់សម្លាប់ទៀត ប៉ុន្តែជនរងគ្រោះទាំង២នាក់មេនិងកូនជាងម៉ាស៊ីនត្រជាក់នោះបានរត់គេចផុត ហើយបានប្ដឹងឲ្យនគរបាលចាប់ខ្លួនជននេះចាត់ការតាមច្បាប់តែម្ដង។ ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើនោះឈ្មោះ សុខ អាយុ៣៤ឆ្នាំ មុខរបរបរត់ម៉ូតូឌុប…

រតនៈ វិសិដ្ឋ និង ទឹម រដ្ឋា ស្របទស្សនៈអ្នកជំនាញសុខភាព២រូប

អ្នកជំនាញផ្នែកសុខភាព២រូបបានបង្ហាញពីអត្ថប្រយោជន៍ក្នុងការស្ទីម ម៉ាស្សា និងហាត់ប្រាណ ដែលជាគុណប្រយោជន៍មិនអាចខ្វះបានរបស់បុគ្គលដែលស្រឡាញ់សុខភាព ជាពិសេសសម្រាប់តារាសិល្បៈ ដែលត្រូវការទាំងសុខភាព និងរូបរាងស្រស់សង្ហា។ លោករតនៈ វិសិដ្ឋ និងកញ្ញា ទឹម រដ្ឋា បានទទួលស្គាល់នូវការលើកឡើងនូវអត្ថប្រយោជន៍នោះ ទើបលោក និងកញ្ញា ប្រកាសថាខ្លួនមិនដែលចោលសកម្មភាពហាត់ប្រាណ និងស្ទីមនោះទេ ដោយសារតែខ្លួនចង់ស្អាត និងចង់បានសុខភាពផ្នែកខាងមុខអោយកាន់តែក្មេង។ លោករតនៈ…

ដឹងពីប្រភេទអាហារ ដែលអ្នកគួរតមនៅពេលឈឺក្រពះ

ជំងឺក្រពះ ត្រូវបានគេចាត់ទុកជាជំងឺទូទៅ ដែលមានការរីករាលដាលយ៉ាងខ្លាំងចំពោះមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ។ អ្នកជំនាញផ្នែកសុខភាពបានបង្ហាញថា ភាគច្រើនជំងឺក្រពះកើតឡើងដោយសារតែការឆ្លងមេរោគ Helicobacter pylori ការប្រើប្រាស់ថ្នាំច្រើនពេក មានវិបត្តិផ្លូវចិត្ត និងរាងកាយគ្មានផាសុខភាពជាដើម។ លើសពីនេះទៅទៀត ការទទួលទានអាហារមិនល្អ ក៏ជាកត្តាសំខាន់ដែលអាចបង្កើនហានិភ័យនៃជំងឺក្រពះដែរ។ ខាងក្រោមនេះ គឺជាប្រភេទអាហារ ដែលអ្នកមានជំងឺឈឺក្រពះគួរតែជៀសវាង៖ អាហារហឹរ បន្ទាប់ពីទទួលទានអាហារហឹរ អ្នកអាចមានអារម្មណ៍ចង្អោរ ចង់ក្អួត…

សញ្ញាព្រមាន រាងកាយរបស់អ្នកកំពុងតែខ្វះជាតិទឹកធ្ងន់ធ្ងរ

ជាទូទៅអ្នកប្រហែលជាធ្លាប់លឺថា ការផឹកទឹកចំនួន ៨កែវក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់សម្រាប់គ្រប់គ្រងសារធាតុរាងក្នុងរាងកាយហើយ។ តែទោះជាយ៉ាងណា មិនមែនគ្រប់ករណីទាំងអស់នោះទេ។ លោកសាស្ត្រាចារ្យ Seth Smith នៅសាកលវិទ្យាល័យ Florida បាននិយាយថា កុមារ និងមនុស្សចាស់ត្រូវការទឹកច្រើនជាងធម្មតា ដើម្បីជៀសវាងការបាត់បង់ជាតិទឹក។ មិនតែប៉ុណ្ណោះប្រសិនបើអ្នកធ្វើការច្រើនក្នុងបរិយាកាសក្តៅខ្លាំង ក៏ត្រូវការទឹកច្រើនដែរ តែសម្រាប់អ្នកធ្វើការកន្លែងត្រជាក់វិញ មិនសូវមានតម្រូវការឡើយ។ ទោះជាយ៉ាងណា…