កុំចេះតែហ៊ាន! មានទោសព្រោះញៀនប្រពន្ធអ្នកដទៃ!
ភ្នំពេញៈ ជាធម្មតា បើយើងនិយាយដោយរូប ជាតិជាស្ត្រីដែលល្អលើសគេ គឺស្រ្តីដែលមានសម្រស់ល្អផូផង់ និង ប្រកបដោយបញ្ចពិធកល្យាណី ។ តែបើនិយាយដោយធម៌ ជាតិជាស្ត្រីដែលល្អលើសគេ គឺស្ត្រីដែលមានសីលមារយាទល្អគួរជាទីរាប់អាន របស់អ្នកដទៃ ។ តែបុព្វបុរសខ្មែរមួយរូបដែលមាននាមថា ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ បាននិយាយដោយវោហារវិញថា ជាតិជា ស្ត្រីដែលល្អលើសគេក្នុងលោក គឺស្ត្រីប្រពន្ធអ្នកដទៃនោះឯង…