ជំនន់​ទឹក​ភ្លៀងបង្ក​ឲ្យ​ខេត្ត​ក្នុង​ប្រទេស​ចិន​ជា​ច្រើន​ជួប​ផល​លំបាក

យោងតាមប្រភពព័ត៌មានរបស់ប្រទេសចិនបានឲ្យដឹងថាភ្លៀងធ្លាក់យ៉ាងខ្លាំងមិនឈប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗ នេះ នៅតាមខេត្តជាច្រើននាភាគខាងកើត ភាគកណ្តាលនិងនៅភាគនីរតីប្រទេសចិន បានបណ្តាលឲ្យកើតមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។ក្នុងពេលកើតមានទឹកជំនន់នេះ ក៏បានធ្វើអោយផលដំណាំជាច្រើនកំពុងលូតលាស់រងការបំផ្លាញរួមទាំង ទ្រព្យសម្បត្តិផងដែរ។ ប្រភពទីភ្នាក់ងារសារព័ត៌មានស៊ីស៊ីធីវី (CCTV) បានឲ្យដឹងដែរថា តំបន់សហគមន៍ចំនួន ១៧ កន្លែង នៅក្នុងខេត្តហ៊ូប៊េរ (Hubei) បានទទួលរងភ្លៀងព្យុះ និងទឹកលិចយ៉ាងខ្លាំង ដែលកម្រិតទឹកបានឡើងដល់ចំណុចមួយគួរឲ្យភ័យខ្លាចដែលកម្រិតមួយប្រកាសនូវអាសន្ននោះគឺ ៤២៧ មីលីម៉ែត្រ។…

ចិន​មនុស្ស​ស្លាប់ដោយសារទឹកជំនន់​កើន​ដល់​ទៅ ៦៥ នាក់​

ប្រភពព័ត៌មានក្នុងប្រទេសចិនមួយបានបង្ហាញឲ្យដឹងថាកំលាំងទឹកជំនន់រួមជាមួយកំលាំងខ្យល់ព្យុះ បានសម្លាប់មនុស្សអស់ចំនួន៦៥នាក់ហើយនៅប្រទេសចិន និងមនុស្ស ជាជាង៣០នាក់ផ្សេងទៀត បានបាត់ខ្លួនរកមិនទាន់ឃើញនៅឡើយ ដោយគិតចាប់តាំងពីថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១២រហូតមកទល់នឹងពេលនេះ។ ប្រភពព័ត៌មានដដែលបានឲ្យដឹងបន្តទៀតថា កម្លាំងភ្លៀងធា្លក់ឥតឈប់ឈរជាច្រើនមេ បានបង្ករឲ្យទៅជាទឹកជំនន់ និងការបាក់ដីជាច្រើនកន្លែង ដែលបានបណ្តាលឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋប្រមាណ ជាជាង១៧លាន នាក់ នៅភាគខាងកើត និងខេត្តភាគកណ្តាល នៃប្រទេសចិន ក្នុងរយៈ ពេល ជាងមួយសប្តាហ៍កន្លងមកនេះ។មន្ត្រីកសិកម្មរបស់ប្រទេសនេះ…

នៅ​តែ​មាន​ការ​វាយ​ប្រហារ​យ៉ាង​ខ្លាំង​តាម​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស​ស៊ីរី​

ប្រភពព័ត៌ាមានរបស់បរទេសបានឲ្យដឹងថា ការវាយប្រហារបាញ់ផ្លោងនៅតែបន្តកើតមានយ៉ាងខ្លាំងនៅតាមតំបន់ មួយចំនួនក្បែរទីក្រុងហូម កាលពីថ្ងៃពុធម្សិលម៉ិញក្នុងប្រទេសស៊ីរី។ ស្របពេលជាមួយគ្នានេះដែរ នៅទីក្រុងជួរ៉ាត់ និងទីក្រុងសាយ៉ាសក៏ទទួលរងពីការវាយប្រហារបាញ់ផ្លោងនេះផងដែរ រវាងពួកប៉ះបោរប្រដាប់អាវុធ ជាមួយកងកម្លាំងរដ្ឋាភិបាល។ ហើយការវាយប្រហារនេះបានបំផ្លា្អគារ និងហេត្ថារចនាសម្ព័ន្ធសាធារណៈយ៉ាងធ្ងន់ធ្ងរគ្រប់ទីកន្លែង។ រីឯនៅទីក្រុងដេរ៉ា មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវ ដង្ហែរសាកសពបុរសម្នាក់ជាអ្នកប៉ះបោរប្រដាប់អាវុធ បានបាត់បង់ជីវិតក្នុងពេលវាយប្រហារតទល់ជាមួយរដ្ឋាភិបាល ស្របពេលជាមួយគ្នានោះ ពួកគេក៏ឆ្លៀតឱកាសធ្វើបាតុកម្មតវ៉ាប្រឆាំងលោកប្រធានាធិបតីផង ដែរ។ ក្រុមបច្ចឹមប្រទេសបានឲ្យដឹងថា មនុស្សចំនួនជាង…

មនុស្សរាប់ពាននាក់ត្រូវបានជម្លៀសនឹងគ្រោះទឹកជំនន់ក្នុងប្រទេសចិន

តាមគេហទំព័រព័ត៌មានរបស់ប្រទេសចិនឲ្យដឹងថា ទឹកជំនន់បានកើតមានគ្រប់ទីកន្លែង នៅតាមខេត្ត មួយចំនួននៅភាគ នីរតិប្រទេសចិនក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ ទឹកជំនន់ដែលកើតមានយ៉ាងធ្ងន់ធ្ងរបណ្តាលមកពីភ្លៀងធ្លាក់មិនឈប់ អស់រយៈពេលជាងមួយសប្តាហ៍កន្លងមក ហើយស្របពេលជាមួយគ្នានេះមនុស្សរាប់សិបម៉ឺននាក់ក៏ត្រូវបាន ជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ឆ្ពោះទៅកាន់តំបន់សុវត្ថិភាព។ ប្រភពព័ត៌មានបានបន្តឲ្យដឹងថា មនុស្សចំនួនជាង ១ សែន ១ ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញពីតំបន់រស់នៅក្នុងខេត្តហ្សីនហ៊ួរ (Xin Hua) តែមួយគត់។…

បញ្ហា​សុខភាព​ទាំង ៥​យ៉ាងដែល​បុរស​គួរតែយល់​ដឹង

វាគឺជារឿងសំខាន់ដែលត្រូវយល់ដឹងពីការប្រែប្រួលលើសុខភាពរបស់អ្នក ហើយត្រូវទៅជួបគ្រូពេទ្យភ្លាមប្រសិនបើអ្នកកត់ សម្គាល់ឃើញថាមានអ្វីកើតឡើងមិនត្រឹមត្រូវ។ ខាងក្រោមនេះគឺជាបញ្ហាសុខភាពសំខាន់ៗទាំង ៥សម្រាប់បុរស ហើយក៏ជារោគសញ្ញាដែលអ្នកគួរតែអើពើចំពោះ។ ១, ដុំមួយនៅលើពងស្វាស មហារីកពងស្វាសគឺជាជំងឺមហារីកមួយប្រភេទដែលច្រើនតែកើតមានជាញឹកញាប់ លើមនុស្ស ប្រុសវ័យ ២០ ទៅ៣៥ឆ្នាំ។ ការពិនិត្យលើរោគសញ្ញាដោយខ្លួនឯងត្រូវបានណែនាំអោយធ្វើជាទៀងទាត់។ ប្រសិនបើអ្នកសម្គាល់ឃើញមានដុំអ្វីមួយ ឬអ្វីមិនធម្មតានៅក្នុងពងស្វាសរបស់អ្នក ដំបូងចូរទៅជួបគ្រូពេទ្យសិនទៅ។ ដុំសាច់របស់ពងស្វាសភាគច្រើនមិនមែនជាជំងឺមហារីកទេ ប៉ុន្តែវាគឺជារឿងសំខាន់មួយដែលត្រូវពិនិត្យរកមើលភាពមិនធម្មតា។ នេះដោយសារតែការព្យាបាលជំងឺមហារីកពង…

ងាប់​លិង្គ​ពិតជា​ធ្វើអោយ​ទំនាក់ទំនង​ស្នេហា​ប្រេះឆា​មែន​ទេ​?

រស​ភាគច្រើន​ដឹងថា​ខ្លួន​ជា​បុរស​ពិត​តាមរយៈ​ការមើលឃើញ​នៃ​ការឡើង​រឹង​ របស់​លិង្គ​ពួកគេ​។ ការបាត់បង់​ការងារ​ឬ​មិន​សូវ​ជា​ស្រលាញ់​ខ្លួនឯង​អាច​នឹង​បណ្តាល​អោយ​ងាប់​ លិង្គ​បាន ហើយ​នៅពេល​ពួក​គេ​ចេះតែ​មិន​និយាយស្តី​អ្វី​នោះ​វា​នឹង​ធ្វើ​អោយ​ដៃគូរ​ងាយ​ នឹង​រិះគន់​បន្ថែម​ទៅទៀត ដែល​ជាហេតុ​នាំ​អោយ​បញ្ហា​ងាប់​លិង្គ​នោះ​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ​ព្រមទាំង​ ទាញ​អោយ​ទំនាក់ទំនង​របស់​ពួកគេ​ទាំង​ពីរ​នាក់​កាន់តែ​ឆ្ងាយ​ពី​គ្នា​ទៀត​។ នៅពេល​ត្រូវ​ការដោះស្រាយ​នឹង​ការ​ងាប់លិង្គ​និង​បញ្ហា​ទំនាក់ទំនង អ្នក​ត្រូវ​តែ​ចង​ចាំ​ថា​៖ ភាពរឹងមាំ​នៃ​ទំនាក់ទំនង​មួយ​គឺ​មាន​ភាពស្មុគស្មាញ​ណាស់​យក​ល្អ​គួរតែ​ ស្វែងរក​មូលហេតុ​របស់​វា​មុន​ពេល​ស្វះស្វែង​ប្រើ​ថ្នាំ​ព្យាបាល​។ ការស្រាវជ្រាវ​បញ្ជាក់​អោយដឹង​ថា​ការប្រើ​ថ្នាំ​ច្រើន​មុខ​ចូលគ្នា និង​ការពង្រឹង​ដល់​ទំនាក់ទំនង​មួយ​របស់​អ្នក​ប្រហែលជា​អាច​អោយ​លទ្ធផល​មាន​ ភាព​កាន់តែ​ប្រសើរ​ជាង​មុន​បាន​។ ​តើ​ភាព​ឡើង​រឹង​នៃ​លិង្គ​របស់ខ្ញុំ​ទៅណា​បាត់​ហើយ​? ​នៅ​ពេល​អ្នក​មាន​បញ្ហា​ងាប់​លិង្គ និង​ទំនាក់ទំនង​មាន​ភាព​ប្រេះឆា វា​ងាយ​នឹង​ផុសចេញ​នូវ​គំនិត​អវិជ្ជមាន​ដែល​ប៉ះពាល​ដល់​ទំនាក់ទំនង​របស់​ អ្នក​ទាំង​ពីរ​ណាស់​។…

អាលីយ៉ា នឹង​យក​ប្រាក់ជូន​តា​ ប្រាជ្ញ ឈួន ដល់គេហដ្ឋាន​នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១២

​លោកតា​ប្រាជ្ញ ឈួន ដែល​ជា​អ្នកចម្រៀងចាប៉ី ដ៏ល្បីល្បាញកំពុងតែ​ដេកឈឺ​ដង្ហើយស្រែក​រកជំនួយជា​ទម្ងន់​នៅស្រុកកំណើត ខណៈ​ដែលក្រុមគ្រួសារ​របស់លោតា​​ត្រូវ​ការ​ជំនួយ​ ដើម្បី​ដោះស្រាយនូវបញ្ហា​​ខ្វះខាត់ តារាសម្តែង ពិធីករវិទ្យុមាន​ឈ្មោះ​បោះ​សម្លេង​ក្នុងសង្វៀនសិល្បៈ​គួរសម កញ្ញា អាលីយ៉ា បាន​ចូលរួមរៃអង្គាសថវិកា ពីសប្បុរសនានា និង ថវិការ​ផ្ទាល់ខ្លួន​របស់​នាងដើម្បីប្រគល់ជូន​លោក​តា ប្រាជ្ញ ឈួន ដែល​ជា​តារាចម្រៀងចាប៉ី​ដង​វែង ដល់គេហដ្ឋាន ។ ដូច​អ្វី​ដែល​…

​មនុស្ស ១៧ នាក់​បាត់បង់ជីវិត ៤០ នាក់រងរបួស

យ៉ាង​ហោច​ណាស់​មាន​មនុស្ស ១៧ នាក់​បានបាត់បង់ជីវិត និង ៤០ នាក់ជាងទៀតរងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​តែ បន្ទុះ​គ្រាប់បែក ជន​រង​គ្រោះត្រូវបានគេ​​បញ្ចូនសង្គ្រោះ​នៅ​មន្ទីរពេទ្យ​​ស្ថិត​នៅ​ក្នុងតំបន់ របស់ប្រទេសនេះ ហេតុការណ៍​នេះ​កើត​ឡើង​នៅ​ថ្ងៃទី ៤ ខែ មិថុនា នេះ​នា​ប៉ុន្មាន​ម៉ោងមុន ។​ បន្ទុះ​គ្រាប់បែកនេះ​កើត​ឡើង​នៅភាគ​ពាយព្យ នៅទីប្រជុំ​ជន​របស់បាសារនៅក្នុងប្រទេស​បាគីស្ថាន នេះ បើ​យោង​តាម​ប្រភពព័ត៌មា​នរបស់ Bajaur…

មនុស្ស ៩​នាក់​បាត់បង់​ជីវិត​១២នាក់​របួស ដោយ​ការប៉ះទង្គិច​នៅអេស៊ីប

កាលពីថ្ងៃទី ២ ម្សិលមិញនេះ​មានការប៉ះទង្គិច​គ្មាមួយប្រាវ នៅ​ Cario ប្រទេសអេស៊ីប យ៉ាង​ហោច​ណាស់មានមនុស្ស ៩ នាក់បានបាត់បង់ជីវិត ហើយនិង ១២ នាក់ផ្សេងទៀត​របួស​យ៉ាង​ធ្ងន់ធ្ងរ​ ​ហេតុ​ការណ៍​នេះ កើត​ឡើង​នៅ សង្កាត់ Abassiya ក្នុងក្រុង Cario ប្រភពព័ត៌មាន​នេះ​បើយោង​តាម ក្រសួង​សុខ​ភាព​របស់ប្រជាជន​អេស៊ីប​បាន​ថ្លែង​ប្រាប់ដល់​គេហទំព័រ…

បន្ទុះ​​គ្រាប់​​បែក​២​កន្លែង​ផ្សេង​គ្នា​បណ្តាល​ឲ្យ​​មនុស្ស​​៨​នាក់​ស្លាប់​

ប្រភព​ព័ត៌​មាន​ពីគេហទំព័រ ស៊ីនហួរ​ មាន​បន្ទុះគ្រាប់​បែក ២ កន្លែ​ងផ្សេងគ្នា កាលពីថ្ងៃទី ៣០ ម្សិលមិញនេះ នៅ Idlib ក្នុងប្រទេសស៊ីរី ។ ក្នុងបន្ទុះ​គ្រាប់​បែក ២ កន្លែង​ផ្សេងគ្នា​នេះ យ៉ាង​ហោច​ណាស់​បណ្តាល​ឲ្យមនុស្ស​បាត់​បង់ជីវិត ៨ នាក់ ហើយ​នឹងអ្នក​ផ្សេង​ទៀត​រង​របួស​​យ៉ាង​ធ្ងន់ធ្ងរ ។…