កីឡាករ Sagna របស់​កាំភ្លើង​ធំ​ប៊ិះ​នឹង​ស្លាប់​លើ​ទីលានយប់មិញ​

​ក្នុងជំនួប​ប្រកួត​រវាង​ក្លិប កាំភ្លើង​ធំ និង Aston Villa កាលពី​រាត្រី​ថ្ងៃទី ១៧ ខែ សីហា យប់​ម្សិលមិញ​នេះដែរ កីឡាករ Sagna ដែល​លោត​តែ​តបាល់ ខណៈ​ដែល​បាល់​ស៊ុត​ចេញពី​អ្នក​ចាំទី សឹងតែ​ធ្វើឲ្យ​ខ្លួន​ឯង​បាក់ក ស្លាប់​ភ្លាមៗ​នៅលើ​ទីលាន​ទៅហើយ ដោយ​ធ្លាក់​សំយាក​ចុះក្រោម​ដាំ​ក្បាល​ចុះ ។ ជាមួយ​នឹង​គ្រោះថ្នាក់​នេះ​ដែរ​បាន​ធ្វើឲ្យ​អ្នក​ទស្សនាតាម​ទូរទស្សន៍ និង…

iPhone 5 ស្ទើរតែ​ធ្វើឲ្យ​ស្ត្រី​ជនជាតិ​ចិន​ម្នាក់​ខ្វាក់ភ្នែក​

ស្ត្រី​ជនជាតិ​ចិន​ម្នាក់​បាន​រងរបួស​ភ្នែក ដោយសារតែ iPhone 5 របស់​នាង​ផ្ទុះឡើង ខណៈពេល​ដែល​កំពុង​និយាយ​ទូរស័ព្ទ ប៉ុន្តែ​មិន​មាន​ប៉ះពាល់​ខ្លាំងក្លា​នោះទេ​។​ ​យោង​តាម​សារព័ត៌មាន​ចិន​មួយ​ឈ្មោះថា Dlxww បានឲ្យដឹងថា ស្ត្រី​ម្នាក់​ឈ្មោះ Lee បាន​រង​គ្រោះថ្នាក់​ត្រង់​ភ្នែក ដោយសារតែ iPhone 5 របស់​គាត់​ផ្ទុះឡើង​។ ស្ត្រី​រងគ្រោះ​បាន​រាប់រៀបថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នាង បាន​ចុះពីលើផ្ទះ​មក​ជាន់​ក្រោម…

តុលាការ​អេស្បាញ​បញ្ជាក់ថា​អ្នកបើកបរ​រថភ្លើង​ដែល​មាន​គ្រោះថ្នាក់​គឺ​បាន​ប្រើប្រាស់​ទូរស័ព្ទ​នៅ​ចន្លោះ​ពេល​ដែល​ឧបទ្ទេវហេតុ​កើតឡើង​

ទីក្រុង​ម៉ា​ឌ្រី​ត ( 30/07/13 ) : តុលារ​ការ​របស់​អេស្បាញ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បានប្រកាសថា​ខ្លួន​បាន​រកឃើញថា​អ្នកបើកបរ​រថភ្លើង​ដែល​បាន​បង្ក​គ្រោះថ្នាក់​សម្លាប់​មនុស្ស 79 នាក់​កាលពី​សប្តាហ៍​មុន​នោះ​បាន​និយាយ​ទូរស័ព្ទ​នៅពេល​ដែល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​។​ ​តុលា​រការ​នេះ​បាន​និយាយទៀតថា​បុរស​ដែល​ជា​អតីត​ទាហាន​ជើង​ចាស់​នេះ​បាន​កំពុងនិយាយ​ទូរស័ព្ទ​ជាមួយនឹង​បុគ្គលិក​របស់​ក្រុមហ៊ុន​ផ្លូវដែក​ដើម្បី​ពិភាក្សា​លើ​ផ្លូវ​ដែល​គាត់​ត្រូវ​ប្រើប្រាស់​តែ​ជា​អកុសល​បានតែ​បន្តិច​គ្រោះថ្នាក់​ក៏​បាន​កើតឡើង​ភ្លាមៗ​។​ ​តាមរយៈ​ប្រអប់​ខ្មៅ​ដែល​បាន​យក​មក​ពិនិត្យ​បានឲ្យដឹង​ថា​រថភ្លើង​បានរ​ត់​ក្នុង​ល្បឿន​ប្រមាណ 192 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ហើយ​អ្នកបើកបរ​ព្យាយាម​ប្រើប្រាស់​ហ្វ្រាំង​ដែរ​តែ​ចុងក្រោយ​គឺ​ល្បឿន​បាន​ធ្លាក់​មក​ត្រឹម 153 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ​នៅពេល​ដែល​ផ្លូវបត់​ត្រូវការ​ល្បឿន​តែ 89 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​គួរបញ្ជាក់​ផង​ដែរ​រថភ្លើង​ដែល​ដឹក​អ្នកដំណើរ​សរុប 218 នាក់​បាន​សម្លាប់​មនុស្ស​ទាំងអស់ 79 នាក់…

របាយការណ៍​យូ​អិន​ថា​ជនជាតិ​ស៊ី​រី 5 ពាន់ នាក់​កំពុង​តែ​ត្រូវបាន​ស្លាប់​ជា​រៀងរាល់​ខែ​

​ប៉េកាំង (17/07/13) ៖ ប្រភព​ព័ត៌មាន​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ិន​ហួរ​របស់​ចិន​បានឲ្យដឹង​ថា​របាយកា​រណ៍រប​ស់​យូ​អិន​មួយ​បាន​បញ្ជាក់​ពី​ចំនួន​មនុស្ស​ស្លាប់​ក្នុង​មួយ​ខែៗ​នៅក្នុង​ប្រទេស​ស៊ី​រី​មាន​ទៅដល់ 5 ពាន់​នាក់ ហើយ​ចំនួន​នៃ​ជនភៀសខ្លួន​គឺ​បាន​កើនឡើង​យ៉ាង​គំហុក​និង​ឆាប់រហ័ស​បំផុត​ដែល​វា​បញ្ហា​ដ៏​គួរឲ្យខ្លា​ចមួយ​។​ ​អគ្គលេខាធិកា​រង​សម្រាប់​សិទ្ធិមនុស្ស​ប្រចាំ​អង្គការសហប្រជាជាតិ Iabn Simonovic បាន​បកស្រាយ​ប្រាប់​ពី​ស្ថានភាព​នៃ​អំពើហិង្សា​ដ៏​អាក្រក់​ដែល​កំពុង​កើតមាន​នៅក្នុង​ស៊ី​រី​ទៅដល់​ក្រុមប្រឹក្សាសន្តិសុខ​រួចរាល់​ហើយ​នៅពេល​ដែល​សង្គ្រាម​ស៊ីវិល​និង​ការកើនឡើង​នៃ​ជម្លោះ​បាន​ធ្វើឲ្យ​ប្រទេស​នេះ​ធ្លាក់​ក្នុង​សភាព​កាន់តែ​ធ្ងន់ធ្ងរ​។​មកទល់​នឹង​ពេលនេះ​ជនភៀសខ្លួន​សរុប​ដែល​មាននៅ​តាម​ជិតខាង​ប្រទេស​ស៊ី​រី​មាន​ទៅដល់ 1,8 លាន​នាក់​ហើយ​ដែល​ត្រូវ​បាន​ចុះឈ្មោះ​ហើយ​មាន​ប្រមាណ 6 ពាន់ នាក់​ជា​មធ្យម​កំពុងតែ​បន្ត​ការចុះឈ្មោះ​។​ ​ប្រធាន​ផ្នែក​ជំនួយ​មនុស្ស​ធ​ម៍រ​បស់​អង្គការសហប្រជាជាតិ​លោកស្រី Valerie Amos បាន​និយាយថា​យ៉ាងហោចណាស់​ក៏​មាន​ជនភៀសខ្លួន​ស៊ី​រី…

តោះ ! ទៅ​មើល​សម្រស់​ក្រោម​កម្តៅថ្ងៃ នៅ​ទីក្រុង​ប៉េកាំង​

​ស្ទីល​ស្លៀកពាក់ របស់​ពួក​ប​ស្ទឹម​ប្រទេស ដូចជា​ស្លៀកខោ​ខូវប៊យ ឈុត​ប៊ី​គីនី សំពត់​ខ្លី អាវ​ដែល​គ្រប​តែ​សុដន់ និង មាន​លក្ខណៈ​ប្លែក​ជាងនេះទៅទៀត ដែល​ត្រូវបាន​គេ​ផ្តិត​បាន​នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន ។ ឈុត​សម្លៀក​បំពាក់​ដែលបានបង្ហាញ​តាមផ្លូវ​ បាន​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​វប្បធ​ម៌​របស់​ប្រទេស​ចិន យ៉ាងធ្ងន់ធ្ងរ​។ តែ​ទោះជា​យ៉ាងនេះក្តី បើសិនជា​យើង​គិត​វិភាគ​លើ​ល​ក្ខណ្ឌ ជា​ចំណី​ចក្ខុ​ឯណោះវិញ ពោល​គឺ​មាន​ភាព​សិច​ស៊ី និង​ទាន់សម័យ នឹង​អាច​ធ្វើ​ឲ្យ​ភ្នែកបើក​មិនបិទ​ជាក់ជាមិនខាន​ ដោយ​ស្ត្រី​ដែល​ធ្វើដំណើរ​តាមផ្លូវ​នា​ទីក្រុង…

ឥណ្ឌូនេស៊ី​ប្រើ​រយៈពេល​មួយ​សប្តាហ៍​ដើម្បី​ស្រោចស្រង់​តំបន់​រញ្ជួយ​ដី​

​ចា​កាតា​៖​អជ្ញាធរ​របស់​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​ពុធ​នេះ​បាន​សម្រេចចិត្ត​ក្នុង​ការប្រើប្រាស់​រយៈពេល​មួយ​សប្តាហ៍​ដើម្បី​ឆ្លើយតប​ទៅនឹង​គ្រោះមហន្តរាយ​រញ្ជួយ​ដី​នៅក្នុង​តំបន់ Bener Meriah ដែល​រងគ្រោះថ្នាក់​ខ្លាំងជាងគេ​តាមរយ​ការសាងសង់​ផ្ទះសម្បែង​ឡើងវិញ​ហេដ្ឋារចនាសម្ពន្ធ​និង​ជន​រងគ្រោះ​ផង​ដែរ​។​ ​តាមរយ​នេះ​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បាន​ប្រើប្រាស់​កញ្ចប់​ថវិកា 40 ពាន់​លាន​រូ​បៀ​ត្រូវជា 4 លាន​ដុល្លារ​អាមេរិក​សម្រាប់​ជំនួយ​ហិរញ្ញវត្ថុ​ក្នុង​ការជួយ​និង​គ្រឿង​ឧបត្ថម្ភ​ទៅដល់​តំបន់​រងគ្រោះ​។​ការឆ្លើយតប​និង​គ្រោះមហន្តរាយ​លើក​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ដល់​ថ្ងៃទី 9 កក្កដា​តាម​គម្រោង​តែ​វា​នឹង​អាច​បន្ត​ការងារ​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង​នៃ​តំបន់​ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ថ្ងៃ​អង្គារ​នេះ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ទទួល​រងគ្រោះ​ពី​ការរញ្ជួយ​ដី​ដែល​មាន​កម្រិង 6,0 រិ​ចទ័​រដែល​បាន​ធ្វើឲ្យ​ស្លាប់ 24 នាក់​របួស​រាប់រយ​នាក់​និង​ផ្ទះសម្បែង​ជាច្រើន​រយ​ខ្នង​ត្រូវ​បាន​ខូចខាត​ទាំងស្រុង​៕​ https://i1272.photobucket.com/albums/y389/domneng/Decore/132509344_41n_zps49f38007.jpg https://i1272.photobucket.com/albums/y389/domneng/Decore/132509344_61n_zpsac7c5bc4.jpg https://i1272.photobucket.com/albums/y389/domneng/Decore/132509344_31n_zps440ec5bc.jpg https://i1272.photobucket.com/albums/y389/domneng/Decore/132509344_71n_zpse7049029.jpg…

ស្ត្រី​ម្នាក់​ស្ថិតនៅ​ក្រោម​កង់​ឡាន​អង្វរ​អ្នកបើកបរ​

ចិន​៖​មាន​អ្នកបើកបរ​ជាច្រើន​តែង​តែ​ជ្រើសរើស​ឲ្យ​ជនរងគ្រោះ​ស្លាប់ ដើម្បី​គេច​ចេញពី​ចំនួន​ទឹកប្រាក់​បង់​យ៉ាង​ថ្លៃ ។​ ​ខណៈ​ដែល​គ្រោះថ្នាក់​ដ៏​ភ័យខ្លាច​មួយ​បាន​កើតឡើង ស្ត្រី​មា្ន​ក់​បាន​ស្ថិតនៅ​ក្រោម​កង់​ឡាន​ដឹក​សាំង​មួយ​យ៉ាង​ធំ ដោយ​ស្ត្រី​មា្ន​ក់​នោះ​បាន​អង្វរ​ដល់​អ្នកបើកបរ ដែល​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ Xingyang ខេត្ត Henan ប្រទេស​ចិន ។​ ​ស្ត្រី​ម្នាក់​បាន​ស្រែក​ទ្រហោយំ និង​ស្រែក​យ៉ាង​វឹកវរ ដោយ​ភាពភ័យខ្លាច “”​សូម​កុំ​សម្លាប់​ខ្ញុំ​អី នេះ​ជា​ការរៀបរាប់​របស់​អ្នក​ថ្មើរជើង ។​ជាង​នេះ ទៀត​អ្នកបើកបរ​រូបនោះ​បាន​ប្រញាប់ប្រញាល់ ហៅ​ឡានពេទ្យ…

ក្រុមហ៊ុន​ផ្គត់ផ្គង់​ហ្គេម​ធំជាងគេ​ឲ្យ Facebook តាំងតែ​នាយក​ប្រតិបត្តិ​ថ្មី

​កាលពី​ថ្មីៗ​នេះ សារព័ត៌មាន All Things Digital បាន​រាយការណ៍​ថា ក្រុមហ៊ុន Zynga នឹង​តែងតាំង​នាយក​ប្រតិបត្តិ​ថ្មី នៅក្នុងពេល​ឆាប់ៗ ដោយឡែក​នៅថ្ងៃនេះ ក្រុមហ៊ុន​ផលិត​ហ្គេម​ធំ​បំផុត​របស់ Facebook មួយ​នេះ បានចេញ​សេចក្ដីប្រកាស​ជា​ផ្លូវការ​តែងតាំង​នាយក​ប្រតិបត្តិ​ថ្មី​។ ​ ​យោងតាម​សេចក្ដីប្រកាស​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Zynga បានតែងតាំង​លោក…

ប្រទេស​ចិន​រងគ្រោះ​ពី​ទឹកភ្លៀង​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​រយៈពេល​មួយខែ​ចុងក្រោយ​

​ទីក្រុង Hangzhou៖​ទឹកភ្លៀង​ធា្ល​ក់​ខ្លាំង​មួយ​រយៈពេល​ចុងក្រោយ​នេះ​បាន​ធ្វើឲ្យ​ខេត្ត 25 របស់​ចិន​ង​ដែល​ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​ទទួលរង​ប៉ះពាល់​ហើយ​ប្រជាជន​សរុប​ដែល​រងគ្រោះ​ពី​មហន្តរាយ​ធម្មជាតិ​មួយ​នេះ​មាន​រហូត​ដល់ 666000 នាក់​នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​អជ្ជាធរ​ក្នុងស្រុក​។​ ​ក្នុង​រយៈពេល​គិត​ត្រឹម​ពី​ថ្ងៃ​ទី 7 រហូតដល់ 28 ខែ​មិថុនា​នេះ​ក​ម្រឹត​ទីក​ភ្លៀង​កើនឡើង​យ៉ង​ង​គំហុក​ពី 185 មី​លី​លីត្រ​ដល់ 303 មី​លី​លីត្រ​ហើយ​វា​បាន​បង្ក​ជា​ទឹកជំនន់​និង​បាក់​ដី​រលំ​ផ្ទះ​អស់ 335 ខ្នង​និង​ដីចំការ​ប្រមាណ 22200 ហិកតា​ត្រូវបាន​បំផ្លាញ​។​ទឹកប្រាក់​ដែល​ត្រូវបាន​គណនា​នៅក្នុង​ការខូចខាត​លើក​នេះ​មាន​ទៅដល់ 525…

លោក​ឧបនាយករដ្ឋមន្ត្រី​តួ​គី​ចេញ​មក​ប្រកាស​សូម​ទោស​ជា​សាធារណ​លើ​ការស្លាប់​របស់​ក្រុមបាតុករ​

​កាលពី​ព្រឹក​មិញ​នេះ​នៅក្រោយ​ការស្លាប់​ក្រុមបាតុករ​ពីរ​នាក់​កន្ល​ង​ទៅ​នេះ​លោក​ឧបនាយក​រដ្ឋមន្ត្រី​របស់តួ​គី Bulent Arinc បាន​ចេញ​មក​ប្រកាស​សូម​ទោស​ជា​សាធារណ​ចំពោះ​ការប្រើប្រាស់​កម្លាំង​ប្រឆាំង​ហួសហេតុ​ទៅលើ​ហ្វូង​បាតុករ​។​ ​លោក​Bulent Arinc បាន​មាន​ប្រសា​ស​ថា​លោក​ពិតជា​មាន​ការសោកស្តាយ​ទៅលើ​ការចាប់ផ្តើម​ប្រើប្រាស់​កម្លាំង​ហួសហេតុ​ដែល​បាន​បណ្តាលឲ្យ​មនុស្ស​ស្លាប់​និង​របួស​ជាច្រើន​រយ​នាក់​យ៉ាងនេះ​ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា​លោក​មិន​បាន​សូមទោស​ចំពោះ​ជន​ណា​ដែល​ស្ថិត​នៅក្នុង​ហ្វូង​បាតុករ​ដែល​បាន​បំពាន​ច្បាប់​និង​កេង​ឱកាស​និង​បាន​បំផ្លិចបំផ្លាញ​ទីសាធារណៈ​និង​បំផ្លាញ​ស្ថេរភាព​សន្តិសុខ​ជាតិ​នោះទេ​។​ ​គួរបញ្ជាក់​ផងដែរ​ថា​របាយការណ៍​ចុងក្រោយ​ដែល​បាន​ចេញផ្សាយ​គឺ​អ្នកស្លាប់​មាន​ពីរ​នាក់​របួស​រហូត​ទៅ​ដល់ 3000 នាក់​និង​បួន​នាក់​ទៀត​ស្ថិតនៅ​ក្នុង​លក្ខណ្ឌ​ធ្ងន់ធ្ងរ​នៅឡើយ​៕​ https://i1272.photobucket.com/albums/y389/domneng/3%20lady/_h353_w628_m6_otrue_lfalse_zps0c52c587.jpg https://i1272.photobucket.com/albums/y389/domneng/3%20lady/32CFDCF1-8D96-4F8A-ABB0-40A0E9C8B0C9_mw1024_n_s_zpse0749781.jpg https://i1272.photobucket.com/albums/y389/domneng/3%20lady/060413newshubgmtseg1_512x288_zps8a4ffde6.jpg https://i1272.photobucket.com/albums/y389/domneng/3%20lady/130604-turkey-prime-minister-jsw-904aphotoblog600_zpsf7f1490c.jpg https://i1272.photobucket.com/albums/y389/domneng/3%20lady/turkey_protest_verg_zpsa6ad98df.jpg https://i1272.photobucket.com/albums/y389/domneng/3%20lady/Turkey-protest-XTS101-AP-1024x715_zps19576d85.jpg