គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ សម្រេចប្តូរនិមិត្តសញ្ញាថ្មី ជាផ្លូវការ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ បានសម្រេចប្តូររូបសញ្ញា «៛» ជំនួសដោយរូបសញ្ញាជាអក្សរ ប្រាសាក់ វិញ ដើម្បីចៀសវាងការច្រឡំថា ជាធនាគាររបស់រដ្ឋ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ប្រាសាក់ ធ្វើឡើងកាលពីម្សិលមិញនេះ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក៏បានបញ្ជាក់បន្ថែមដែរថា ប្រាសាក់ គឺជាគ្រឹះស្ថានឯកជន មិនមែនជារបស់រដ្ឋនោះទេ។ ការកែតម្រូវម៉ាកពាណិជ្ជកម្មនេះ គឺដោយសារមានលក្ខណៈស្រដៀងគ្នាទៅនឹង និមិត្តសញ្ញារបស់ធនាគារជាតិនៃកម្ពុជា ដែលមាននិមិត្តសញ្ញាប្រាក់រៀល «៛»។…

ម៉ាកពាណិជ្ជកម្ម ស្រដៀងគ្រឹះស្ថានសាធារណៈ ត្រូវកែតម្រូវឲ្យបានមុនថ្ងៃទី ១០ ខែមីនា

ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងដល់ ម្ចាស់នៃធនាគារពាណិជ្ជ ធនាគារឯកជន ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនទាំងអស់ ដែលប្រើប្រាស់ម៉ាកពាណិជ្ជកម្មរបស់ខ្លួន មានលក្ខណៈស្រដៀងនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬធនាគារជាតិ ត្រូវធ្វើការកែតម្រូវម៉ាកពាណិជ្ជកម្មរបស់ខ្លួន ឲ្យបានមុនថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០១៧។ អាស្រ័យហេតុនេះ ម្ចាស់នៃគ្រឹះស្ថានហិរញ្ញវត្ថុ​ឯកជនទាំងអស់ ត្រូវធ្វើការកែតម្រូវម៉ាកពាណិជ្ជកម្មរបស់ខ្លួន ធ្វើយ៉ាងណាកុំឲ្យស្រដៀង…

គ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់ ត្រូវដាក់ Call Tune «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ»

គ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់ ត្រូវដាក់ខលធូន «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ» ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ចៀសវាងមានការភ័ន្តច្រឡំតទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ វិទ្យុ ទូរទស្សន៍ កាសែត និងសារព័ត៌មានអនឡាញទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយពីបញ្ហានេះ រួមទាំងក្រុមហ៊ុនទូរស័ព្ទទាំងអស់ ត្រូវរៀបចំខលធូន និង សារ…

ប្រាសាក់ ត្រូវប្តូរ Logo ថ្មីជាបន្ទាន់ ចៀសវាងច្រឡំជាមួយ ធនាគារជាតិនៃកម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ត្រូវប្តូររូបសញ្ញា ប្រាក់រៀល ចេញ ដើម្បីចៀសវាងការច្រឡំជាមួយ ធនាគារជាតិនៃកម្ពុជា និងជាធនាគាររបស់រដ្ឋ។ នេះបើយោងតាមការឲ្យដឹងនៅព្រឹកនេះ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សព្វថ្ងៃនេះ នៅទីជនបទ កំពុងមានការភ័ន្តច្រឡំខ្លាំងណាស់​ ដោយបានចាត់ទុកថា គ្រឹះស្ថានហិរញ្ញវត្ថុ ថាជាធនាគាររបស់រដ្ឋ ដូចជា…

ធនាគារជាតិ ស្នើឲ្យធនាគារទាំងអស់អនុវត្តក្រមប្រតិបត្តិ ចៀសវាងបំណុលលើសលប់

ធនាគារជាតិនៃកម្ពុជា បានស្នើឲ្យធនាគារទាំងអស់ យកចិត្តទុកដាក់អនុវត្តក្រុមប្រតិបត្តិធនាគារ ឲ្យបានពេញលេញ ដើម្បីចៀសវាងនូវបន្ទុកបំណុលលើសលប់ ក៏ដូចជាពង្រឹងកិច្ចការពារអតិថិជនផងដែរ។ នេះបើយោងតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។ លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានលើកឡើងដូចខាងលើនេះ ដើម្បីឲ្យធនាគារទាំងអស់ ចូលរួមលើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុ ប្រកបដោយតម្លាភាព សមភាព និងតម្លៃសមរម្យ។ លោកជំទាវ បន្ថែមថា…

សេចក្តីថ្លែងការណ៍រួម៖ ធនាគារអភិវឌ្ឍន៍ជនបទ ជាធនាគាររបស់រដ្ឋតែមួយគត់

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីបញ្ជាក់ឲ្យច្បាស់ថា មានតែធនាគារអភិវឌ្ឍន៍ជនបទតែមួយគត់ ជាធនាគាររបស់រដ្ឋ ដែលបានរួមចំណែកផ្តល់ប្រាក់កម្ចីដល់ប្រជាពលរដ្ឋ។ នេះបើយោងតាមគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃនេះ។ យ៉ាងណាមិញ ប្រជាពលរដ្ឋដែលជំពាក់ប្រាក់ធនាគារអភិវឌ្ឍន៍ជនបទ ត្រូវមានកាតព្វកិច្ចសងប្រាក់មក ធនាគារវិញ ចៀសវាងយល់ច្រឡំតាមការឃោសនាភូតកុហករបស់ជនអគតិ។ ដោយសារមានប្រជាពលរដ្ឋមួយចំនួន ជាពិសេសនៅតំបន់ជនបទ មានការយល់ច្រឡំថា ធនាគារពាណិជ្ជ…

ធនាគារជាតិនៃកម្ពុជា៖ ត្រូវបន្ថែមពាក្យថា គ្រឹះស្ថានឯកជន ចៀសវាងច្រឡំថា ជារបស់រដ្ឋ

ធនាគារនៃកម្ពុជា បានសម្រេចណែនាំឲ្យគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ បន្ថែមនៅលើស្លាកយីហោរបស់ខ្លួន នូវពាក្យថា គ្រឹះស្ថានឯកជន ចៀសវាងច្រឡំថា ជារបស់រដ្ឋ។ នេះបើយោងតាមការឲ្យដឹងពី គេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយកាលពីម្សិលមិញនេះ។ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ហើយសម្រេចឲ្យគ្រឹះស្ថានទាំងអស់ បន្ថែមនូវពាក្យ គ្រឹះស្ថានឯកជន…

មន្ត្រីកម្ពុជា ជិត៨ពាន់នាក់ ប្រកាសទ្រព្យសម្បត្តិ និងបំណុល រយៈពេល១១ថ្ងៃ

ភ្នំពេញៈ នៅសល់រយៈពេលជិត២០ថ្ងៃទៀត ដែលមន្ត្រីរាជការរបស់រដ្ឋមកពីគ្រប់ក្រសួង ស្ថាប័ន មន្ទីរ ត្រូវទៅធ្វើការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនលើកទី៤ ប្រចាំឆ្នាំ២០១៧ ខណៈការប្រកាសនេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។ ជាមួយគ្នា គិតត្រឹមថ្ងៃទី១១ ខែមករានេះ មានរយៈពេល១១ថ្ងៃគត់ ដែលមានមន្ត្រីមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួនជិត៨ពាន់នាក់ នៅអង្គភាពប្រឆាំងអំពើពុករលួយ…

ស្ត្រីជនជាតិរុស្ស៊ីម្នាក់ ស្លាប់ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ព្រះសីហនុៈ ស្រ្តីជនជាតិរុស្ស៊ីម្នាក់ បានស្លាប់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហៅ(ពេទ្យចំការចេក) កាលពីវេលាម៉ោង៧និង២៥នាទីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧។ សាកសពមាន​ឈ្មោះ GALINA NIKITINA ភេទស្រី កើតថ្ងៃទី 09-08-1948 សញ្ជាតិ​​រុស្ស៊ី មុខរបរនិវត្តជន(ស្នាក់នៅរយៈពេលវែង)។ តាមការឲ្យ​ពីឈ្មោះ ព្រំ ចាន់ណា ភេទប្រុស អាយុ៣៧ឆ្នាំ…

កាន់កាត ATM តែមួយ អាចប្រើជាមួយគ្រប់ម៉ាស៊ីន ATM ទូទាំងប្រទេសកម្ពុជា

នៅពាក់កណ្តាលឆ្នាំ ២០១៧ខាងមុខនេះ ធនាគារជាតិនៃកម្ពុជា នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ ចែករំលែកកណ្តាល ដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់កាត ATM អាចធ្វើប្រតិបត្តិការជាមួយម៉ាស៊ីន ATM របស់គ្រប់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកទាំងអស់ ទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមការឲ្យដឹងពីលោកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជា។ អតិថិជននៃគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកណាមួយ ដែលមានកាត ATM អាចធ្វើការ​ទូទាត់ប្រាក់ ឬដកប្រាក់…