កម្លាំងនគរបាលរដ្ឋបាលទឹកល្អក់ទី៣ បង្ក្រាបជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពលួចម៉ូតូ

ភ្នំពេញៈ យោងតាមផេក អធិការនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល០៤និង០០នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ជាក់ស្ដែងពី បទលួច (លួចម៉ូតូ០១គ្រឿង) ។ បច្ចុប្បន្ន: ជនសង្ស័យកំពុងឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕

រថយន្ត០៣គ្រឿងបុកគ្នា​ពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអាទិត្យ ៤កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង២២ និង ៣០ នាទី ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្ត…

Update៖ ផ្សារដំបូលធ្លាក់ កម្ទេច ធូបផ្សារបង្កជាអគ្គិភ័យ តែម្តង

ភ្នំពេញៈ កាលពីវេលាម៉ោង ០៩និង៣០ នាទីព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២២ មានករណីអគ្គិភ័យ មួយកន្លែងបានកើត ឡើងនៅចំណុច ផ្ទះលេខ ១១១ A,B,C ផ្លូវលេខ ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ម្ចាស់ទីតាំង១ ឈ្មោះ…

ខណៈនេះអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង បណ្ដាលឲ្យមានស្ត្រី ២នាក់ រងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២២ មានករណីអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែង បណ្ដាលឲ្យមានស្ត្រី ២នាក់ រងរបួស បញ្ជូនទៅកាន់មន្ទីរពេទ្យ ស្ថិតតាមបណ្ដោយផ្លូវ១២២ ម្ដុំខាងលិចផ្សារសាមគ្គី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈនេះ សមត្ថកិច្ចកំពុងអន្តរាគមន៍បាញ់ទឹកពន្លត់នៅទីតាំងកើតហេតុខាងលើ។ មូលហេតុ៖ មិនទាន់ដឹង។…

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យរងការខូចខាតទាំងសងខាង

ភ្នំពេញៈ នៅវេលាម៉ោង ០២ និង១០នាទីយប់រំលងអធ្រាត្រថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តកាមារីហាយប្រ៊ីត មួយគ្រឿង បើកលឿនខ្វះការប្រុងប្រយ័ត្ន ជ្រុលបុករថយន្តតូយ៉ូតាព្រូស មួយគ្រឿង កំពុងបើកឆ្លងកាត់ផ្លូវបែកជាបួនពេញទំហឹង ទីតាំងត្រង់ចំណុចក្បែរស្ពានអាកាស៧មករា ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។…

ថយន្តដឹកឥដ្ឋបុក និងកិន នារីស្រស់ស្អាតម្នាក់! បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង

ភ្នំពេញ៖ នារីម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូជិតដល់កន្លែងធ្វើការ ក៏ត្រូវរថយន្តដឹកឥដ្ឋបុកពេញទំហឹង នៅតាមបណ្ដោយផ្លូវណតប្រ៊ីដ ខាងត្បូងស្តុប២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩:១០នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ លាង ពេជ្ររស្មី អាយុ២១ឆ្នាំ…

Update៖ អាសូរណាស់! នារីម្នាក់ជិះម៉ូតូជិតដល់កន្លែងធ្វើការហើយ ស្រាប់តែត្រូវរថយន្តដឹកឥដ្ឋបុកកិន បណ្តាលឲ្យស្លាប់ភ្លាមៗទាំងវ័យក្មេង

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យនារីជាបុគ្គលិកក្រុមហ៊ុនម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ ដោយរថយន្ត ដឹកឥដ្ឋបុកជាមួយម៉ូតូ រូចកិនយ៉ាងពេញទំហឹង។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ ៨និង១៥នាទីព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ស្ថិតតាមបណ្តោយផ្លូវទ្រុងមាន់ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នារីរងគ្រោះមានឈ្មោះ លាង ពេជ្ររស្មី អាយុ…

កម្មករសំណង់ម្នាក់ កំពុងអង្គុយផឹកស៊ីជាមួយមិត្តរួមការងារ ស្រាប់តែដួលផ្កាប់មុខដាច់ខ្យល់ស្លាប់ភ្លាមៗ

ភ្នំពេញៈ កម្មករសំណង់ម្នាក់ បានដួលផ្កាប់មុខស្លាប់ ពេលកំពុងអង្គុយផឹកស្រាបៀរជាមួយមិត្តរួមការងារ ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ទីតាំងក្បែរស្ពានអាកាស៥មករា ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ សពជនរងគ្រោះឈ្មោះ សាញ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់…

ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនបាន ករណីឆក់ទូរស័ព្ទ

ភ្នំពេញៈ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង៣និង៤០នាទី កំម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃទី២ បានធ្វើការ ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ករណីឆក់ទូរស័ព្ទដៃ នៅចំណុចមុខផ្ទះលេខ១២ ផ្លូវ២០៥ ភូមិ២ ក្រុម៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ កែវ…

ករណីប្រទះឃើញសាកសពនារីម្នាក់អាយុជាង ២០ឆ្នាំ ដេកស្លាប់លើចិញ្ចើមផ្លូវ

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោងប្រហែល ១០ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីប្រទះឃើញសាកសពនារីម្នាក់អាយុជាង ២០ឆ្នាំ ដេកស្លាប់លើចិញ្ចើមផ្លូវ២៤៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ មូលហេតុ៖ មិនទាន់ដឹង។ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត៕