មនុស្សស្ថិតក្នុងលក្ខខណ្ឌ៦យ៉ាងនេះ កុំទទួលទានល្ហុងច្រើនពេក

ល្ហុង គឺជាផ្លែឈើធម្មជាតិមួយប្រភេទដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ សូម្បីតែការញ៉ាំល្ហុងខ្ចី ក៏ទទួលបានអត្ថប្រយោជន៏មិនចាញ់គ្នាប៉ុន្មានដែរ។ តែទោះជាយ៉ាង មនុស្សមួយចំនួនមិនគួរទទួលទានល្ហុងច្រើនពេកនោះទេ ព្រោះវានាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។ ១.ស្ត្រីមានផ្ទៃពោះ ការញ៉ាំផ្លែល្ហុង ជាពិសេសល្ហុងខ្ចី អំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យមានភាពមិនប្រក្រតី និងរលូតកូន។ ល្ហុងខ្ចី អាចជំរុញឲ្យស្បូនមានការកន្ត្រាក់ញឹកញាប់ ដែលធ្វើឲ្យកូនក្នុងផ្ទៃប្រឈមនឹងការរលូត។ ដូច្នេះ ស្ត្រីមានផ្ទៃពោះគួរជៀសវាងទទួលទានផ្លែល្ហុង អំឡុងពេលមានផ្ទៃពោះ។…

មេដឹកនាំមហាអំណាច ព្រមានស៊ីរី រុស្ស៊ី និងអ៊ីរ៉ង់ ប្រឆាំងចំពោះការបង្កសោកនាដកម្មនៅខេត្ត Idlib

អាមេរិកៈ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃច័ន្ទ បានព្រមានប្រឆាំងនឹងការចាប់ផ្តើម វាយប្រហាររបស់រដ្ឋាភិបាលស៊ីរី ទៅលើទីបញ្ជាការពួកឧទ្ទាមចុងក្រោយរបស់ប្រទេសនេះ ដោយមានជំនួយពីរុស្ស៊ី និងអ៊ីរ៉ង់ ជាមួយការលើកទ្បើងថា ការវាយលុកនេះ អាចបង្កឲ្យមានសោកនាដកម្មដល់មនុស្សជាតិ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨។…

ជិះម៉ូតូឈ្លោះគ្នាតាមផ្លូវវាយគ្នាផ្អើល ម្ខាងចូលពេទ្យ ម្ខាងចូលប៉ុស្តិ៍ប៉ូលិស!

ភ្នំពេញៈ បុរសជាអ្នករត់ម៉ូតូឌុប ដៃដល់ម្នាក់ ត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ ក្រោយពីរូបគាត់បានវាយទៅលើបុរសអ្នករត់ម៉ូតូ ឌុបម្នាក់ទៀត បណ្តាលឲ្យបែកមុខបែកមាត់ហូរឈាមរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលពួកគាត់ទាំង២នាក់មានជម្លោះនៅតាមដងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០និង ៥០នាទីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៨ នៅលើផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះ ម៉ម ពៅ…

​គយចល័តក្រសួង ឆែកឆេរឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត២កន្លែងក្នុងក្រុងសិរីសោភ័ណ សង្ស័យមិនបង់ពន្ធនាំចូល!

បន្ទាយមានជ័យៈ ដោយមានការសង្ស័យ​ពីការបើកលក់គ្រឿងបន្លាស់រថយន្តមិនបានបង់ពន្ធទើបនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំងគយចល័តនៃការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥បានចុះប្រតិបត្តិការឆែកឆេរឃ្លាំងស្តុកគ្រឿងបន្លាស់ដ៏ធំមួយដែលមានយីហោ​ អ៊ឹង ​លាងប៉ូច(ហៅពត)ស្ថិតនៅចំនុចភូមិបីសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ​ ​។ ប្រតិបត្តិការ​ឆែកឆេរនេះធ្វើឡើងក្រោមដឹកនាំរបស់លោក​ ឈួន​ សោភា​ប្រធានការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៥នឹងសម្របសម្រួលដោយលោក​ មាស​ ចន្ទ័ពិសិដ្ឋ​ ព្រះរាជ្ញាអមអយ្យការសាលាដំបូងខេត្តបន្ទាយមានជ័យ។ ​ ទីតាំងឃ្លាំងដែលរងការឆែកឆេរខាងលើប្រភពព័ត៌មានបានខ្សឹបខ្សាវថាជាច្រើនអណត្តិមេគយខេត្តមកហើយនិងជាច្រើនអណត្តិមេគយចល័តក្រសួងគឺមិនដែលមានការត្រួតពិនិត្យរឺឆែកឆេរម្តងណាទេ​ និយាយរួមគឺការបើកលក់របស់ថៅកែក្រុមហ៊ុនប្រព្រឹត្តទៅយ៉ាងរលូននិងសុខសាន្តបំផុត​ ។ ភាពសុខសាន្តនេះទំនងជាមានការទំនងល្អរវាងគយក្រសួងនិងគយខេត្តជាមួយថៅកែឃ្លាំង​ អ៊ឹង​…

ប្រយ័ត្ន! ទារកកើតមិនគ្រប់ខែ អាចប្រឈមនឹងបញ្ហាសុខភាពធ្ងន់ធ្ងរ ៧យ៉ាង

មានកត្តាហានិភ័យជាច្រើនដែលអាចនាំឲ្យកូនកើតមិនគ្រប់ខែ ដូចជាអ្នកម្តាយទទួលទានរបបអាហារគ្មានផាសុខភាព ឡើងទម្ងន់ខ្លាំង កើតជំងឺមហារីក ស្ត្រេស ធ្លាក់ទឹកចិត្ត ជក់បារី ផឹកស្រា…។ ដូច្នេះហើយ អ្នកម្តាយគួរជៀសវាងកត្តាហានិភ័យទាំងនេះ ដើម្បីការពារកូនកើតមិនគ្រប់ខែ ព្រោះវាអាចបណ្តោលឲ្យកូនជួបបញ្ហាសុខភាពធ្ងន់ច្រើនច្រើនយ៉ាងទៅថ្ងៃក្រោយ។ ពិបាកដកដង្ហើម ទារកកើតមិនគ្រប់ខែ មានដងហើមខ្លី ដោយសារតែផ្លូវដង្ហើមលូតលាស់មិនទាន់បានល្អ។ នេះជាមូលហេតុដែលបណ្តោលឲ្យទារកស្លាប់ ឬមានជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។ សម្ពាធឈាមទាប ទារកដែលកើតមិនគ្រប់ខែ…

អាហារ៧ប្រភេទ កុំទទួលទានឲ្យសោះនៅពេលអ្នកឈឺ

នៅពេលដែលរាងកាយអស់កម្លាំង ឬឈឺ អ្នកគួរតែព្យាយាមទទួលទានអាហារ និងទឹកឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជួយឲ្យរាងកាយឆាប់ជាសះស្បើយឡើងវិញ។ ក៏ប៉ុន្តែមានអាហារមួយចំនួន អ្នកមិនគួរទទួលទាននៅពេលកំពុងមានជំងឺនោះឡើយ ជាពិសេសអ្នកដែលមានជំងឺផ្តាសាយ ក្អក ឈឺបំពង់ក ឬមានបញ្ហាក្រពះ…. ព្រោះវាអាចបណ្តោលឲ្យជំងឺកាន់តែមានសភាពធ្ងន់ធ្ងរលើសដើម។ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកគួរតែជៀសវាងនៅពេលមានជំងឺ៖ កាហ្វេ អ្នកមិនគួរផឹកកាហ្វេ នៅពេលមានជំងឺណាមួយនោះទេ ជាពិសេសអ្នកដែលមានបញ្ហាក្រពះ។ មូលហេតុដោយសារតែកាហ្វេ មានផ្ទុកជាតិកាហ្វេអ៊ីន…

ជួយShareយកបុណ្យផង! នេន១អង្គនិមន្តទៅបិណ្ឌបាត្របាត់៤ថ្ងៃ ម្ដាយភ័យកាន់រូបថតទៅប្ដឹងប៉ូលិស!

ភ្នំពេញៈ ស្រ្តីចំណាស់ម្នាក់បានកាន់រូបថតនេនតូច១អង្គ ធ្វើដំណើរទៅកាន់ប៉ុស្តិ៍ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ដាក់ពាក្យបណ្ដឹងសុំឲ្យនគរបាលជួយអន្តរាគមន៍ ដោយគាត់បាននិយាយថា នេនតូចនៅក្នុងរូបថតនោះ គឺជាកូនប្រុសរបស់គាត់ ហើយពេលនេះព្រះអង្គបាននិមន្តទៅបិណ្ឌបាត្រ ហើយក៏ស្រាប់តែបាត់ព្រះកាយ៤ថ្ងៃ កន្លងមកហើយ មិនឃើញត្រឡប់ចូលទៅវត្តវិញឡើយ។ ស្ត្រីជាម្ដាយខាងលើបាននិយាយថាគាត់ឈ្មោះ លឹម គីនលាង…

ជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ យកកាំបិតកាប់មន្ត្រីនគរបាលប៉ុស្តិ៍ព្រែកឯងម្នាក់ ​របួសយ៉ាងដំណំ

ភ្នំពេញៈ មន្ត្រីនគរបាល​ប៉ុស្តិ៍​ព្រែក​​ឯងម្នាក់ ​បាន​រងរបួស​ត្រង់កដៃ​ខាងស្តាំ​ម្ខាងយ៉ាងធ្ងន់ធ្ងរ ខណៈដែលកំពុងជិះម៉ូតូល្បាត នៅក្នុងមូលដ្ឋានជាមួយ និងមន្ត្រីនគរបាលម្នាក់ទៀត ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៨ ត្រង់ចំណុច​មុខ​ដីឡូត៍​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​របោះ​អង្កាញ់…

ជប៉ុន អះអាងថា កូរ៉េខាងជើងនៅតែបង្កការគំរាមកំហែង ដល់សន្តិសុខរបស់ខ្លួន

ជប៉ុនៈ រដ្ឋាភិបាលក្រុងតូក្យូ បាននិយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើង នៅតែបង្កការគំរាមកំហែងដល់សន្តិសុខរបស់ខ្លួន ថ្វីបើមានការបញ្ឈប់ការសាកល្បងមីស៊ីលផ្លោង និងការសន្យារបស់មេដឹកនាំលោក គីម ជុងអ៊ុន ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េក៏ដោយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨។ កាសែតមួយ បានចេញផ្សាយនៅថ្ងៃអង្គារនេះ…

​ករណីឃាតកម្មដ៏សាហាវ..ចាក់សម្លាប់បុរសម្នាក់ នៅស្រុកស្ទោង!

​កំពង់ធំៈ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ មានករណី​ឃាតកម្ម(ចាក់សម្លាប់​) នៅ​ភូមិស្វាយ ស​ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំ​ព​ង់ធំ។ ​​ ជនសង្ស័យ(ជាមនុស្សវិកលចរិត)ឈ្មោះ អេង វិចត្រ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មានទីលំនៅភូមិឃុំ​កើតហេតុ​។ ចំណែកជនរងគ្រោះមាន​២​នាក់ ទី១​ឈ្មោះ​…