កូនកំលោះឈរចាំទទួលភ្ញៀវជំនួស រីឯកូនក្រមុំឈឺពោះ ឆ្លងទន្លេនៅ​មន្ទីរពេទ្យ​

តាម​ព័ត៌មាន​ថាមង្គលការ​មួយ​នេះបាន​រៀបចំ​ឡើង​កាលពី​ថ្ងៃ​ទី​៥ ខែមីនាឆាំ្ន​២០២១នៅ​គេហដ្ឋាន​ខាង​ស្រី​តាម​ទំនៀមទម្លាប់នៅ​ភូមិ​ស្វាយ​ផ្អែមឃុំ​បឹង​សាលា​ខាងត្បូងស្រុក​កំពង់ត្រាចខេត្តកំពត ។ ប៉ុន្តែ​អ្វី​ដែល​មិន​នឹក​ស្មាន​ដល់​នោះនៅ​វេលា​ម៉ោង​ជិត​៦​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនាដែល​ជា​ថ្ងៃ​ចូល​រោងស្រាប់តែ​កូនក្រមុំ​នាម សន សុ​ភ័​ណ្ឌ បាន​ឈឺពោះ​ឆ្លងទន្លេ​បង្កើត​បានកូន​ស្រី​មួយ​នៅ​មន្ទីរពេទ្យ​ បង្អែក​ស្រុក​កំពង់ត្រាចប្រកបដោយ​សុវត្ថិភាព​ដោយ​ទុក​ឱ្យ​កូនកំលោះ​ឈរ​ជា​សា​ម៉ី​ខ្លួន​បន្ត​ពិធី​ជា​ពិសេសគឺ​ឈរ​ទទួលភ្ញៀវ​តែ​ម្នាក់ឯង ឯ​កូនក្រមុំ​នៅ​ឯ​មន្ទីរពេទ្យ ។ បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក​អាចារ្យ​អ្នក​កាន់​កម្ម​វី​ធី​មង្គលការ​និយាយ​ថាថ្ងៃ​ចូល​រោង​មិន​មានកូន​កំលោះកូនក្រមុំ​ទេគឺ​បាន​ត្រឹមតែ​យក​សម្លៀក​បំពាក់​កូនកំលោះនិង​កូនក្រមុំ មក​ដាក់​រៀបចំ​សែនព្រេន​ជូន​ដូនតា​សាច់ញាតិ​កូនប្រុស​កូនស្រី​ប៉ុណ្ណោះ ។ អ្នក​ដែល​ដឹង​រឿង​បាន​បន្ទោស​ដល់​អ្នក​អាណាព្យាបាល​ខាង​ស្រី​ថា បើ​កូន​មាន​ផ្ទៃពោះ​គ្រប់​ខែហែ​តុ​អ្វី​ក៏​រៀប​ការគួរតែ​ចាំ​ឆ្លងទន្លេ​ហើយ​ចាំ​ការ​ក៏​វា​មិន​ហួសពេល​អ្វី​ដែរ ។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​សាច់ញាតិ​កូនក្រមុំ​ថា​នាង សន សុ​ភ័​ណ្ឌ…

ប្រជាពលរដ្ឋជិតឆ្ងាយ ចូលរួមពិធីចាប់ត្រី តាមទំនៀមទម្លាប់បុរាណខ្មែរ រហូតទៅដល់ជាង១ម៉ឺននាក់ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំៈ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅបឹងក្រម ឃុំជាំក្រវៀន ស្រុកមេមត់ បានរៀបចំពិធីចាប់ត្រីតាមទំនៀមទម្លាប់បុរាណខ្មែរ ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ គឺមានប្រជាពលរដ្ឋជិតឆ្ងាយ ចូលរួមចាប់ត្រីមាន រហូតទៅដល់ជាង១ម៉ឺននាក់។ ជាមួយគ្នានោះ អ្នកដែលចាប់បានត្រីច្រើនជាងគេ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត៥០ម៉ឺនរៀលទៀតផង៕

ពិធីបុណ្យឡើងមាឃ ឬឡើងអ្នកតា ជាទំនៀមមួយក្នុងចំណោមបេតិកភណ្ឌអរូបីជាច្រើនរបស់អ្នកស្រុកអង្គរ

សៀមរាបៈ យោងតាមផេកអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ប្រជាជន ទាំងប្រុស ស្រី ចាស់ ក្មេង ប្រមាណ ៥០០ នាក់ បានមកប្រមូលផ្តុំគ្នានៅបឹងធំមួយ ដែលស្ថិតនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ បឹងធំមួយនេះ អ្នកភូមិអភិរក្សត្រីទុកមិនឲ្យមានការនេសាទផ្តេសផ្តាសនោះឡើយ…

មន្ត្រីជំនាញចុះកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់ និងលើសទំហំកំណត់គ្រប់ប្រភេទ

សៀមរាបៈ ក្រុមការងារចម្រុះខេត្ត ចុះអនុវត្តការរុះរើ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មដែលគ្មានច្បាប់ និងលើសទំហំកំណត់គ្រប់ប្រភេទ ដែលបានដាក់ទទឹងផ្លូវលើដីចំណីផ្លូវ នៅក្នុងស្រុកពួក និងស្រុកក្រឡាញ់ ខេត្តសៀមរាប ចាប់ពីថ្ងៃទី២១-២៥ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារចម្រុះ ខេត្តបានបន្តចុះអនុវត្តការរុះរើ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទដែលគ្មានច្បាប់ និងលើសទំហំកំណត់ ដែលបានដាក់ទទឹងផ្លូវលើដីចំណីផ្លូវ នៅក្នុងស្រកពួក និងស្រុកក្រឡាញ់ ដឹកនាំដោយលោក…

ភរិយា លោក ស៊ុក សុភា ស្នើអោយយល់ពីជំហរខ្លួន រឿងប្រធានបទសុិចសុី

ក្រោយការបញ្ចេញយោបល់ ជុំវិញនារីម្នាក់សុិចសុី នៅលើសង្គមហ្វេសប៑ុក អ្នកនាង សារីណា ភរិយាអតីតារាសម្ដែងលោក ស៑ុក សុភា ត្រូវបានអ្នកលេងហ្វេសប៑ុកមួយចំនួនធ្វើការរិះគន់។ យ៉ាងណាមិញអ្នកនាងថា នោះជាការភាន់ច្រលំ និងស្នើអោយអ្នករិះគន់សំឡឹងមើល ខ្លឹមសារដែលខ្លួន លើកឡើងអោយគ្រប់ជ្រុងជ្រោយ ដ្បិតអ្នកនាង មិនបានសំដៅថា អោយតែអ្នកហ៑ានបង្អួតរាងកាយសុិចសុី ប្រាស់ចាកតម្លៃសីលធម៍នៅកម្ពុជា គឺអ្នកនាងគាំទ្រនោះទេ។ ដើមចមនៃការរិះគន់…

ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ក្នុងក្រុងសៀមរាប ត្រូវអាជ្ញាធរចុះរុះរើ

សៀមរាបៈ នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១៩ ក្រុមការងារចម្រុះខេត្ត ចុះអនុវត្តការរុះរើ និងកាត់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទដែលគ្មានច្បាប់ និងលើសទំហំកំណត់ ដែលបានដាក់លើដីចំណីផ្លូវ នៅក្នុងក្រុងសៀមរាប ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្ត លោក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការអន្តរវិស័យ និងមានកិច្ចសហការពីកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធនានា…

ក្មេង​ប្រុស​ម្នាក់​ សង្ស័យ​ឆក់​ខ្សែ​ភ្លើង​ស្លាប់… ​

បាត់ដំបងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេង​ប្រុស​ម្នាក់​ សង្ស័យ​ឆក់​ខ្សែភ្លើង​បណ្ដាល​ឲ្យ​ស្លាប់​ នៅ​ចំណុច​ក្រុម​ទី​០២​ ភូមិ​រហាល​សួង​ ឃុំ​ព្រែក​នរិន្ទ​ ស្រុក​ឯក​ភ្នំ​។​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​ ១និង៤៥​នាទី​។ ជន​រង​គ្រោះ​ឈ្មោះ​ ប៉ែ​ត​ វិជ្ជា​ ភេទ​ប្រុស​ អាយុ​…

អណ្ដែតសម្រស់ឡើងកប់ តារាខ្មែរពេលគ្រងឈុតក្នុងឱកាសបុណ្យភ្ជុំ

កាលពីយប់ថ្ងៃទី៣ តុលា គ្រួសារតារាកម្ពុជា និងក្រុមហ៊ុនClip Media ក្រុមហ៊ុនឯកទេសបន្តផ្ទាល់ Best Solution និងក្រុមហ៊ុនPL Cambodia បានទទួលជោគជ័យយ៉ាងខ្លាំង ក្នុងការរំលេចព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»ដើម្បីបំផុសប្រពៃណី និងវប្បធម៌ជាតិ ក្នុងឱកាសបុណ្យភ្ជុំ។ តារាសិល្បៈច្រើនរូប ត្រូវគេឃើញអណ្ដែតសម្រស់គួរអោយសរសើរ នៅពេលបានគ្រងនូវឈុតប្រពៃណីខ្មែរ ដែលភាគច្រើនជាឈុតដែលខ្មែរនិយមប្រើនៅក្នុងឱកាសបុណ្យភ្ជុំនោះ។ ការអណ្ដែតសម្រស់ដ៏គួរទាក់ទាញនោះ បានធ្វើអោយព្រឹត្តិការណ៍រំលេចពីវប្បធម៌មួយនេះ…

ពិតជាកក្រើក ព្រឹត្តិការណ៍«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»ឆ្នាំនេះ

នៅទីបំផុតព្រឹត្តិការណ៍បង្ហាញផ្ទាំងទស្សនីយភាពក្នុងកម្មវិធី«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»ឆ្នាំទី២ ក្រោមការរៀបចំរបស់ក្រុមហ៊ុន Clip Media ក្រុមហ៊ុនBest Solution ក្រុមហ៊ុន PL Cambodia និង«គ្រួសារតារាកម្ពុជា» បានទទួលជោគជ័យយ៉ាងខ្លាំង បើទោះជាពេលវេលាក្នុងផ្សាយផ្ទាល់ត្រូវបានពន្យារអស់មួយខ្យល់ដោយសារតែភ្លៀងធ្លាក់។ ព្រឹត្តិការណ៍ត្រូវបានគេកត់សម្គាល់ថាផ្ទុះនៅលើបណ្ដាញហ្វេសប៊ុកយ៉ាងកក្រើក ដោយសារតែផេកធំៗជាច្រើនដែលជាដៃគូរៀបចំ បានផ្សាយផ្ទាល់ព្រមគ្នា ដោយប្រព័ន្ធកាមេរ៉ា និងប្រព័ន្ធផ្សាយទំនើប។ តារាសិល្បៈទាំងសម័យ និងបុរាណ ដែលបានចូលរួមនៅក្នុងកម្មវិធីទាំងមូល…

​​ព្រឹត្តិការណ៍តែងប្រែតពីតារាសិល្បៈ ប្រកាសធ្វើឡើងជាថ្មី

កាលពីឆ្នាំកន្លងទៅ ព្រឹត្តិការណ៍ដែលតម្រូវអោយតារាសិល្បៈតែងតួជាប្រែត ក្នុងកម្មវិធី«ភ្ជុំមហាគ្រួសារសិល្បៈខ្មែរ»ធ្លាប់បានធ្វើឡើងម្ដងហើយ នៅផ្សារជេតកុងតឺណឺកោះពេជ្រ ដើម្បីរំលេចពពួកប្រែតក្នុងជំនឿខ្មែរអោយមានការចាប់អារម្មណ៍។ ព្រឹត្តិការណ៍នេះត្រូវបានប្រកាសធ្វើឡើងជាថ្មីម្ដងទៀត នៅថ្ងៃទី៣ ខែតុលានេះ ដោយគម្រោងធ្វើឡើងលើកនេះ ក្រៅពីធំដុំជាងមុន ក៏មានការដាក់បញ្ចូលនូវការផ្សព្វផ្សាយពីជំនឿ និងទំនៀមទម្លាប់របស់ខ្មែរច្រើនទម្រង់ ទៅកាន់ស្រទាប់មហាជនផងដែរ។ តំណាងអ្នករៀបចំកម្មវិធីបានអះអាងថា ដើម្បីអបអរក្នុងឱកាសបុណ្យភ្ជុំ និងដើម្បីបង្ហាញអោយសាធារណៈជនយល់ដឹងកាន់តែច្បាស់ពីជំនឿសាសនាក្នុងរដូវកាលភ្ជុំ នៅថ្ងៃទី៣ ខែតុលានេះ ក្រុមជំនាញខាងផលិតកម្មវិធីកម្សាន្តរបស់ក្រុមហ៊ុន ស៊ីអិលអាយភីអេស…