កាន់កាត ATM តែមួយ ប្រើបានជាមួយគ្រប់ម៉ាស៊ីនទូទាំងប្រទេស ចាប់ផ្តើមជំហានដំបូង

ធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ ចែករំលែកកណ្តាល (Cambodian Shared Switch: CSS) ដែលអនុញ្ញាតិឲ្យអ្នកប្រើប្រាស់កាត ATM អាចធ្វើប្រតិបត្តិការជាមួយម៉ាស៊ីន ATM របស់គ្រប់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកទាំងអស់ ទូទាំងប្រទេសកម្ពុជា។ ជាជំហានដំបូង គឺមាន ធនាគារអេស៊ីលីដា ធនាគារស្ថាបនា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ បានដាក់ឲ្យដំណើរការជាបឋមហើយ…

ធនាគារជាតិ នឹងទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ រហែក ចាប់ពីថ្ងៃទី ១១-១៥ កញ្ញា

ធនាគារជាតិនៃកម្ពុជា នឹងទទួលប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក ជូនសាធារណជន ចាប់ពីថ្ងៃទី ១១ ដល់ ១៥ ខែកញ្ញា ដើម្បីគាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃនេះ។ ធនាគារជាតិនៃកម្ពុជា នឹងទទួលប្តូរប្រាក់រៀល នៅគ្រប់សាខារាជធានី-ខេត្ត (លើកលែងស្នាក់ការកណ្តាល) ជារៀងរាល់ថ្ងៃធ្វើការ។ ធនាគារជាតិសម្រេច ផ្តល់ឱកាសដល់ប្រជាជនគ្រប់រូប…

ធនាគារជាតិ ប្រកាសផាកពិន័យ ៤០០លានរៀល ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ

នៅថ្ងៃនេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ឲ្យដឹងថា នឹងមានការផាកពិន័យជាទឹកប្រាក់ចំនួន ៤០០លានរៀល ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលមិនអនុលោមតាមច្បាប់ និងបទប្បញ្ញាត្តិ ជាពិសេសប្រកាសស្តីពី តម្លាភាពក្នុងការផ្តល់សេវាឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ យ៉ាងណាមិញ ធនាគារជាតិនៃកម្ពុជា សូមរម្លឹកដែរថា គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទទាំងអស់ គឺជាគ្រឹះស្ថានឯកជនរកផលចំណេញ​ហើយគ្រឹះស្ថានទាំងនោះ…

រថយន្តក្រុមហ៊ុនស្រេងដឹកជញ្ជូនបុកនិងកិនម៉ូតូណៃហតរបស់បុគ្គលិកធនាគារជាតិពេញទំហឹង សំណាងអ្នកជិះម៉ូតូលោតចេញទាន់!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធន់ធំ របស់ក្រុមហ៊ុនស្រេង ដឹកជញ្ជូន បានបើកខ្វះការប្រុងប្រយត្ន័ឃើញភ្លើងស្តុបមិនព្រមឈប់ បែរជាជ្រុលទៅបុកម៉ូតូណៃហត ដែលកំពុងជិះដោយបុគ្គលិកធនាគារជាតិ នៅខាងមុខពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូនាំគ្នាលោតចេញពីលើម៉ូតូរងរបួសស្រាល ចំណែកម៉ូតូវិញត្រូវរថយន្តបុកនិងកិនជាប់នៅខាងមុខ រងការខូចខាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា…

ក្រុមហ៊ុន Visa និងធនាគារជាតិនៃកម្ពុជា បង្កើតសម្ព័ន្ធភាពលើកកម្ពស់អក្ខរកម្មផ្នែកហិរញ្ញវត្ថុ

Visa ដែលជាក្រុមហ៊ុនបច្ចេកវិជ្ជាទូទាត់អន្តរជាតិ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយធនាគារជាតិនៃកម្ពុជា ​ដើម្បីគាំទ្រគំនិតផ្តួចផ្តើមអក្ខរភាពផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។ កិច្ចសហការរយៈពេល ៣ឆ្នាំនេះ នឹងចាប់ផ្តើមដោយក្រុមហ៊ុន Visa ដែលនឹងធ្វើការគាំទ្រដល់ធនាគារជាតិនៃកម្ពុជា ក្នុងការផលិតសៀវភៅអក្ខរកម្មហិរញ្ញវត្ថុ «តោះ! និយាយពីលុយ» ចំនួន ៣០,០០០ ក្បាល ដែលនឹងត្រូវចែកចាយនៅតាមសាលារៀននានា។ សកម្មភាពជាបន្តបន្ទាប់នឹងបង្ហាញឲ្យឃើញថាក្រុមហ៊ុន Visa នឹងជួយអភិវឌ្ឍន៍ផែនការអក្ខរកម្មហិរញ្ញវត្ថុរយៈពេល ៥ឆ្នាំ…

ក្រុមហ៊ុនផ្ទេរប្រាក់ និងទូទាត់ចល័ត ស្ពីត ផេ ប្រកាសបើកសម្ពោធជាផ្លូវការ នៅថ្ងៃនេះ

នៅថ្ងៃនេះ ក្រុមហ៊ុន ស្ពីត ផេ ម.ក បានប្រកាសបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និង លោក លឹម សម្បត្តិ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ស្ពីត ផេ ម.ក។ ក្រុមហ៊ុន…

First News៖ អគ្គិភ័យកំពុងឆាបឆេះឃ្លាំងលាយថ្នាំមួយកន្លែង នៅតាមផ្លូវហាណូយ

ភ្នំពេញៈ សេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា ខណៈនេះកំពុងមានអគ្គិភ័យឆាបឆេះឃ្លាំងលាយថ្នាំមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១និង៣០នាទី រសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវហាណូយ ទល់មុខធនាគារជាតិ ក្នុងខណ្ឌសែនសុខ ។ ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត៕

អត្តសញ្ញាណប័ណ្ណ ត្រូវបានហាមឃាត់ មិនឲ្យយកមកប្រើប្រាស់ជា វត្ថុធានាដើម្បីទទួលកម្ចី

មិនមែនត្រឹមតែ អត្តសញ្ញាណប័ណ្ណនោះទេ គឺមានទាំង សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ដែលត្រូវបានហាមឃាត់ មិនអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទ យកមកប្រើប្រាស់ សម្រាប់ការធានាលើការផ្តល់ឥណទាននោះឡើយ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ ធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ។ ធនាគារជាតិនៃកម្ពុជា ក្រើនរម្លឹកជាថ្មីម្តងទៀត បន្ទាប់ពីការសង្កេតឃើញថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងប្រតិបត្តិករឥណទានជនបទមួយចំនួន នៅតែអនុវត្តមិនទាន់បានពេញលេញតាមសេចក្តីជូនដំណឹងនេះ។ ក្នុងករណី…

ហត្ថាកសិករ បន្ថែមដើមទុន ១៥លានដុល្លារ ពង្រីកវិសាលភាពអាជីវកម្មកាន់តែទូលំទូលាយ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានបន្ថែមដើមទុនថ្មីចំនួន ១៥លានដុល្លារអាមេរិក ដើម្បីពង្រីកវិសាលភាពអាជីវកម្ម ឲ្យកាន់តែទូលំទូលាយ។ នេះបើយោងតាមសន្និសីទសារព័ត៌មានរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ ធ្វើឡើងកាលពីម្សិលមិញនេះ។ ការបន្ថែមដើមទុនថ្មីនេះ នឹងធ្វើឲ្យមូលធនរបស់ភាគទុនិកសរុបកើនឡើងរហូតដល់ ៨៤.៧លានដុល្លារអាមេរិក ក្នុងនោះមានដើមទុនចុះបញ្ជីជាមួយ ធនាគារជាតិនៃកម្ពុជាចំនួន ២១.៨លានដុល្លារអាមេរិក។ លោក ហួត អៀងតុង…

ADB៖ កម្ពុជា នៅតែបន្តកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ៧.១ភាគរយ ក្នុងឆ្នាំ ២០១៧-២០១៨

កាលពីម្សិលមិញនេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយនូវរបាយការណ៍ថ្មីមួយ ដែលព្យាករថា សេដ្ឋកិច្ចរបស់កម្ពុជា នឹងនៅតែមានភាពរឹងមាំ ក្នុងរយៈពេល ២ឆ្នាំ​បន្តទៀត ដោយសារតែ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើង សកម្មភាព ក្នុងវិស័យសំណង់ និងអចលនទ្រព្យ និងការកើនឡើងនូវចំណាយរបស់រាជរដ្ឋាភិបាល គួបផ្សំនឹងការងើបឡើងវិញក្នុងកម្រិតមធ្យមនៃផលិតកម្មកសិកម្ម។ របាយការណ៍សេដ្ឋកិច្ចប្រចាំឆ្នាំរបស់ ADB មានឈ្មោះថា…