ស្ត្រីម្នាក់ ជិះម៉ូតូត្រឡប់ទៅផ្ទះពេលយប់ ស្រាប់តែត្រូវចោរឆក់កាបូបបានសម្រេច នៅខណ្ឌបឹងកេងកង

ភ្នំពេញៈ កាលពីវេលាម៉ោង៨ និង ១៥នាទីយប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ មានករណីស្រ្តីម្នាក់ ត្រូវជនសង្ស័យ ឆក់កាបូបបានសម្រេច នៅសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ រៀម សុខុន អាយុ៤០ឆ្នាំ ភេទស្រី មុខរបបលក់កាហ្វេ នៅក្បែរស្តុបអ៊ីនធើខន…

នគរបាលឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពីបទរក្សាទុកចាត់ចែង ជួញដូរ និងប្រើប្រាស់សារធាតុញៀន

សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ០៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២០ វេលាម៉ោង០៩និង ០០នាទីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាលាកំរើក បាន ចុះបង្ក្រាបបទរក្សាទុក…

មានវិបត្តិផ្លូវចិត្ត! យុវជនម្នាក់ សម្រេចចិត្តចងកសម្លាប់ខ្លួន

កំពង់ធំៈ កាលពីវេលាម៉ោងប្រមាណ០៥និង៣០នាទីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ករណីយុវជនម្នាក់ មានវិបត្តិផ្លូវចិត្ត បានចងកធ្វើអត្តឃាត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ស្ថិតនៅក្នុងភូមិធម្មនាថ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ។ ជនរងគ្រោះឈ្មោះ សេក មុនីចន្ទ្រា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ…

Update៖ ជនសង្ស័យ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ ទាក់ទងនឹងករណីផ្សេងៗគ្នា នៅខណ្ឌដូនពេញ

ភ្នំពេញៈ សមត្ថកិច្ចប៉ុស្តិ៍ស្រះចក ឃាត់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់ ទាក់ទងនឹងករណីផ្សេងគ្នា ក្នុងមូលដ្ឋានរបស់ខ្លួន។ ករណីទី១នៅវេលាម៉ោង១ រំលងអធ្រាតឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ បានធ្វើការឃាត់ជនសង្ស័យម្នាក់ ពីបទ៖ លួចមានស្ថានទម្ងន់ទោស យកអាវុធសំប៉ែតមុខស្រួច ភ្ជង់យកកាបូបលុយ ត្រង់ចំណុចផ្ទះលេខ០៧ ផ្លូវលេខ៤៧ ក្រុមទី២០២ ភូមិ១៥ សង្កាត់ស្រះចក…

ដំណឹងបាត់កូន! បើបងប្អូនប្រទះឃើញ សូមផ្តល់ដំណឹងឲ្យឪពុកម្តាយដឹងផង!…..

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង១៣និង៤០នាទី ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ មានប្រជាពលរដ្ឋនៅមូលដ្ឋាន បានមករាយការណ៍ប្រាប់ថា គាត់បានបាត់កូនប្រុសម្នាក់ ឈ្មោះ ហួត ស៊ីផល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរគ្មាន បានចេញបាត់ពីផ្ទះតាំងពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០…

ឃាត់ខ្លួនសិស្សសាលា២នាក់ ករណីឆក់ទូរស័ព្ទដៃ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរឫស្សីទី៤ បានសហការជាមួយកម្លាំងល្បាត របស់អធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពីបទឆក់ទូរសព្ទដៃ នៅចំណុចមុខផ្ទះលេខ៦៦Eo ផ្លូវ ២១៧ ភូមិ៥ សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា។…

ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតកាំភ្លើងខ្លីមួយដើម រួមទាំងគ្រឿងញៀន

កំពង់ស្ពឺៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសី ឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃាត់ខ្លួន ពាក់ព័ន្ធគ្រឿងញៀន។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃទទឹង ឃុំវាល ស្រុកគងពិសីខេត្តកំពង់ស្ពឺ ។ សមត្ថកិច្ចបានឲ្យដឹងថា សង្ស័យឈ្មោះ ថន ពិដិដ្ឋ…

ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ស្រវឹងស្រាដើរមកដេកនៅលើផ្លូវ នៅខេត្តតាកែវ

តាកែវៈ កាលពីវេលាម៉ោង ១១ និង៣០ នាទីព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិក្អែកយំ ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ មានករណីស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ស្រវឹងស្រាដើរមកដេកនៅលើផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល។ បើមានបងប្អូនណាស្គាល់ សូមមេត្តាជួយផ្ដល់ដំណឹងដល់សាច់ញាតិគាត់ផង អាចទំនាក់ទំនងលេខទូរស័ព្ទ៖ ០៩៧ ៧៧…

បុរសម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ករណីលួចទូរស័ព្ទ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរសម្នាក់ត្រូវបានជនរងគ្រោះប្រទះឃើញ ឃាត់ខ្លួនប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រឹកកំពឹស បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤និង៥១នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ចក់…

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ៤នាក់ ករណីរក្សាទុក និងជួញដូរសារធាតុញៀន

កំពង់ឆ្នាំងៈ យោងតាមផេកកងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត នៅវេលាម៉ោង ១៨:០០ នាទី ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ២២ នាក់ មធ្យោបាយរថយន្ត…