ករណីរថយន្តបុកម៉ូតូឆ្លងផ្លូវបណ្តាលអោយបុរសម្នាក់ស្លាប់ នៅស្រុកភ្នំក្រវាញ…

ពោធិ៍សាត់:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថា នៅថ្ងៃចន្ទ៩កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង១០និង០៩នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍(រថយន្តបុកម៉ូតូបើកឆ្លងផ្លូវ)នៅលើផ្លូវជាតិលេខ៥៥ចន្លោះគីឡូម៉ែត្រលេខ១២–១៣ ចំណុចមុខផ្ទះឈ្មោះ ជួប ណែម ស្ថិតនៅភូមិដំណាក់អំពិលឃុំបាក់ចិញ្ចៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៨ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង1AL-3316 បើកបរដោយឈ្មោះ ជ​ សឿន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិកោះធំ ឃុំស្តុកបរវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង នឹងអ្នករួមដំណើរ០១នាក់ ត្រូវជាប្រពន្ធឈ្មោះ ថន ម៉ាប់ អាយុ៥២ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំជាមួយគ្នា លុះមកដល់ចំណុចកើតហេតុខាងលើបានជិះចេញពីក្នុងភូមិ ហើយបានឆ្លងផ្លូវពីកើតទៅលិច ក៏ស្រាប់តែមានរថយន្ត០១គ្រឿងម៉ាកហ៊ីយិនដាយពណ៌ខៀវ សេរី២០០២ ពាក់ស្លាកលេខកំពង់ធំ 3A-1813 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បើកបរដោយឈ្មោះ ណឹប ប៉ុង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិធ្លាម្អម ឃុំបឹងកន្តួត ស្រុកក្រគរខេត្តពោធិ៍សាត់បានបុកម៉ូតូចំពីចំហៀងខាងស្តាំម៉ូតូ បណ្តាលអោយជនរងគ្រោះឈ្មោះ ថន ម៉ាប់ រងរបួសធ្ងន់ សមត្ថកិច្ចនឹងក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពបាក់ចិញ្ចៀន ដោយសាររបួសធ្ងន់ធ្ងរពេកជនរងគ្រោះត្រូវបានស្លាប់នៅក្នុងមណ្ឌលសុខភាព ចំណែកអ្នកបើកបរម៉ូតូពុំមានរងរបួសអ្វីទេ។ លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញបានឲ្យដឹងថាបន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយបានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តា អ្នកបើកបរម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន រីឯរថយន្តនឹងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីដោះស្រាយ​តាមនីតិវិធី៕

ប្តីបានដឹកប្រពន្ធនិងកូនយកគោយន្តទៅលាងពេលមេឃកំពុងភ្លៀងស្រាប់តែរន្ទះបាញ់បណ្តាលអោយស្លាប់ប្រពន្ធកូនរងរបួសធ្ងន់…

បន្ទាយមានជ័យ:យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានអោយដឹងថាស្ត្រី០១នាក់ បានបាត់បង់ជីវិត និងក្មេងប្រុស ស្រី០២នាក់រងរបួសធ្ង់ដោយសាររន្ទះបាញ់ ។ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃពុធ ៤ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចស្រះ អ៊ុំ មាំង ស្ថិតក្នុងភូមិស្លែង ឃុំណាំតៅ ស្រុកភ្នំស្រុក…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ករណីវាយកាប់គ្នាបណ្តាលអោយរងរបួសធ្ងន់…

ព្រះសីហនុ:នៅថ្ងៃទី១២​ ខែមិថុនា​ ឆ្នាំ២០២៣​ វេលាម៉ោង​ប្រហែល​០៣និង០០​នាទី​ទៀបភ្លឺ​មានករណី​ ហិង្សា​ដោយចេតនាមានស្ថានទម្ងន់ទោស(វាយនិងកាប់​ បណ្តាល​អោយមរណៈភាព​ជនរងគ្រោះ​)​ បង្កឡេីងដោយជនសង្ស័យចំនួនប្រហែល៣០នាក់​ បានធ្វេីសកម្មភាព​ មានជនសង្ស័យខ្លះ​កាន់មួក​សុវត្ថិភាព​ ខ្សែក្រវាត់​ ដំបងឈេី​ និងដាវកែឆ្នៃ​ ព្រួតគ្នាវាយទៅលេីក្រុមជនរងគ្រោះ​ មានគ្នា០៧នាក់ (ប្រុស​ ៣​និងស្រី​ ០៤នាក់)​ បណ្តាល​អោយជនរងគ្រោះ​ ០១នាក់​ រងរបួសត្រង់ក្បាលធ្ងន់ធ្ងរ​…

ករណីហិង្សាបណ្តាលអោយស្រ្តីម្នាក់ស្លាប់ នៅខណ្ឌដង្កោ…

ភ្នំពេញ:នៅវេលាម៉ោង០៩នឹង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចនៅលើដីឡូតិ៍ជាប់ខ្ទមស្នាក់នៅ ផ្លូវព្រៃស កែងផ្លូវបេតុង ភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យមាន ឈឹម ថាវី ភេទស្រី អាយុ៥៣ឆ្នាំ (មានសតិមិនប្រក្រតី ស្នាក់នៅខ្ទមកន្លែងកើតហេតុ (បច្ចុប្បន្នឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ)។ សាកសពជនរងគ្រោះ…

សមត្ថកិច្ចឃាត់ជនសង្ស័យករណីឆក់កាបូបប្រជាពលរដ្ឋ នៅ ខេត្តព្រះវិហារ…

ព្រះវិហារ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានអោយដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ក្រោយពីបានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ ថាមានករណីឆក់កាបូបកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចគីឡូម៉ែត្រ139-140 លើផ្លូវជាតិ62 ស្ថិតនៅភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ មានក្រុមក្មេងមិនស្គាល់អត្តសញ្ញាណមានគ្នាចំនួន ៤នាក់ ម៉ូតូ២គ្រឿង បានធ្វើសកម្មភាពឆក់ តែមិនបានសម្រេច ហើយបណ្តាលអោយដួលម៉ូតូជនរងគ្រោះធ្ងន់ធ្ងរ។ ក្រោយពីទទួលបណ្តឹង…

ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ យកផ្លែឡាមអារកប្លន់យកម៉ូតូបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

ភ្នំពេញ:យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១៥:៣០នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីប្លន់ម៉ូតូ (យកផ្លែឡាមអារកប្លន់យកម៉ូតូបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ធ្ងរ)។ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖ ១- ជនសង្ស័យឈ្មោះ វី ជីវ័ន្ត ហៅ អាវ័ន្ត ភេទប្រុស ជនជាតិខ្មែរ…

បុរសជាឪពុកប្រើហិង្សាទៅលើកូនស្រីអាយុ៩ខែ បណ្តាលអោយរងរបួសធ្ងន់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន…

បាត់ដំបង:យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានអោយដឹងថា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ម៉ោង ១៧និង១៤នាទី នៅចំណុចក្រុមទី៦ ភូមិឆ្កែខាំប្រើស ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស មួយកើតឡើងបង្កដោយជនសង្ស័យម្នាក់ ឈ្មោះ គឹន វណ្ណាត ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅក្រុមទី៦…

ករណីឃាតកម្មប្អូនបង្កេីតយកកូនកាំបិតចិតបន្លែចាក់ទៅលើបងប្រុសបណ្តាលអោយស្លាប់..

បាត់ដំបង : ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបា​ល​ខេត្តបាត់ដំបងមាន​កិត្តិយសសូមជម្រាបជូនសាធា​រ​ណជន​ អ្នកសារព័ត៌មាននិងអ្នកនិ​យមប្រេីប្រាស់បណ្តាញសង្គមជ្រាបថា​ នៅ​ថ្ងៃទី១៤ខែមីនាឆ្នាំ២០​២៣នេះអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេ​នីយ៍ទោ​ សាត​ គឹមសាន​ ស្ន​ងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បង​ និងដោយបានការសម្រប​សម្រួ​ល​លេីនីតិវិធីពីឯកឧត្តម​កែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃអយ្យការអមសា​លា​ដំបូងខេត្តបាត់ដំបងផងនោះ​សមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរ​បា​លស្រុករតនមណ្ឌល​ ដែលមាន​លោ​កវរសេនីយ៍ឯក​ សន​ និល ជាអធិ​ការ​នគរបាលស្រុករួមគ្នាជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលដែលមានលោកវរសេនីយ៍ឯក​ឈឿង​ គឹមសុង​ ជានា​យការិយាល័យបានធ្វេីការបង្រ្កាបករណី(ឃា-​តកម្ម)​មួយករណីឃាត់​ខ្លួនមុខស​ញ្ញាចំនួន០១នាក់ឈ្មោះ​ យ៉ុ​ សំអូន​ ភេទប្រុស​…

ជម្លោះពាក្យសម្តីយកកូនកាំបិតចាក់ទៅលើបុរសម្នាក់បណ្តាលអោយរបួសធ្ងន់ត្រូវនគរបាលឃាត់ខ្លួន

ខេត្តបាត់ដំបង:​ យោងតាមផេក នាយកដ្ឋានផ្សព្វផ្សាយអប់រំ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កូនកាំបិត) នៅថ្ងៃអាទិត្យ ៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣​ វេលាម៉ោង​១៩នឹង១០នាទី​ ស្ថិតនៅភូមិអូរ​ច្រាប…

រថយន្តដឹកលូដាច់ហ្វ្រាំងបុករៈ ម៉ូតូ១គ្រឿងនិងផ្ទះ២ល្វែងខូចខាត

បន្ទាយមានជ័យ : យោងតាមផេក​​​​​​​​ ​នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៅរសៀលថ្ងៃសុក្រ ៧ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦​ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ យ៉ាងហោចណាស់ក៏មានរថយន្តម៉ាកCamry Prius ចំនួន២គ្រឿង ម៉ូតូ១គ្រឿងនិងផ្ទះចំនួន២ល្វែង ត្រូវបានរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកលូដាច់ហ្វ្រាំងបុករៈ…