ចិន ចោទប្រកាន់យុទ្ធសាស្ត្រការពារជាតិអាមេរិកថា ជាការគំរាមផ្នែកសតិអារម្មណ៍ បែបសង្រ្គាមត្រជាក់
ចិនៈ កាលពីថ្ងៃសុក្រ មន្ទីរបញ្ចកោណ បានចេញយុទ្ធសាស្ត្រការពារជាតិថ្មីរបស់ខ្លួន ដោយបានចុះបញ្ជីរុស្ស៊ី និងចិនថា ជាការគំរាមកំហែងផ្នែកសន្តិសុខរបស់អាមេរិក ខណៈចាត់ទុកប្រទេសទាំងពីរ គឺជាអ្នកប្រកួតប្រជែងយុទ្ធសាស្រ្តរយៈពេលវែង ដែលស្ថិតក្នុងចំណោមអាទិភាពសំខាន់ៗ សម្រាប់ក្រុងវ៉ាស៊ីនតោន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ហួ…