ជនសង្ស័យម្នាក់ជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបស្ពាយនារីម្នាក់ ត្រូវកម្លាំងល្បាតប្រទះឃើញឃាត់ខ្លួន
ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បាននឲ្យដឹងថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៦និង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ បានចុះល្បាតតាមដងផ្លូវ២១៧ មុខផ្ទះលេខ១៧៣Eo ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០១គ្រឿងម្នាក់ឯងបានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីម្នាក់កំពុងបើកម៉ូតូ ។ ភ្លាមនោះកម្លាំងជំនាញធ្វើការប្រដេញរហូត ជនសង្ស័យបានរត់ចូលក្នុងផ្ទះសំណាក់យីហោ ស្រែពណ៌…