ជម្លោះពាក្យសម្តីទាញចបកាប់ទៅលើបុរសម្នាក់បណ្តាលអោយរបួសធ្ងន់ត្រូវនគរបាលស្រុកសំឡូតបង្ក្រាបឃាត់ខ្លួន

ខេត្តបាត់ដំបង យោមតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ឲ្យបានដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើប្រាស់ចបកាប់) នៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២១នឹង៣០នាទី ត្រង់ចំណុចចំការ ឯកឧត្តម ប៉ុល សារឿន ស្ថិតនៅក្រុមទី៣ ភូមិអំពិប ឃុំមានជ័យ…

យុវជនពីរនាក់បានស្លាប់និងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូលឿន បុករបាំងថ្មដាក់នៅលើចិញ្ចើមផ្លូវ

ភ្នំពេញៈ នាវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង យុវជនពីរនាក់បានស្លាប់ និងរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ទៅបុករបាំងថ្មដាក់នៅលើចិញ្ចើមផ្លូវ ទីតាំងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវ១០០៣ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញយុវជនពីរនាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាកស៊ុយសាគីនិច…

ជនបរទេសម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់​ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ

ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីយប់ពាក់កណ្តាលអធ្រាត្រជិតឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ មានករណីខ្មាន់កាំភ្លើងមួយក្រុម ជិះរថយន្តស៊េរីទំនើប មួយគ្រឿង បានធ្វើសកម្មភាពបាញ់ប្រហារជាច្រើនគ្រាប់ ទៅលើជនបរទេសម្នាក់ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ទីតាំងនៅក្រោមអគារ មួយកន្លែង ស្ថិតតាមបណ្តោយផ្លូវសប៊ិត សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។ ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ…

ជាង២នាក់ដូយរថយន្ត ដើម្បីជួសជុលបែរជាក្រឡាច់ដូយ ក្រឡាប់សង្កត់រងរបួសធ្ងន់

ភ្នំពេញ: ជាងជួសជុលរថយន្ត២នាក់ បានរងរបួសធ្ងន់ធ្ងរ ដោយសារតែរថយន្តដឹកសម្ភារ:សំណង់១គ្រឿង ក្រឡាប់សង្កត់លើ ក្នុងពេលដែលរថយន្តនោះដាច់ប៉ុង ហើយពួកគាត់ទាំង២នាក់ដូយឡើង ដើម្បីធ្វើការជួសជុល ។ ប៉ុន្តែភ្លាត់ស្នៀតស្រាប់តែក្រឡាច់ដូយ បណ្ដាលឲ្យរថយន្តនោះធ្លាក់ក្រឡាប់សង្កត់លើទាំង២នាក់ ហើយភ្លាមៗនោះត្រូវបានរថយន្តពេទ្យដឹកយកទៅសង្រ្គោះបន្ទាន់ ។ ហេតុការណ៍នោះ បានកើតឡើង កាលពីវេលាម៉ោងជាង៩និង៣០នាទីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ នៅតាមផ្លូវច្រកចូលសាលារៀនសុវណ្ណភូមិ កែងផ្លូវជាតិលេខ៤…

ករណីរថយន្តបុករះ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ និងមនុស្សរងរបួស នៅខណ្ឌមានជ័យ

ភ្នំពេញ: នាវេលាម៉ោង១និង០០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តបុករះបណ្តាលឲ្យរងការខូចខាត និងមនុស្សរងរបួស ទីតាំងស្ថិតតាមបណ្តោយផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AX-0299 បើកបរដោយជនមិនស្គាល់អត្ត សញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេង…

ករណីបុរស​ម្នាក់ជិះ​ម៉ូតូមួយគ្រឿង ​ជ្រុល​ទៅបុក​សត្វ​ក្របី​ បណ្តាល​ឲ្យដួល​រង​របួសយ៉ាងធ្ងន់ធ្ងរ​

​កោះកុងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ នៅ​ថ្ងៃ​ទី​១៦​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៣​និង​២០​នាទី​ នៅ​ចំណុច​ចំណោទ​មុខ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍​ ភូមិ​នាង​កុក​ ឃុំ​ប៉ាក់​ខ្ល​ង​ ស្រុក​មណ្ឌល​សីមា​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ បុរស​ម្នាក់​បើក​ម៉ូតូ​បុក​សត្វ​ក្របី​ បណ្តាល​អោយ​រង​របួសធ្ងន់​ ។​ ​ជន​រង​គ្រោះ​ឈ្មោះ​ សុខ​ អាត​ ភេទ​ប្រុស​…

បុរសម្នាក់បើករថយន្ត បុករថយន្តស៊េរីទំនើបចតស្ងៀម បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង ២និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ បុរសម្នាក់រួមដំណើរជាមួយនិងបុរសម្នាក់ទៀត បានបើករថយន្តម៉ាក LexusRX330 មួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកពីក្រោយរថយន្តស៊េរីទំនើបចតស្ងៀម នៅចិញ្ចើមផ្លូចខូចខាតយ៉ាងដំណំ ស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់ រួមដំណើរជាមួយនិងមនុស្សប្រុសស្រី…

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងកុងតឺន័រនិងរថយន្តPriusបុកគ្នាពេញទំហឹង បណ្តាលឲ្យខ្ទេចផ្នែកខាងមុខខូចខាតយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ: នាវេលាម៉ោង០៩និង០០នាទីយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រវាងរថយន្តកុងតឺន័រនិងរថយន្តPrius បុកគ្នាពេញទំហឹងបណ្តាលឲ្យខ្ទេចផ្នែកខាងមុខ នៅលើស្ពានព្រែកសំរោង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក Prius មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AW-7161 បើកបរដោយជន…

រថយន្តស្ទូចរេចង្កូតបុកចូលតូបលក់គ្រឿងសមុទ្រ និងសំយ៉ាបផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ បញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលរថយន្តស្ទូចរេចង្កូត បុកចូលតូបលក់គ្រឿងសមុទ្រ និងសំយ៉ាបផ្ទះរបស់ប្រជាពលរដ្ឋ បណ្ដាលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងមនុស្សរងរបួសម្នាក់ បញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ ។ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌកំបូល…

នារីស្រស់ស្អាតម្នាក់ បើករថយន្តMercedes ពាក់ស្លាកលេខកម្ពុជា AH.MEY77 បុករង្វង់មូលស្ពានព្រែកព្នៅ រងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: នៅវេលាម៉ោង០៤និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នារីរូបស្រស់ម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក់ Mercedes C300 ពាក់ស្លាកលេខកម្ពុជា AH.MEY77 បុករង្វង់មូលគល់ស្ពានព្រែកព្នៅត្រើយខាងលិច បណ្ដាលឲ្យរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវវិមាន ឈ្នះ ឈ្នះ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ…