កំណើននៃការប្រើប្រាស់ប្រាក់រៀល ធ្វើឲ្យប្រាក់បញ្ញើជាប្រាក់រៀល កើនឡើងក្នុងអត្រា ១៨%

ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអះអាងថា បន្ទាប់ពីកម្ពុជាមានកំណើននៃការប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន បានធ្វើឱ្យរូបិយវត្ថុក្នុងការចរាចរ និងប្រាក់បញ្ញើជាប្រាក់រៀល បានកើនឡើងក្នុងអត្រា ១៨ភាគរយ និង ២៧ភាគរយរៀងគ្នា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ។ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ការប្រើប្រាស់ និងការចាយវាយប្រាក់រៀលកាន់តែច្រើន នឹងធ្វើឱ្យកម្ពុជាទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ចជាច្រើនដល់ប្រទេសជាតិ ហើយជួយពង្រឹងអត្ថសញ្ញាណជាតិ បង្កើនទុនបម្រុងទុនរបស់កម្ពុជា ជួយពង្រឹងប្រសិទ្ធភាពគោលនយោបាយរូបិយវត្តុ…

សៀវភៅក្រមច្បាប់អនុវត្ត ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

សៀវភៅក្រមច្បាប់អនុវត្ត ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលចេញផ្សាយដោយធនាគារជាតិ នៃកម្ពុជា ក្នុងគោលដៅសម្រួលឲ្យដំណើរការវិស័យនេះ ប្រព្រឹត្តទៅដោយរលូន ហើយវាមានសារៈសំខាន់ណាស់សម្រាប់ធនាគាររិក សវនករ និស្សិត និងអ្នកវិនិយោគ ដែលមានបំណងស្វែងយល់ពីក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិនៃវិស័យធនាគារនៅក្នុងកម្ពុជា ដែលមានលក្ខណៈ ប្រមូលផ្តុំនិងគ្រប់ជ្រុងជ្រោយ ហើយវិស័យធនាគារក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ព្រោះវិស័យនេះ អាចគៀងគរធនធានហិរញ្ញវត្ថុ ដែលទំនេរសម្រាប់បម្រើឲ្យតម្រូវការ ក្នុងផលិតកម្ម…

ទំហំប្រាក់កម្ចី កើនឡើងជាង២០% នៅឆមាសទី១ ឆ្នាំ២០១៦

ភ្នំពេញៈ ទំហំទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារ ឬប្រាក់កម្ចី មានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលបានបង្ហាញឲ្យឃើញពីប្រតិបត្តិការអាជីវកម្មក្នុងវិស័យធនាគារនៅកម្ពុជា បានដំណើរការទៅប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពជាងមុន។ ទន្ទឹមនឹងនេះ គិតត្រឹមឆមាសទី១ នៃឆ្នាំ២០១៦ ទំហំនៃប្រាក់កម្ចីសរុបនៅក្នុងធនាគារទូទាំងប្រទេស បានកើនឡើងដល់២២,៥៧% ខណៈប្រាក់បញ្ញើរបស់អតិថិជនបានដើរទន្ទឹមគ្នា ២០,៥៩%។ បើតាមទេសាភិបាលរងរបស់ធនាគារជាតិ នៃកម្ពុជា លោកស្រី អ៊ុក ម៉ាលី លើកឡើងក្នុងពិធីសម្ពោធបើកឲ្យដំណើរការជាផ្លូវការធនាគារ…

Update : (មានវីដេអូ) បុគ្គលិកធនាគារជាតិកម្ពុជាម្នាក់បានសម្រេចចិត្តធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯង

ភ្នំពេញៈ បុរសម្នាក់ដែលជាបុគ្គលិកធនាគារជាតិកម្ពុជា បានសម្រេចចិត្តធ្វើអត្តឃាតដោយចង ក បន្ទាប់ពីបាត់ខ្លួនរយៈពេល ៣ថ្ងៃមកហើយ ដោយមិនបានឃើញទៅធ្វើការនោះឡើយ ។ ហេតុការណ៍នេះ បានកើតហេតុកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ដែលស្ថិតនៅបន្ទប់ជួលលេខ8E2 ផ្លូវលំ ក្រុម៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ…

បាត់ខ្លួន៣ថ្ងៃ ប្រទះឃើញចងកសម្លាប់ខ្លួន (មានវិដេអូ)

ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុននេះបន្តិច មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់កាលពីវេលាម៉ោង៣និង៣០នាទី​រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ដែលស្ថិតនៅបន្ទប់ជួលលេខ8E2 ផ្លូវលំ ក្រុម៧ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ តាមសេចក្តីរាយការណ៍បានបន្ថែមថា ជនរងគ្រោះឈ្មោះ ស៊ុន សុមនោរ…

ធនាគារជាតិនៅតែទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក

ភ្នំពេញៈ នៅបន្ទាប់ពីមានភាពជ្រើមជ្រួលរិះគន់តៗគ្នា នៅលើបណ្ដាញសង្គមហ្វសប៊ុកអំពីករណីធនាគារមួយចំនួននៅកម្ពុជា មិនទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ដែលមានស្នាមប្រឡាក់ ឬបោះត្រានោះ ធនាគារជាតិ នៃកម្ពុជា បានអះអាងថា នៅតែទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ប៉ុន្តែមិនទទួលយកក្រដាសប្រាក់ ឬរូបិយប័ណ្ណបរទេសចាស់ ទក់ រហែក មានស្នាមប្រឡាក់ ឆេះរោល ឬប្ដូរយកក្រដាសប្រាក់ថ្មីឡើយ។ នេះជាការជូនដំណឹងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ធនាគារជាតិ នៃកម្ពុជា…

អស់កង្វល់ពីការផ្ទេរលុយពីកូរ៉េ មកកម្ពុជា តាមគណនី វីង ផ្ទេរលុយក្រៅប្រទេស

ភ្នំពេញៈ ក្រោមការតាមមើលដោយយកចិត្តទុកដាក់ពីក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងពីធនាគារជាតិ នៃកម្ពុជា លើការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងគ្នាជាផ្លូវការរវាងធនាគារឯកទេស វីង និងក្រុមហ៊ុន Gmaney Trans របស់កូរ៉េខាងត្បូង នៅថ្ងៃទី១៣ ខែមិថុនានេះ ការផ្ទេរប្រាក់ ការផ្ញើប្រាក់ពីប្រទេសកូរ៉េមកកម្ពុជា ឬការបង្វិលសាច់ប្រាក់ពីកម្ពុជា ទៅកូរ៉េ វិញ នឹងលែងមានផលលំបាក…

គិតត្រឹម ដំណាច់ឆ្នាំ២០១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន មានផលប័ត្រឥណទានសរុប ប្រមាណជាង ៩លានដុល្លារអាមេរិក

ភ្នំពេញៈ លោក ផេង រក្សា ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន បានប្រាប់ឲ្យ Post News ដឹងថា លទ្ធផលការងារសំខាន់ៗ ដែល ចំរើន សម្រេចបាន នាពេលកន្លងមក បើគិតត្រឹម ដំណាច់ឆ្នាំ២០១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចំរើន…

ធនាគារជាតិកម្ពុជា នឹងអនុវត្តគម្រោងប្រព័ន្ធទូទាត់សងប្រាក់តម្លៃរាយ ក្នុងត្រីមាសទី២នេះ

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃធនាគារជាតិនៃកម្ពុជា បានអះអាងថា ដើម្បីភាពងាយស្រួលក្នុងវិស័យធនាគារ ធនាគារជាតិនៃកម្ពុជាគ្រោង នឹងដាក់អនុវត្តគម្រោងប្រព័ន្ធទូទាត់ សងប្រាក់តម្លៃរាយនៅក្នុងត្រីមាសទី២ឆ្នាំ២០១៦នេះ។ លោកស្រី គាំ គណ្ឋា អគ្គនាយករងបច្ចេកទេស ធនាគារជាតិកម្ពុជា បានលើកឡើង នៅក្នុងសិក្ខាសាលាស្តីពី ការអភិវឌ្ឍប្រព័ន្ធទូទាត់ និងប័ណ្ណទូទាត់នៅកម្ពុជា ផ្អែកតាមចំណេះដឹង និងបទពិសោធន៍របស់ប្រទេសកូរ៉េ នាព្រឹកថ្ងៃទី២៧ ខែមេសា នៅសណ្ឋាគារ…