សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់ ករណីឆក់

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃ​សៅរ៍ ៨ រោច ខែកត្ដិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី២៧ ខែវិឆ្ឆិកា ឆ្នាំ២០២១ ករណីលួចមានស្ថានទម្ងន់ទោស (ឆក់កាបូប) ចំណុចលើផ្លូវជាតិលេខ៦ ភូមិព្រែកតាសោម ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។…

បុរសម្នាក់បើកបរក្នុងល្បឿនលឿន រេចង្កូតទៅបុកនឹងខឿនផ្លូវ បណ្តាលឲ្យដួលបោកក្បាល នៅនឹងថ្នល់ស្លាប់ភ្លាមៗ

ភ្នំពេញ ÷ យុវជនម្នាក់បានបាត់បង់ជីវិត នៅនិងកន្លែងកើតហេតុភ្លាមៗ ចំណែកឯនារីបម្រើការងានៅក្នុងហាងយីហោឈ្មោះកុងតឺន័រ បានរួមដំណើរពីក្រោយ រងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាចេញពីហាងផឹកស៊ី គោលបំណងទៅផ្ទះវិញ ក៏ជ្រុលទៅបុកនឹងខឿនផ្លូវ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ…

សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ ដកហូតសារធាតុញៀន​ចំនួន ៣១កញ្ចប់

ព្រះសីហនុៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃសៅរ៍ ៨រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន…

ជនសង្ស័យប្រុសស្រី ៤នាក់ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃព្រហស្បតិ៏ ៦ រោច ខែកត្ដឹក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ​២០២១ វេលាម៉ោង ១២និង៣០នាទី មានករណីជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន…

ភាពរអាក់រអួលជាមួយនឹងកម្មវិធី Tesla បានធ្វើឱ្យអ្នកបើកបរមួយចំនួនមិនអាចបើកសោទ្វាររថយន្តបាន

អ្នកបើកបររថយន្ត Tesla មួយចំនួននៅសហរដ្ឋអាមេរិកមិនអាចបើកសោទ្វារឡានរបស់ពួកគេបាន ដោយសារតែម៉ាស៊ីនមេសម្រាប់ដំណើរការកម្មវិធី Tesla កំពុងត្រូវបានធ្វើការកែសម្រួលកាលពីប៉ុន្មានម៉ោងមុន ដែលនាំឱ្យមានការដាច់កម្មវិធីទូទាំងពិភពលោក ដែលធ្វើឱ្យទូរសព្ទរបស់អ្នកប្រើប្រាស់មិនអាចភ្ជាប់ទៅរថយន្តរបស់ពួកគេបាន។ ជាដំបូងបញ្ហានេះហាក់ដូចជា ប៉ះពាល់តែអ្នកបើកបរនៅសហរដ្ឋអាមេរិកប៉ុណ្ណោះ ប៉ុន្តែក្រោយមក អ្នកបើកបរនៅប្រទេសកូរ៉េខាងត្បូងក៏បានជួបនឹងបញ្ហានេះផងដែរ។ ទោះបីជាការប្រើប្រាស់ទូរសព្ទវៃឆ្លាតដើម្បីបើកទ្វាររថយន្តមានភាពងាយស្រួលក្ដី ប៉ុន្តែការពឹងផ្អែកទៅលើបច្ចេកវិទ្យានេះ អាចធ្វើឱ្យមានភាពរអាក់រអួលក្នុងការរស់នៅដោយសារតែសេវាកម្មប្រភេទនេះ អាចត្រូវកាត់ផ្ដាច់ក្នុងពេលដែលក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពកម្មវិធី ឬបញ្ហាបច្ចេកទេសមួយចំនួនទៀត ដូច្នេះអ្នកបើកបរគួរតែបន្តយកកូនសោជាមួយខ្លួន ជាការបម្រុងក្នុងពេលដែលពួកគេត្រូវការវានោះ៕

និយ័តករទូរគមនាគមន៍កម្ពុជា ចាត់វិធានការបិទខ្ទប់គេហទំព័រ ចំនួន ៧៩ បន្ទាប់ពីរកឃើញថាគេហទំព័រទាំងនេះ ផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) បានជូនដំណឹងថា ក្នុងកិច្ចសហការ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ន. ទ.ក. បានចាត់វិធានការបិទខ្ទប់គេហទំព័រ ចំនួន ៧៩ បន្ទាប់ពីរកឃើញថាគេហទំព័រទាំងនេះ បានធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ អាជ្ញាធរ នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រដែលធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសង…

អ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដាន (Tracking) និងមុខងារទីតាំង (Location Sevices) របស់ទូរសព្ទវៃឆ្លាត

ការទាញយកនិងលក់ទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់គឺជាពាណិជ្ជកម្មដ៏ធំមួយដែលក្រុមហ៊ុនអាចរកចំណូលបានដល់ទៅរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយពួកគេលក់ទិន្នន័យនេះទៅឱ្យក្រុមហ៊ុនទី៣ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម និងស្វែងយល់អំពីអាកប្បកិរិយារបស់អតិថិជន ថែមទាំងអាចឱ្យរដ្ឋាភិបាលតាមដានបុគ្គលណាមួយនោះបានទៀតផង។ ក្រុមអ្នកស្រាវជ្រាវបានធ្វើការព្រមានកាលពីឆ្នាំមុន ឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នជាមួយនឹងមុខងារតាមដានទីតាំងរបស់ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google ព្រោះក្រុមហ៊ុននេះតែងតែព្យាយាមទាញយកទីតាំងនិងទិន្នន័យរបស់អ្នកប្រើប្រាស់ ដ៏ច្រើនលើសលប់បើប្រៀបធៀបទៅនឹង ទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple។ ជាងនេះទៅទៀត ពួកគេក៏បានរកឃើញផងដែរថា ក្រុមហ៊ុន Google…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់​ ករណីលួច

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៨ និង ៣០នាទី មានករណីអំពើលួច (ទូរស័ព្ទ និង លុយ) នៅចំណុចភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះឈ្មោះ សុខ…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់​ ករណីប៉ុនប៉ងលួចគាស់ផ្ទះ

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២១ វេលាម៉ោង ០៣និង ៣០ នាទី យប់ករណីប៉ុនប៉ងលួច(គាស់ផ្ទះ)នៅចំណុចផ្ទះល្វែងលេខ៧C បូរីពេជ្រភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ជនសង្ស័យ០២នាក់៖ ១–ឈ្មោះ ចាន់ សីហា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិទ្រា…

នគរបាលឃាត់ខ្លួន​ជនសង្ស័យ ២នាក់ ជាមួយ និងសារធាតុញៀន​ចំនួន ៩កញ្ចប់

ព្រះសីហនុៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ…