មុននេះបន្តិច មានរថយន្តមួយគ្រឿង បើកវ៉ា រថយន្តកុងតឺន័រ មិនរួច ក៏រេចង្កូតទៅបុកដើមព្រីង នៅព្រះសីហនុ

ព្រះសីហនុ: មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរមួយ កើតទ្បើងនៅចនោ្លះគីឡូម៉ែត្រ១៦៨ និង១៦៩ ស្តិតនៅភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅវេលាម៉ោង១៩:៥នាទី ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦នេះ។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីនេះរថយន្តម៉ាក់កូរ៉ូឡា ពណ៏ខ្មៅសេរី៩៧ ស្លាកលេខកណ្តាល 2A-1244 បើកបរក្នុងទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ លុះមកដល់ចំណុចកើតហេតុ ដោយរថយន្តមានល្បឿនលឿនស្រាប់ ក៍វ៉ារថយន្តកុងតឺន័រមួយគ្រឿង តែវ៉ាមិនរួចក៏រេចង្កូតធ្លាក់កាវ ទៅបុកដើមព្រីង…

មន្ត្រីនគរបាល ឃាត់ខ្លួនជនសង្ស័យ ជាសង្ឃក្លែងក្លាយម្នាក់ យកទៅសាកសួរ

ភ្នំពេញ: សង្ឃក្លែងក្លាយម្នាក់ ត្រូវបានអាជ្ញាធរ សាលាខណ្ឌសែនសុខ ប្រទះឃើញហើយ ដោយសង្ស័យ ក៏បានឃាត់ខ្លួន និងនាំយកមកសាកសួរ បន្ទាប់ពីជនសង្ស័យ ជាសង្ឃអង្គនេះ បាននិម្តរៃអង្គាសបច្ច័យ ពីប្រជាពលរដ្ឋ កាលពីវេលាម៉ោង០៤ និង៣៥នាទី រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២០០២ ស្ថិតក្នុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។…

សារធាតុញៀន ៤កញ្ចប់ ត្រូវបានសមត្ថកិច្ចចាប់បាន និងឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញ: កិច្ចប្រតិបត្តិការបង្រ្កាបមុខសញ្ញា រក្សាទុកដើម្បីចែកចាយសារធាតុញៀនដោយខុសច្បាប់ ចាប់ខ្លួនដោយជនល្មើសម្នាក់ ដកហូតគ្រឿងញៀន ម៉ាទឹកកក ០១ធំ តូច០២កញ្ចប់ និងយ៉ាម៉ាគ្រាប់ពណ៌ផ្កាឈូក០១កញ្ចប់តូច ចំណុចផ្លូវលំភូមិ ត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ថ្ងៃទី ០៣ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៥និង២០នាទី។ ប្រភពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនល្មើសឈ្មោះ ផូ…

ឃាត់ខ្លួនជនសង្ស័យម្នាក់ បន្ទាប់ពីលួចទូរស័ព្ទដៃ បានសម្រេច តែ១ថ្ងៃ

(ក្រចេះ) កាលពីថ្ងៃទី២៩ មេសា ឆ្នាំ២០១៦ វេលាម៉ោង ១៥:៣០នាទី មានករណីអំពើលួច (លួចទូរសព្ទ័) មួយបានកើតឡើងនៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ឃាន បញ្ញា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិហាន់ជ័យទី២…

ភ្លៀង មួយមេធំ រន្ទះបាញ់ស្លាប់ អ្នកចិញ្ចឹមទាម្នាក់ នៅក្រុងព្រៃវែង

ព្រៃវែង: បុរសម្នាក់ ត្រូវរន្ទះភ្លើងបាញ់ឆេះ ខ្លោចពេញដងខ្លួន និងបានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅខណៈពេល ដែលបុរសរូបនោះ កំពុងដេកយាមទា នៅក្នុងកូនរោង ១កន្លែង នៅកណ្តាលវាលស្រែ។ ហេតុការណ៌នេះ បានកើតឡើង កាលពីវេលាម៉ោង០៣ និង២៥នាទី ទាបភ្លឺ ព្រឹកថ្ងៃទី២៩ មេសា នេះ នៅចំណុចវាលស្រែ…

កម្លាំងអធិការដ្ឋានឫស្សីកែវ ឃាត់ជនសង្ស័យ ដែលរក្សារទុកសារធាតុញ្ញៀន បាចំនួន៣នាក់ និងថ្នាំញៀនក្រាមថ្លា១កញ្ចប់ធំ ស្មើរ៦កញ្ចប់តូច និងម៉ូតូ១គ្រឿង

ភ្នំពេញ: ជនសង្ស័យមានគ្នា៣នាក់ បើកម៉ូតូ១គ្រឿង តាមបណ្ដោយផ្លូវជាតិលេខ៥ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំនុចកើតហេតុ មុខឃ្លាំងសាំងសូគីមិច ត្រូវបានកម្លាំងអធិការដ្ឋានឫស្សីកែវ ចុះពិនិត្យជាតិកាកុល បានឆែករកឃើញថ្នាំញៀនដែលលាក់ទុកក្នុងកញ្ចប់បារី ម្សៅកាមថ្លាចំនួន១កញ្ចប់ធំស្មើ និង៦កញ្ចប់តូចនិងម៉ូតូជិះធ្វើមធ្យាបាយ១គ្រឿងម៉ាកវ៉េវ ពណ័ខ្មៅលាយក្រហម ពាក់ស្លាកលេខកំពុងស្ពឹ1E-3537 ។ ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១១.៤០នាទីយប់ ត្រូវនឹងថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ ស្ថិតក្នុងភូមិឃ្លាំងសាំង ក្រុម២២ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ…

គាស់ទម្លុះទម្លាយតូបលក់ទូរសព្ទ័ លួច Laptop ១គ្រឿង ត្រូវជាប់ខ្នោះ

ក្រចេះ: ករណីលួច មានស្ថានទម្ងន់ទោស (គាស់ទម្លុះទម្លាយតូបលក់ទូរសព្ទ័) នៅចំនុច ផ្សារស្នួល របស់ជនរងគ្រោះឈ្មោះ ស្រិន វុទ្ធី ភេទ ប្រុស អាយុ ២២ឆ្នាំ រស់នៅ ភូមិក្បាលស្នួល ឃុំស្នួល បាត់បង់ ទូរសព្ទ័ដៃចំនួន ២០គ្រឿង និង Laptop ចំនួន…

បញ្ជូនខ្លួនជនសង្ស័យ១៩នាក់ ទៅតុលាការពាក់ព័ន្ធគ្រឿងញៀន

សៀមរាប: នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦នេះ កម្លាំងអាវុធខេត្តសៀមរាប បានបញ្ជូនខ្លួនជនសង្ស័យប្រុស ស្រីចំនួន១៩នាក់ទៅតុលាការពាក់ព័ន្ធនឹងគ្រឿងញៀន។ ជនសង្ស័យពាក់ព័ន្ធ នឹងគ្រឿងញៀនចំនួន១៩នាក់នេះ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាបន្តបន្ទាប់នេះធ្វើឡើងនៅវេលាម៉ោង ១២រសៀលថ្ងៃទី២៣ ខែមេសា នៅចំណុចភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខណៈពួកគេកំពុងធ្វើសកម្មភាព ចែកចាយនូវសារធាតុញៀន។ មន្ត្រីអាវុធហត្ថខេត្ត បានឲ្យដឹងថា…

ថ្នាំញៀន wy ចំនូន៤៧់គ្រាប់ ត្រូវកម្លាំងអាវុធហត្ថខេត្តបាត់ដំបងចាប់បាន

បាត់ដំបង: កម្លាំងកងរាជអាវុធហត្ថស្រុកកំរៀង បានចុះបង្រា្កបមុខសញ្ញាជួញដូរ គ្រឿងញៀនបានមួយលើកនៅ ចំណុចភូមិសាមសិប ឃុំតាគ្រី ស្រុកកំរៀង បានឃាត់ខ្លួនជនសង្ស័យមា្នក់ និងដកហូតបាន ថ្នាំញៀន wy ចំនូន៤៧់គ្រាប់ នាវេលាម៉ោង១២:២៥នាទី នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦នេះ។ មន្ត្រីអាវុធហត្ថបានប្រាប់ឲ្យដឹងថា ជនសង្ស័យឈ្មោះ ថន ធឿន ភេទប្រុស អាយុ៥៤ឆ្នាំ…

ត្រកូល iPhone 6 នឹងមានការបញ្ចុះតម្លៃ នៅលើទីផ្សារ ជប៉ុន! ចុះកម្ពុជា?

ជប៉ុន: ក្រុមហ៊ុន Apple បានផ្សាយជាផ្លូវការថា ទូរស័ព្ទដៃម៉ាក iPhone គ្រប់ប្រភេទ នឹងលក់បញ្ចុះតម្លៃ ១០% ពោលគឺ iPhone 6s Plus 128GB ដែលធ្លាប់មានតម្លៃ ១.១០០ដុល្លារ ចុះតម្លៃ ១១០ដុល្លារ (១០%) នៅទូទាំងប្រទេស…