រំឭក​រឿង ពិសិដ្ឋ ពី​លីកា សម្តែង​ក្នុង​រឿង “​ពៅ​ឈូកស​” (Video Inside)

​អ្នកស្រី ពិសិដ្ឋ ពី​លីកា គឺ​ជា​តារា​សំដែង ដ៏​មាន​ប្រជាប្រិយភាព​មួយរូប នៅក្នុង​ប្រទេស​កម្ពុជា​។ អ្នកស្រី​កើត​នៅ​ឆ្នាំ ១៩៦៥ នៅ​ទីក្រុង​ភ្នំពេញ​។ អ្នកស្រី​មាន​ឈ្មោះ​ពិត​ថា ឱក អៀ​ប​ពី​លី​។ ឪពុក​ឈ្មោះ ម៉េង មុនី និង​ម្ដាយ​ឈ្មោះ ឱក ហាល​។ ឪពុក​របស់​អ្នកស្រី គឺ​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បារាំង…

Barcelona ទទួល​យក Luis Suarez ក្នុងតម្លៃ ១២៨ លាន​ដុល្លារ​

​យោងតាម​ប្រភព​ព័ត៌មាន AFP បាន​ចុះផ្សាយ​ថា ក្លិប Barcelona នឹង​ទទួលយក Luis Suarez ជាមួយនឹង​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់គាត់ និង​ជឿថា​នឹង​អាច​លេង​ក្នុង​តួនាទី​ជា​វិជ្ជមាន បើទោះបីជា​មាន​ការហាម​ប្រាម​ពី World Cup លើ​បញ្ហា​ប្រើ​ចង្កោម​ខាំ​ស្មា ខ្សែការពារ​អ៊ីតាលី​ក្តី ។ ​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ លោក Jose Mourinho…

១៨​កក្កដា ជា​ថ្ងៃ​ខួបកំណើត​លោក Nelson Mandela

ជា​និម្មិត​រូប​នៃ​ការរើបំរះ​របប​ជិះជាន់ ប្រកាន់​ពូជសាសន៍ និង​ជា​ម្ចាស់​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព លោក Nelson Mandela បាន​កើត​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​១៩១៨ (​ស្លាប់​នៅ​ថ្ងៃទី​០៥​ខែ​ធ្នូ ឆ្នាំ ២០១៣) ប្រទេស​អាហ្វ្រិក​ខាងត្បូង ដោយ​មាន​ឈ្មោះ​ពេញ​ដែល​គេ​ហៅ​នៅក្នុង​ក្រុម​សហគមន៍​ដែល​លោក​រស់នៅ​ថា Nelson Rolihlahla Mandela​។ Mandela បាន​រៀប​អាពាហ៍ពិពាហ៍​ចំនួន​៣​ដង​រួចមកហើយ ដោយ​បច្ចុប្បន្ន​លោក​មាន​កូនបង្កើត​ចំនួន​១០​នាក់…

អ្នក​ស្លាប់​ដោយ​រថភ្លើង​ក្រោម​ដី​ធ្លាក់​ផ្លូវ​នៅ​ម៉ូស្គូ​កើន​ដល់​២១​នាក់​ របួស ១៥០ នាក់​

​ក្រុង​ម៉ូស្គូ​៖ អ្នកស្លាប់​ដោយសារ​រថភ្លើង​ក្រោម​ដី​ដែល​មាន​ល្បឿន​លឿន​នៅ​ទីក្រុង​ម៉ូស្គូ​ប្រទេស​រុស្ស៊ី បាន​បើក​ធ្លាក់​ផ្លូវ​កាលពី​ថ្ងៃ​អង្គារ​កន្លងទៅនេះ​បាន​បណ្តាល​ឲ្យ​អ្នកដំណើរ​ចំនួន ២១​នាក់​ស្លាប់ និង រាប់សិប​នាក់​ផ្សេង​ទៀត​រងរបួស​។ នេះ​បើ​តាម​វេបសាយ​បរទេស​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​១៧ ខែកក្កដា នេះ​។ ​ភ្លាមៗ​ក្រុម​សង្គ្រោះ​បាន​ព្យាយាម ចូល​ទៅ​កាន់​កន្លែងកើតហេតុ ដើម្បី​រៀបចំ សណ្តាប់ធ្នាប់ ព្រមទាំង​ទាញយក រថភ្លើង​ដែល​កើតហេតុ និង​មនុស្ស​រងគ្រោះ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ចេញ​។ អ្នក​របួស​ជាង​មួយ​រយ​នាក់​ត្រូវ​ដឹក​ទៅកាន់​មន្ទីរពេទ្យ ហើយ​ខ្លះ​បាន​ស្លាប់​ដោយសារ​របួសធ្ងន់ ធ្ង​រពេក ខណៈ​របាយការណ៍​បឋម​មាន​អ្នកស្លាប់​តែ​១៦​នាក់​ប៉ុណ្ណោះ​។…

ខ្មាន់កាំភ្លើងពីរ​នាក់​បាន​បាញ់ប្រហារ​៣​គ្រាប់​លើ​មន្ត្រី​ស្ថានទូត​អូស្ត្រាលី​​បណ្តាលឲ្យ​រងរបួស​ធ្ងន់​

​ភ្នំពេញ​៖ មន្ត្រី​ស្ថានទូត​អូស្ដ្រាលី​ម្នាក់​កំពុង​បើកបរ​រថយន្ត​ត្រូវបាន​ខ្មាន់កាំភ្លើង​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង​បាញ់ប្រហារ​ចំនួន​៣​គ្រាប់​ចូល​ក្នុង​រថយន្ត បណ្តាល​ឱ្យ​អ្នកបើកបរ​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រលប់​ថ្ងៃទី​១៦​ខែកក្កដា​ឆ្នាំ​២០១៤ នៅ​ចំណុច​ក្បែរ​របង​វត្ត​ដំបូក​ខ្ពស់ ផ្លូវ​លេខ​៦៩​បេតេ ស្ថិតនៅក្នុង​ភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ​។​ ​បុរស​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហាន វុទ្ធី អាយុ​៥៩​ឆ្នាំ​ជា​មន្ត្រី​ស្ថានទូត​អូស្ត្រាលី ស្នាក់នៅ​ក្នុង​ភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​។​ ​បើតាម​សម្តី​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ចុះ​ទៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​តូយ៉ូតា​កាមរី ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ…

ក្រសួង​មហាផ្ទៃ​បញ្ចេញ​ឈ្មោះ​មេដឹកនាំ​ជន​អនាធិបតេយ្យ ៤​នាក់ ដែល​បង្ក​អំពើហិង្សា​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​

​កាលពី​ថ្ងៃ​ទី ១៥ ខែ កក្កដា ម្សិលមិញ​នេះដែរ ក្រសួងមហាផ្ទៃ បាន​បញ្ចេញ​ឈ្មោះ មេដឹកនាំ ជន​អនាធិបតេយ្យ ដែល​បង្ក​អសន្តិសុខ ធ្វើឲ្យ​មនុស្សជិត ៤០ នាក់​រងរបួស​ធ្ងន់ និង ស្រាល​។​ ​មេដឹកនាំ ៤ នាក់​ដែល​ត្រូវបាន​ក្រសួង​មហាផ្ទៃ បាន​បញ្ចេញ​ឈ្មោះ​រួមមាន ឈ្មោះ…

បុរស​ម្នាក់​ដើរ​ឆ្លងផ្លូវ ផ្លូវត្រូវ​រថយន្ត​ស៉ា​យ៉ុង​មួយគ្រឿង​បើក បុក​របួស់ធ្ងន់ ហើយ​គេចខ្លួន​បាត់​ស្រមោល​

ភ្នំពេញ​៖ បុរស​ម្នាក់​បានរ​បួស​បាក់​ជើង​ម្ខាង​ធ្ងន់ធ្ងរ ខណៈ​ដែល​រូបគេ​ដើរ​ឆ្លងផ្លូវ​ហើយ​ត្រូវ​ថយ​ន្ត​ស៉ា​យ៉ុង មួយ​គ្រឿង​ពេញទំហឹង​ហើយ​រថយន្ត​បង្ក​នេះ​បាន​បើក​គេចខ្លួន​បាត់​ស្រមោល កាលពី​វេលា​ម៉ោង ៩​និង​២០​នាទី​យប់​នៅ​ចំណុចស្តុ​បកោស​ដូង តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង កែង​ផ្លូវ​លេខ ២៣០ ស្ថិតក្នុង សង្កាត់ ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក ។ ​យោងតាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឲ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​បាន​ដើរ​ឆ្លងផ្លូវ​ពី ជើង ទៅ ត្បូង ស្រាប់តែ​ដើរ​មិនទាន​ដល់​ពាក់កណ្តាល​ផ្លូវ​ផង​ក៏​ស្រាប់តែ​មាន​រថយន្ត ស៉ា​យ៉ុង…

ម្ចាស់​រថយន្ត​កំពូល​ឈ្លើយ​ដាល់​មុខ​ម្ចាស់​រ៉ឺម៉ក​ម៉ូតូ ៣​ដៃ​ខណៈ​បើករថយន្ត​ទៅ​ប៉ះ​រ៉ឺម៉ក​ម៉ូតូ​កង​បី​ពី​ក្រោយ

ភ្នំពេញ ៖ រថយន្ត​កូរេ​ចំណុះ​ពីរ​តោន​កន្លះ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ដោយ​មិត្តភក្តិ ២​នាក់​ទៀត​បាន​បើក​ទៅ​ប៉ះ​គូទ​រ៉ឺម៉ក​ម៉ូតូ​កង​៣​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​ចំ​ពីក្រោយ​តិចតួច​មិន​បណ្តាលឲ្យមាន រង​ការខូចខាត​ធ្ងន់ធ្ងរ ចំណែក​មនុស្ស​ក៏​មិន​មាន​រងរបួស​អ្វី​ដែរ ប៉ុន្តែ​អ្វី​ដែល​គួរអោយ​ហួសចិត្ត​នោះ​គឺ​អ្នកបើករថយន្ត គូ​រ៉េ​ចំណុះ​២​តោន​កន្លះ​នោះ​បែ​ជា​មិន​ធ្វើកា​រ​សម្រប់សម្រួល​គ្នា​ទេ បែ​ជា​ចុះ​ពី​លើ​រថយន្ត​ទៅ​ដាល់​មុខ​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​កង​បី ចំនួន​៣​នាក់​ដៃ​បណ្តាលអោយ​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ​កង​បី​ប៉ោង​ភ្នែក​ខាងឆ្វេង រួច​ឡើង​លើ​ជិះ​រថយន្ត​ដើម្បី​ព្យាយាម បើក​រត់គេច​ខ្លួន តែ​ត្រូវបាន​ក្រុម​រ៉ឺម៉ក​ម៉ូតូ ទាក់ទង​គ្នា តាម​អាយកូម ស្ទាក់​ចាប់បាន​នៅ​ចំណុច​ស្តុប​ទួលគោគ​បាន​វិញ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៧​និង​៤០​នាទី យប់​ថ្ងៃ ទី…

ស្លាប់​ម្នាក់​របួស​ធ្ងន់ធ្ងរ​២​នាក់​ខណៈម៉ូតូ​២​គ្រឿង​ព្រលះ​គ្នា

យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​និង​២​នាក់​ទៀត​បាន​រងរបួស​ធ្ងន់ធ្ងរ​ដោយសារតែ​ពួកគេ​ជិះ​ម៉ូតូ​២​គ្រឿង​ក្នុង​ល្នឿន​លឿន​បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​២១​និង​៥០​នាទី យប់ ថ្ងៃទី​០៤ ខែ​កក្ត​ដា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​សាលារៀន ខេ​ម​វើល​ដ៏ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។​ ​ ​យោង​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សេ​រូស ពណ៌​ក្រហម ពាក់​ស្លាក​លេខ​ខេមរៈភូមិន្ទ​01 1-4041 ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​ណត​ប្រី​ត ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ដែល​ទើបតែ​ចេញពី​កន្លែង​ធ្វើការ​នៅ​គោលបំណង​ត្រឡប់ទៅផ្ទះ​លុះ​ធ្វើដំណើរ​មក​ដល់​ចំណុច​មុខ​សាលារៀន…

រថយន្ត​ឡិច​ស៊ី​ស RX300 បើក​បុក​ម៉ូតូ​ហុងដា ឌ្រិ​មធុន​សេ​១២៥ រួច​គេចខ្លួន​បាត់​ស្រមោល​

​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿង​ដែល​គេ​ស្គាល​ថា​ម៉ាក​ឡិច​ស៊ី​ស RX300 បាន​បើក​ទៅ​បុក​ម៉ូតូ​មួយគ្រឿង ពីក្រោយ​បណ្ដាល​ឲ្យ​បុរស​ម្នាក់​រងរបួស​បាក់​ជើង​ម្ខាង​ហើយ​រថយន្ត​បង្ក​បើក​គេចខ្លួន​បាត់​ស្រមោល​កាលពី​វេលា​ម៉ោង​៩ និង​១០​នាទី​យប់​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៤ នៅតាម​បណ្ដោយ​ផ្លូវ លេខ​១៨២​ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក​។ ​តាម​សាក្សី​ពី​ស្ត្រី​ម្នាក់​ជា​អ្នកលក់​ផ្លែឈើ​នៅក្បែរ​កន្លែង​កើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ គាត់​បាន​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រិ​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1Q-9244 បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​លុះ​មកដល់…