អំពើហិង្សាដ៏សាហាវស្ថិតនៅក្រៅ ការប្រកួត​វគ្គផ្តាច់ព្រ័ត្រ រវាង Fiorentina និង Napoli ​

អ៊ីតាលី , ទីក្រុងរ៉ូម​ ៖អំពើហិង្សា​ដ៏កាចសាហាវ​មួយ នៃអ្នកគាំទ្រ មុនការប្រកួត ​រវាងក្លិប Fiorentina និង Napoli ​ បានក្លាយជាសមរភូមិ​មួយ​ដ៏។​ នៅព្រឹកព្រលឹមត្រូវនឹងថ្ងៃទី ៤ ខែ ឧសភា ក្នុងការប្រកួត​វគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ Coppa Italia…

សត្វ​ឆ្មា​ភ្នែក​ពីរ​ពណ៌​ត្រូវបាន​គេ​រកឃើញ​ជា​លើកដំបូង​

​ជាធម្មតា​ភ្នែក​ទាំង​គូរ​របស់​សត្វ​គឺ​មាន​ពណ៌​ដូច​គ្នាៗ ប៉ុន្តែ​សម្រាប់​ឆ្មា​មួយ​ក្បាល​នេះ​វិញ​បែរជា​មាន​លក្ខណៈខុស​ពី​ឆ្មាដ​ទៃ​ទៀត​គឺ​ភ្នែក​ទាំង​គូរ​របស់​វា​មាន​ពណ៌​ខុស​ពី​គ្នា​ទាំងស្រុង​។ លោក Bobby Pfeiffer ដែលជា​អ្នក​ថតរូប​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ខណៈ​ដែល​ឃើញ​ឆ្មា​មួយ​ក្បាល​នេះ​មាន​ភ្នែក​ខុសស្រឡះ​ពីគ្នា​។ ប៉ុន្តែ​គួរឲ្យ​សោកស្តាយ​ណាស់​ព្រោះ​ជើង​ក្រោយ​របស់​វា​គឺ​ខ្វិន ដូច្នេះ​ម្ចាស់​របស់​វា​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​វា​ច្រើន​បំផុត​។ ​បើ​តាម​ការវិភាគ​បង្ហាញថា មូលហេតុ​ដែល​ធ្វើឲ្យ​ឆ្មា​មួយ​ក្បាល​នេះ​មាន​ពណ៌​ភ្នែក​ខុស​ពី​គ្នា​ដោយសារតែ ទំ​រង​នៃ​ការផ្លាស់ប្តូ​រហ្សែ​ន គឺ​គ្មាន​ជំងឺ​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ​៕​

អ​ង្គ​កា​រ​អ​ន្ត​រ​ជា​តិ​ចំ​នួ​ន​៣​ ​ស​ហ​កា​រ​ផ្សព្វផ្សា​យ​សេ​ច​ក្តីណែ​នាំ​ ​ប​ច្ចេក​ទេ​ស​ឆ្លើយ​ត​ប​គ្រោះអា​ស​ន្ននៅ​ភ្នំពេ​ញ​

នាព្រឹកថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៤ សាលារាជធានីភ្នំពេញ និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ សហការជាមួយអង្គការ Unicef អង្គការ World Vision និងអង្គការ PIN បានធ្វើការផ្សព្វផ្សាយសេចក្តីណែនាំ បច្ចេកទេសសំរាប់ការរៀបចំសៀវភៅត្រៀមបំរុងឆ្លើយតបគ្រោះអាសន្ននៅរាជធានីភ្នំពេញ ។…

តើ Hacker ទាំង​ពីរ​រូប​ដែល​ទើប​ចាប់ខ្លួន​កាល​ពី​ថ្មីៗ​នេះ មាន​ទោស​ធ្ងន់ធ្ងរ​កម្រិតណា​?

​កាល​ពី​ថ្មីៗ​នេះ គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ បានឲ្យដឹងថា មេដឹកនាំ​ពីរ​នាក់​នៃ​ក្រុម​អនាមិក​កម្ពុជា ដែល​ជា​សាខា​របស់​ក្រុម​ហ៊ែ​ក​ឃើ​ពិភពលោក ត្រូវបាន​ចាប់ខ្លួន​នៅ​ខែ​នេះ​តាម​ការចោទប្រកាន់​ពី​បទ​ជ្រៀតចូល​គេហទំព័រ​របស់​រដ្ឋាភិបាល​និង​លួច​ទិន្នន័យ​សម្ងាត់ ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា​និង​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត FBI របស់​សហរដ្ឋអាមេរិក​បានធ្វើ​ប្រតិបត្តិការ​ស៊ើបអង្កេត​រយៈពេល​ប្រាំបី​ខែ​។​ ​បើ​តាម​ការបញ្ជាក់​របស់ លោក ឌី​ម ចៅ​សេង មេធាវី​តំណាងឲ្យ​យុវជន​ទាំង​ពីរ បានឲ្យដឹងថា ប៊ុន ឃី​ង​មង្គល​បញ្ញា និង ជូ សុង​ហេង…

Sir Alex Ferguson មកដឹកនាំក្រុមបិសាចក្រហម និង ជ្រើសរើសគ្រូបង្វឹកថ្មី ?

អង់គ្លេស​៖កំហុសមួយដ៏ធ្ងន់ធ្ងរ ដែល ជ្រើសរើស David Moyes ឲ្យដឹកនាំក្លិបបិសាចក្រហមនោះ អតីតអ្នកគ្រប់គ្រង Sir Alex Ferguson នឹង​បន្តក្លាយជា​អ្នកដឹកនាំក្រុម បិសាចក្រហម ​។​ កាលពីម្សិលមិញនេះដែរ កាសែត Telegraph និង Daily Star បានចុះផ្សាយថា…

បុរស​ម្នាក់​បើករថយន្ត កាមរីហាយ​ប្រ៊ីត ​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​លើ​ស្ពាន ​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្មាស​វី​របួសធ្ងន់ ​០២​នាក់​

​ភ្នំពេញ ៖ រថយន្ត​កាម​ម៉ា​រី​ហាយ​ប្រ៊ីត​ជិះ​ដោយ​បុរស​ម្នាក់​បាន​ជិះ​វ៉ា​រថយន្ត​មួយ​គ្រឿង​ទៀត​ហើយ​ជ្រុល​ទៅ​បុក​អ្នកជិះ​ម៉ូតូ​ស្មាស​វី​ពេញទំហឹង​បណ្តាល​ឱ្យ​អ្នកជិះ​ម៉ូតូ​០២​នាក់​របួសធ្ងន់ ។ ​ហេតុ​ការណ៏គ្រោះថ្នាក់​ចរចារ​ណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​២២​មេសា​២០១៤ នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា ស្ថិតនៅ​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ឬ​ស្សី​កែវ ។​ ​យោងតាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាម​ម៉ា​រី​ហាយ​ប្រ៊ីត​មួយ​គ្រឿង​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Y-1151 បើក​ដោយ​បុរស​ម្នាក់​នៅលើ​ស្ពាន​ជ្រោយចង្វា ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ដោយ​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយគ្រឿង​ទៀត ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្មាស​វី ពាក់​ស្លាក​លេខ នគរបាល​1.8191​ជិះ​គ្នា​០២​នាក់​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​(​បញ្ច្រស​ទិស​គ្នា​) ពេញទំហឹង​ខ្ទាត​បោក​អ្នកជិះ​ម៉ូតូ​ទាំង​០២​នាក់​ទៅ​លើ​ថ្នល់​រងរបួស​ធ្ងន់ធ្ងរ​ចំណែក​ជនរងគ្រោះ​ត្រូវ​រថយន្ត​សាមុយ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​…

ស្រវឹង​ជិះ​ម៉ូតូ​ទៅបុក​រ៉ឺម៉ក់​កង់​បី​ពេញទំហឹង​បណ្តាល​ឲ្យ​កង់​បី​ក្រឡាប់​ផ្ងារជើង​ច្រងាង

​ ​ភ្នំពេញ​៖ យុវជន​ម្នាក់​ត្រូវ​រងរបួស​ធ្ងន់ធ្ង​រខ​ណៈ​រូប​គេ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ឃ្លីក ពណ៌​ស្លា​ទុំ ពាក់​ស្លាក​លេខ ភ្នំពេញ​1Q-0195 ជិះ​ក្នុង​ល្បឿន​លឿន​ទៅ​បុក​រ៉ឺម៉ក់​កង់​បី​មួយគ្រឿង គ្មាន​ស្លាក​លេខ បណ្តាលឲ្យ​រ៉ឺម៉ក់​កង់​បីក្រឡា​ប់ផ្ងារ ជើង​ច្រងាង នៅ​ចំណុច​ផ្លូវ​លេខ​១១៨ កែង​ផ្លូវ​លេខ​៥៣​ក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង ២១​និង ៤៥​នាទី​យ​ប​ថ្ងៃទី ២១ មេសា ឆ្នាំ​២០១៤​។​ ​…

ជនជាតិ​ចិន​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​លុច​ស៊ី​ស​៥៧០​ទៅបុក​អ្នកប្រមូល​សំរាម​បណ្ដាលអោយ​បាក់ជើង​ទាំង​២

ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​ជា​អ្នកប្រមូល​សំរាម​តាម​ផ្លូវ​បាន​រងរបួស​បាក់ជើង​ទាំង​សងខាង​ដោយសារ​បុរស​ជនជាតិ​ចិន​ម្នាក់​ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​មក​បុក​នៅពេល​គេ​កំពុង​ប្រមូល​សំរាម​ហើយក៏​អូស​ទៅ​ផ្ទប់​និង​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ទ្រី​បណ្ដាលអោយ​គៀប​ជាប់​និង​រថយន្ត​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ទៀបភ្លឺ​ថ្ងៃទី​២០​ខែ​មេសា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​លេខ​១១០ ក្នុង​សង្កាត់​ផ្សារកណ្ដាល ខណ្ឌ​ដូនពេញ​ទល់មុខ​និង​ហាង​លក់​គ្រឿងសំណង់ ទូច រដ្ឋា ។​ ​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ចុះ​មកដល់​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​ដឹក​សំរាម​របស់​ក្រុមហ៊ុន​ស៊ិន​ឌ្រី​ដែល​តែងតែ​មក​ប្រមូល​សំរាម​ដូច​រាល់ដង ខណៈ​នោះ​ដោយ​បុរស​ម្នាក់​ជា​អ្នកប្រមូល​សំរាម​គាត់​កំពុងតែ​យក​សំរាម​ដាក់​ចូល​រថយន្ត ក៏​ស្រាប់តែ​មាន​រថយន្ត​លុច​ស៊ី​ស​៥៧០​មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ​០២ 2-2929 បើកបរ​ដោយ​បុរស​ម្នាក់​ជា​ជនជាតិ​ចិន​បាន​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​១១០ ក្នុង​ទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​យ៉ាន​លឿន​ក៏​មក​បុក​បុរស​ដែល​កំពុង​មូល​សំរាម​ម្នាក់​នោះ​អូស​មក​ផ្ទប់​និង​រថយន្ត​ដឹក​សំរាម​មួយ​ទំហឹង​ធ្វើអោយ​បុរស​ខាងលើ​គៀប​ជាប់​និង​រថយន្ត​រងរបួស​បាក់ជើង​ទាំង​សងខាង ហើយ​ក៏​ត្រូវ​បាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត​មក​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ…

រថយន្តក្រុង​ដឹក​អ្នកដំណើរ​មួយគ្រឿង​បើក​បុក​ម៉ូតូ​ហុងដា​ឌ្រី​ម​រងរបួស​ម្នាក់​គេចខ្លួន​បាត់​ស្រមោល​

ភ្នំពេញ ៖ រថយន្ត​ក្រុង​ដែល​ដឹក​អ្នកដំណើរ​មួយ​គ្រឿង​បាន​បើ​កទ​ភ​បុក​ម៉ូតូ​ហុងដា ឌ្រី​មសង់​១២៥​មួយ​គ្រឿង​បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ ហើយ​រថយន្ត​បង្ក​នេះ​បាន​បើក​គេចខ្លួន​បាត់​ស្រមោល​ពី​កន្លែងកើតហេតុ​។ ​ហេតុ​ការណ៏កើតឡើង​នៅវេលា​ម៉ោង ១​និង ២០​នាទី​រំលង​អធ្រាត​ឈានចូល​ថ្ងៃ ទី ០៩ មេសា ២០១៤​នៅ​ចំណុច ទល់មុខ​និង​ហាង​ខា​រ៉ា​អូរ​ខេ ដេវិន តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១៩៨៦ ស្ថិតនៅ​ភូមិ​ភ្នំពេញ សង្កាត់​ភ្នំពេញ ខណ្ឌ​សែន​សុខ ។​…

រថយន្ត​ហ៊ីយ៉ាន់ដាយ បើក​ដូច​ហោះ​បុក​ម៉ូតូ​ធុន​ធំ​ផ្លោង​ខ្ទាត​មនុស្ស​ធ្លាក់​ទើរ​លើដំបូល​រថយន្តរ​បួស​ធ្ងន់​សល់​ដង្ហើមចង្រិត​

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ​ដោយ​បាក់ដៃ​ទាំង​សងខាង​និង​បែក​ប្លោកនោម​នៅសល់តែ​ដង្ហើមចង្រិត​ក្នុង​គ្រោះថ្នាក់​ចរាចរ​មួយ​បង្ក​ឡើង​រវាង​រថយន្ត​ហ៊ីយ៉ាន់ដាយ SANTA ពណ៌​ស​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​បាន​បើក​ទៅ​បុក​និង​ម៉ូតូ​ធុន​ធំ​ពណ៌​ខ្មៅ មួយគ្រឿង​ម៉ាក​R6​បើកបរ​ដោយ​បុរស​ម្នាក់​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាលអោយ​ផ្លោង​ខ្ទាត​អ្នកបើក​ម៉ូតូ​ទើរ​លើដំបូល​រថយន្ត​កា​លពី​វេលា​ម៉ោង​១​និង​១៥​នាទី រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី​០៨ មេសា ២០១៤ នៅ​ចំណុច មុខ​មន្ទីរពេទ្យ​ព្រះ​កុស​មះ ស្ថិតនៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។ ​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​និង​បុរស​ជនជាតិ​កូរ៉េ​បើក​រថយន្ត​បង្កហេតុ​នៅឡើយ​ទេ​។​ លោក ស៊ិន សុវណ្ណ នាយរង​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរ​ផ្លូវគោក​ខណ្ឌ​សែន​សុខ​បានអោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ហ៊ីយ៉ាន់ដាយ…