ធនាគារជាតិ នឹងទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ចាប់ពីថ្ងៃទី ១០-១២ មេសា

ធនាគារជាតិនៃកម្ពុជា នឹងទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ជូនសាធារណជន ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែមេសា ដើម្បីគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃនេះ។ ធនាគារជាតិនៃកម្ពុជា នឹងទទួលប្តូរប្រាក់រៀល នៅគ្រប់សាខារាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្តាល) ជារៀងរាល់ថ្ងៃធ្វើការ។ ធនាគារជាតិសម្រេច ផ្តល់ឱកាសដល់ប្រជាជនគ្រប់រូប…

មុននឹងផ្ញើ ឬដាក់សន្សំប្រាក់ ចង់បានអត្រាការប្រាក់ខ្ពស់ គួរពិនិត្យសាវតារឲ្យច្បាស់

មុនពេលបងប្អូនប្រជាពលរដ្ឋ ចង់ផ្ញើ ឬដាក់សន្សំប្រាក់ ដែលទទួលបានការប្រាក់ខ្ពស់ គួរចំណាយពេលពិនិត្យមើលថា តើគ្រឹះស្ថាន ក្រុមហ៊ុន សមាគម ឬអង្គការនោះ មានអាជ្ញាប័ណ្ណត្រឹមត្រូវ ឬទេ។ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងពី គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំង ៤៦ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ គិតត្រឹមខែមីនា ឆ្នាំ ២០១៧នេះ…

កម្ចីចាប់ពី ៣ពាន់ដុល្លារឡើង ក្នុងអត្រាការប្រាក់ ១៨% ក្នុងមួយឆ្នាំ ទើបអាចស៊ីសងគ្នាបាន

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ ទំហំកម្ចីចាប់ពី ៣០០០ដុល្លារអាមេរិកឡើងទៅ ទើបអត្រាការប្រាក់ ១៨ភាគរយ ក្នុងមួយឆ្នាំ អាចស៊ីសងគ្នាបាន ពោលគឺ កម្ចីដែលមានទំហំក្រោម ៣០០០ដុល្លារអាមេរិក ត្រូវការចំណាយលើថ្លៃរដ្ឋបាលច្រើន ទាល់តែចាប់ពី ៣០០០ដុល្លារ ទើបអាចទៅរួច។ នេះបើយោងតាមការឲ្យដឹងពី សន្និសីទសារព័ត៌មាន​ ធ្វើឡើងដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ។ យ៉ាងណាមិញ…

ធនាគារធំជាងគេបង្អស់នៅជប៉ុន ចាប់អារម្មណ៍ខ្លាំងលើ ទីផ្សារនៅកម្ពុជា

ធនាគារ The Bank of Tokyo-Mitsubishi UFJ ដែលជាធនាគារធំជាងគេបង្អស់នៅជប៉ុន បានបង្ហាញចំណាប់អារម្មណ៍មកលើ ទីផ្សារនៅកម្ពុជា។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ធនាគារជាតិ ចេញផ្សាយកាលពីម្សិលមិញនេះ។ ធនាគារ បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការពង្រីកប្រតិបត្តិការ និងទុនវិនិយោគរបស់ខ្លួន ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ វត្តមានរបស់ធនាគារ The Bank…

ធនាគារជាតិ៖ រាល់មុខទំនិញក្រោម ១០០ដុល្លារ គួរកំណត់តម្លៃ នឹងទូទាត់ជាប្រាក់រៀល

រាល់មុខទំនិញ ដែលមានតម្លៃក្រោម ៥០ ឬ ១០០ដុល្លារអាមេរិក គួរកំណត់តម្លៃ និងទូទាត់ជាប្រាក់រៀល នៅលើទីផ្សារកម្ពុជា។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រធនាគារជាតិនៃកម្ពុជា នៅព្រឹកនេះ។ ធនាគារជាតិនៃកម្ពុជា បានរៀបចំអបអរសាទរ ការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ លើកទី ៣៧ ក្នុងគោលបំណងរម្លឹកខួប ការដាក់ឲ្យចរាចរប្រាក់រៀល និងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាតិ ក្នុងប្រតិបត្តិការសេដ្ឋកិច្ច…

សៀវភៅក្រមច្បាប់អនុវត្ត ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

សៀវភៅក្រមច្បាប់អនុវត្ត ចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលចេញផ្សាយដោយធនាគារជាតិ នៃកម្ពុជា ក្នុងគោលដៅសម្រួលឲ្យដំណើរការវិស័យនេះ ប្រព្រឹត្តទៅដោយរលូន ហើយវាមានសារៈសំខាន់ណាស់សម្រាប់ធនាគាររិក សវនករ និស្សិត និងអ្នកវិនិយោគ ដែលមានបំណងស្វែងយល់ពីក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិនៃវិស័យធនាគារនៅក្នុងកម្ពុជា ដែលមានលក្ខណៈ ប្រមូលផ្តុំនិងគ្រប់ជ្រុងជ្រោយ ហើយវិស័យធនាគារក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ព្រោះវិស័យនេះ អាចគៀងគរធនធានហិរញ្ញវត្ថុ ដែលទំនេរសម្រាប់បម្រើឲ្យតម្រូវការ ក្នុងផលិតកម្ម…

ធនាគារជាតិ សម្រេចកំណត់ អត្រាការប្រាក់ឥណទានខ្ពស់បំផុតត្រឹម ១៨%ក្នុង១ឆ្នាំ

ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ពិដានអត្រាការប្រាក់ឥណទាន ដែលផ្តល់ឲ្យដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គឺខ្ពស់បំផុតត្រឹម ១៨ភាគរយក្នុង១ឆ្នាំ ហើយចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០១៧នេះហើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃនេះ។ ការដាក់ពិដានឥណទាននេះ មានន័យថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ អាចកំណត់អត្រាការប្រាក់ខ្ពស់បំផុតត្រឹម ១៨ភាគរយក្នុង១ឆ្នាំ…

ធនាគារជាតិ នឹងទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក នៅថ្ងៃទី ២០ មីនា

ធនាគារជាតិនៃកម្ពុជា នឹងទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ជូនសាធារណជន នៅថ្ងៃទី ២០ ខែមីនា ដើម្បីគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃនេះ។ ធនាគារជាតិនៃកម្ពុជា នឹងទទួលប្តូរប្រាក់រៀល នៅគ្រប់សាខារាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្តាល) ជារៀងរាល់ថ្ងៃធ្វើការ។ ធនាគារជាតិសម្រេច ផ្តល់ឱកាសដល់ប្រជាជនគ្រប់រូប ដែលកំពុងមានក្រដាសប្រាក់រៀល ចាស់…

ធនាគារជាតិកម្ពុជា បញ្រ្ជាបចំណេះដឹងហិរញ្ញវត្ថុ ដល់សិស្សបឋមសិក្សា ឲ្យចេះគ្រប់គ្រងលុយ

ធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមយុទ្ធនាការបញ្រ្ជាបចំណេះដឹងហិរញ្ញវត្ថុ ដល់សិស្សថ្នាក់បឋមសិក្សាឡើងទៅ ក្នុងគោលបំណងបង្រៀនពួកគេ ឲ្យចេះគ្រប់គ្រងលុយ ចាប់ពីវ័យក្មេងតទៅ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័រធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ។ ធនគារកណ្តាល ក៏កំពុងធ្វើការជាមួយក្រសួងអប់រំ យុវជននិងកីឡា ដើម្បីអភិវឌ្ឍកម្មវិធីសិក្សាថ្មី អំពីផ្នែកហិរញ្ញវត្ថុ ដែលនឹងដាក់បញ្ចូលនៅក្នុងកម្មវិធីសិក្សាអប់រំទូទៅ ចាប់ពីឆ្នាំសិក្សា ២០១៧។ លោកស្រី ជា សិរី…

ក្នុងឆ្នាំ ២០១៦ អ្នកក្រុងភ្នំពេញ ២សែននាក់ ខ្ចីលុយសរុបលើស ១០០០លានដុល្លារ

ប្រជាជនរស់នៅទីក្រុងភ្នំពេញប្រមាណជា ២សែននាក់ បានខ្ចីលុយពីគ្រឹះស្ថានហិរញ្ញវត្ថុនានា ​ប្រមាណជា ១០០០លានដុល្លារអាមេរិក។ នេះបើយោងតាមការឲ្យដឹងពី របាយការណ៍ឥណទានកម្ពុជា ដកស្រង់ដោយ ធនាគារជាតិនៃកម្ពុជា។ សម្រាប់បណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ចាម កណ្តាល ត្បូងឃ្មុំ សៀមរាប និងបាត់ដំបង មានបរិមាណឥណទានចន្លោះពី ៧០០លានដុល្លារអាមេរិក ទៅ ១០០០លានដុល្លារអាមេរិក។ រីឯចំនួនអតិថិជន…